ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មុន​ខ្នង​មែន​ទេ អាច​សាក​ជាមួយ​រូប​មន្ត​ធម្មជាតិ​ទាំងនេះបាន

4 ឆ្នាំ មុន

កំពុង​មាន​បញ្ហា​មុន​ខ្នង​ពិបាក​កម្ចាត់​ណាស់​មែន​ទេ? ​ឈប់​បារម្ភ​ទៀត​ទៅ​! ក៏​ព្រោះ​មាន​វិធី​ងាយ​ៗ​បែប​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​កម្ចាត់​មុន​ខ្នង​បាន​យ៉ាង​ឆាប់រហ័ស ៖ ១. ទឹកក្រូច​ឆ្មារ ៖…

កំពុង​មាន​បញ្ហា​មុន​ខ្នង​ពិបាក​កម្ចាត់​ណាស់​មែន​ទេ? ​ឈប់​បារម្ភ​ទៀត​ទៅ​! ក៏​ព្រោះ​មាន​វិធី​ងាយ​ៗ​បែប​ធម្មជាតិ​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​កម្ចាត់​មុន​ខ្នង​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ទឹកក្រូច​ឆ្មារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​លើ​កន្លែង​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​មុន​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ១ ទៅ ២ ម៉ោង​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។

២. តែ​បៃតង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​សំឡី​មួយ​ដុំ​ជ្រលក់​ក្នុង​ទឹកតែ​បៃតង​ក្ដៅ​ឧណ្ហ​ៗ រួច​លាប​លើ​មុន ហើយ​ទុក​ចោល​រហូត​ដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។

៣. ប៉េងប៉ោះ ៖ ដុស​សាច់​នៃ​ផ្លែ​ប៉េងប៉ោះ​លើ​មុន​ខ្នង​និង​ទុក​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

៤. ខ្ទឹមស ៖ ចិញ្ច្រាំ ឬ​បុក​កំទេច​ខ្ទឹមស​រហូត​ដល់​ក្លាយជា​ម៉ដ្ឋ​ខាប់​ៗ​សឹម​លាប​វា​លើ​មុន​ខ្នង​និង​ទុក​ចោល​សម្រាប់​រយៈពេល​ប្រហែល​ពី ១ ទៅ ២ ម៉ោង សឹម​លាង​សម្អាត​ចេញ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

៥. រមៀត ៖ លាយ​ទឹកដោះគោ​ស្រស់​ចំនួន ១ ស្លាបព្រា​បាយ​ជាមួយ​ម្ស៉ៅ​រមៀត ២ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ​រហូត​ដល់​ក្លាយជា​ល្បាយ​ខាប់​ៗ សឹម​លាប​វា​លើ​មុន​ខ្នង​និង​ទុក​ចោល​រហូត​ដល់​ស្ងួត ហើយ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ អនុវត្ត​អោយ​បាន ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ