ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​លិចលង់​មិន​ធ្លាប់​មាន​…​​បាន​​ស្រក​វិញ​អស់ហើយ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ វត្ត​ខ្លះ​នៅ​ក្នុង​ឃុំ​សិរី​មង្គល​លិចលង់​មិន​ធ្លាប់​មាន ប៉ុ​ុ​ន្តែ​ក៏​បាន​ស្រក​អស់ហើយ ។ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​ប្រាប់​ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច…

ខេត្តរតនគិរី ៖ វត្ត​ខ្លះ​នៅ​ក្នុង​ឃុំ​សិរី​មង្គល​លិចលង់​មិន​ធ្លាប់​មាន ប៉ុ​ុ​ន្តែ​ក៏​បាន​ស្រក​អស់ហើយ ។ លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​ប្រាប់​ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច នៅ​ស្រុក​កូន​មុំ និង​ស្រុក​លំ​ផាត់ បាន​ស្រក​ទៅវិញ​ហើយ ។ ចំណែក​ប្រជាពលរដ្ឋ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​ខ្លះ​ៗ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា ។

ទោះបីជា​បែប​ណា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា គឺ​នៅ​តែ​យកចិត្តទុកដាក់​ជា​បន្តបន្ទាប់​ទៀត​នៅ​តែ​តាមដាន​ស្ថានភាព​ទឹកជំនន់ នៅ​ខេត្តរតនគិរី​នេះ​ដដែល ។ ប្រជាពលរដ្ឋ ប្រមាណ​៧០០​គ្រួសារ​ដែល​រស់នៅ​ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ​បាន​ត្រឡប់​ចូល​គេហដ្ឋាន​រៀងខ្លួន​វិញ​ហើយ​ដែរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។

លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា បើ​ទោះបី​ទឹក​ស្រក​ក៏​ពិតមែន តែ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ត​តាមដាន​ខ្ពស់​បំផុត​នូវ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង ដោយ​បាន​បញ្ជា​ឱ្យ​ចុះ​អន្តរាគមន៍ ជួយ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ប្រឈម ដោយ​ទឹកជំនន់ គឺ​ឃុំ​សេរី​មង្គល​ស្រុក​កូន​មុំ ដែល​ទឹកបាន​ជន់​លិច​វត្ត​ដែល​ពេល​នេះ​បាន​ស្រក ជាង​២​ម៉ែត្រ​កន្លះ​ហើយ ។ វត្ត​ក្នុង​ឃុំ​សិរី​មង្គល​លិច​ទាំងស្រុង​កម្ពស់​ទឹក​ជាង​មួយ​ម៉ែត្រ សូ​ម្បី​ភូមិ​នៅ​ជុំវិញ​វត្ត​ក៏​លិច​ដែរ ប៉ុន្តែ​បាន​ស្រក​អស់​វិញ​ហើយ ។ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៧០០​គ្រួសារ​ក៏​បាន​វិល​ត្រឡប់​ចូល​ផ្ទះសម្បែង​វិញ​ដែរ ដើម្បី​បោសសម្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង​ការពារ​ជំងឺ​ផ្សេង​ៗ ទោះបី​កន្លែង​ខ្លះ​នៅ​ទឹក​ដក់​តិចតួច​ក្តី ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា នៅ​ពេល​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ចូល​ផ្ទះ​វិញ​បែប​នេះ កម្លាំង​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ផ្គត់ផ្គង់​ទឹក​ស្អាត ជូន​ពួក​គាត់​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ដដែល និង​បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​បញ្ហា​អនាម័យ​ផ្ទះសម្បែង​ដើម្បី​កុំឱ្យ​ប្រឈម​នឹង​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ជាយថាហេតុ ។ បញ្ហា​ទឹក​ស្អាត​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ឧបត្ថម្ភ​ធុង​ដាក់​ទឹក​ចំនួន​១.០០០​តាម​រយៈ​លោក ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង ។

ចំពោះ​ទឹក​ស្អាត​វិញ​ខាង​ស្នងការ​នគរបាល​ខេត្ត បាន​ដឹក​ជញ្ជូន​បន្តបន្ទាប់ ចែក​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​គ្រោះ​ទឹកជំនន់​នេះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​នាំ​យក​អំណោយ​ចែក​ជូន​ជា​បន្តបន្ទាប់​ដល់​ប្រជាពលរដ្ឋ​រួម​មាន​អង្ករ​និង​ឃី​ត​ជា ដើម​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នា​ឆ្នាំ​នេះ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ