ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញបម្រាម​មិនឱ្យ​បែបនេះទៀត នៅ​ជុំវិញ​កស្សិណប្រាសាទអង្គរ​វត្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​​បញ្ឈប់សកម្មភាព​ដែ​ល​​អា​ជីវ​ករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រាលកន្ទេល​ ដាក់​អង្រឹង និងដាក់​សម្ភារផ្សេង​ៗ​នៅ​ជុំវិញ​ត្រពាំង​សេះ ស្ថិតនៅ​មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិញ​ក​សិណប្រាសាទ…

ខេត្ត​សៀម​រា​ប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​​បញ្ឈប់សកម្មភាព
​ដែ​ល​​អា​ជីវ​ករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រាលកន្ទេល​ ដាក់​អង្រឹង និងដាក់​សម្ភារផ្សេង​ៗ​នៅ​ជុំវិញ​ត្រពាំង​សេះ ស្ថិតនៅ​មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិញ​ក​សិណប្រាសាទ អង្គរវត្ត​ ចាប់ពី​ថ្ងៃទី១៣ សីហា នេះទៅ ។

សូមបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បី​លើ​កក​ម្កើ​ង​ដល់​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏​ដូច​ជា​មិន​ធ្វើ​ឲ្យ​ប៉ះ ពាល់​​ដល់​បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈនៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បញ្ឈប់​ការ​ជួល​អង្រឹង និង​ក្រាលកន្ទេល​អង្គុយ​លេង​នៅ​បរិវេណ​មុខ ប្រាសាទអង្គរវត្ត​ហើយ​។

យោង​តាម​បណ្តាញ​សង្គម​របស់​លោក​ខៀវ កា​ញា​រី​ទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​១៤​សីហា​នេះ​ថា​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្តីជូនដំណឹង សម្រេច​បញ្ឈប់​ទាំង ស្រុង នូវ​សកម្មភាព​ដាក់​ជួល​អង្រឹង ក្រាលកន្ទេល​អង្គុយ​លេង និង​សម្ភារ​ផ្សេង​ៗ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ នៅ​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត រួម​មាន នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាលស្មៅ​តា​មក​សិន្ធុ និង​វាលស្មៅ​តា​មក​សិន្ធុ​អង្គរវត្ត ។

បើ​តាម​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នេះ ដោយ​ទុក​រយ​:​ពេល​៤៥ ថ្ងៃ ដើម្បី​អនុវត្ត បើ​ពុំនោះ​ទេ សមត្ថកិច្ច​និង ចាត់​វិធាន ការ​ហើយ មិន​ទ ទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​នោះ​ឡើយ​។ការ​បញ្ឈប់ លែង​ឲ្យ​មានការ​ប្រកប​របរ​អាជីវកម្ម​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បា​នប ង្ហា​ញ​ក្រោម​ហេតុផល​ថា ការ​ដាក់​ជួល​កន្ទេល និង​អង្រឹង លំហែកាយ រួម​នឹង​ការ​លក់​ចំណី អាហារ ជូន​ភ្ញៀវ​ទេសចរ​ក្នុង​បរិវេណ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​បេតិកភណ្ឌ​វប្បធម៌ ក៏​ដូច​ជា​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​រមណីយដ្ឋាន​អង្គរ​។

ក្នុង​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ ជាតិ​អប្សរា បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​នេះ កន្លង​មក​ក្រុមការងារ​របស់​អាជ្ញាធរ​ជា តិ​អប្សរា​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ធ្វើ ការ​ណែនាំ​ជា​ច្រើន​លើក​ដល់ ក្រុម​អាជីវករ​មិន​ឲ្យ​មានការ​ដាក់​ជួល​អង្រឹង និង​ក្រាលកន្ទេល នៅ​បរិវេណ​នេះ​ឡើយ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បន្ត​ប្រព្រឹត្តិ​ដោយ​មិន​ខ្វល់​ពី​បំរាម​ឡើយ​។

ក្រោយ​ពី​សេចក្ដីជូនដំណឹង​ចូល​ជា​ធរមាន​អាជ្ញាធរ​នឹង​ទុក​ពេល​ឱ្យ​ក្រុម​អាជីវករ​ទាំងអស់​នៅ​ទីតាំង​ខាងលើ​រយៈពេល​៤៥​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី បញ្ឈប់​សកម្មភាព ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេង​ៗ​នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។ ក្នុង​ករណី អាជីវករ​នៅ​តែ​បន្តសកម្មភាព​បែ ប​នេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា នឹង​ធ្វើការ​រឹបអូស​សម្ភារៈ ដោយ​មិន​ទទួលខុសត្រូវ​រា ល់​ការ​ខូ​ត​ខាត​ណាមួយ​ឡើយ​។ ​(សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ