ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​គ្រប់​គ្នា​ភ័យ​មិន​ស្ទើរ​ទេ ឆេះ​ឡ​ស​ម្ងួ​ត​រោងចក្រ​ខា​លីង​តុ​ន

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​បេតុង​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ខា​លីង​តុ​ន ស្ថិត​នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងចក្រ ។…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​បេតុង​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​រោងចក្រ​ខា​លីង​តុ​ន ស្ថិត​នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងចក្រ ។ ដែល​ហេតុការណ៍​កើតឡើង នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ សីហា​នេះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៩​គ្រឿង​បាន​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក ។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​កើតឡើង​លើ​អគារ G ដែល​ជា​ឡ​កំ​ដៅ​៦​ស​ម្ងួ​ត​ទើបនឹង​សាងសង់​មាន​ទំហំ​២០​គុណ​៥០​ម៉ែត្រ ក្នុង​ជំហាន​ដំបូង​មាន​រថយន្ត​របស់​អធិការ​នគរបាល​ស្រុក​ជើងព្រៃ​១​គ្រឿង បាន​ចេញ​មក​បាញ់​ទឹក​មុនគេ ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​កាន់តែ​ធំ​នោះ បន្ទាប់​មក​រូប​លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ចំនួន​៨​គ្រឿង​ទៀត​ក្នុង​នោះ​មាន​បា​ធា​យ​២​គ្រឿង ព្រៃឈរ​២​គ្រឿង កំពង់សៀម​១​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង ។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បន្ត​ថា ចំពោះ​ប្រ​តិ​ប​ត្រិ​ការ​នេះ ប្រើ​កម្លាំង​រហូត​ដល់​ទៅ​៥០​នាក់ និង​បាន​បាញ់​ទឹក​ដោយ​ស្រុះគ្នា និង​ស្វាហាប់​ហើយ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល សមត្ថកិច្ច​បាន​គ្រប់​គ្រង់​ស្ថាន​ការ​បាន​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១២​ស៊ីទែន មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​នេះ គឺ​មក​ពី​ឡ​ស​ម្ងួ​ត​ក្តៅ​ខ្លាំង​ពេក ទើប​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង បណ្តាល​ឲ្យ​ខូចខាត​មាន​ឡ​ចំហុយ​១​ស៊ីទែន​ប្រេង​ចំនួន​៣ និង​ដំបូល​អគារ​មួយ​ជ្រុង ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ។ ជាមួយ​នោះ​លោកស្នងការ​ខេត្ត​ក៏​សូម​អំពាវនាវ​ដល់​ដល់​ម្ចាស់​រោងចក្រ​នានា​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ