ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​មុន​ខ្វះ តែ​ឆ្នាំ​នេះ​កសិករ​ខេត្តព្រះ​វិហារ​​​ញញឹម​ពព្រាយគ្រប់គ្នា

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ កសិករ​នៅ​ខេត្តព្រះវិហារ​បាន​និយាយ​ថា ឆ្នាំ​នេះ​ពួក​គាត់​អាច​មាន​សង្ឃឹម​ច្រើន​ពី​ការ​ទទួលផល​ស្រូវ​ដោយសារ​តែ​ពេល​នេះ​អំណោយផល​ទឹកភ្លៀង​មាន​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​ដក​ស្ទូង​គ្រប់​ទីកន្លែង​ដោយ​មិន​ព្រួយបារម្ភ​នឹង​ការ​ខ្វះខាត​ទឹក​ដក​ស្ទូង​ដូច​កាលពី​ឆ្នាំ​មុន​ឡើយ ។ លោក សោម ជឹ​ម ជា​កសិករ​រស់នៅ​ភូមិ​រំដោះ ឃុំ​រក្សា…

ខេត្តព្រះវិហារ ៖ កសិករ​នៅ​ខេត្តព្រះវិហារ​បាន​និយាយ​ថា ឆ្នាំ​នេះ​ពួក​គាត់​អាច​មាន​សង្ឃឹម​ច្រើន​ពី​ការ​ទទួលផល​ស្រូវ​ដោយសារ​តែ​ពេល​នេះ​អំណោយផល​ទឹកភ្លៀង​មាន​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​ដក​ស្ទូង​គ្រប់​ទីកន្លែង​ដោយ​មិន​ព្រួយបារម្ភ​នឹង​ការ​ខ្វះខាត​ទឹក​ដក​ស្ទូង​ដូច​កាលពី​ឆ្នាំ​មុន​ឡើយ ។

លោក សោម ជឹ​ម ជា​កសិករ​រស់នៅ​ភូមិ​រំដោះ ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹ​ថា កាលពី​ឆ្នាំ​មុន​គាត់​បង្កបង្កើន​ផល​ស្រូវ ពុំ​សូវ​ទទួល​បាន​ផល​ច្រើន​នោះ​ទេ ដោយសារ​តែ​នៅ​ពេល​ស្រូវ​កំពុង​លូតលាស់ ល្អ​បែរជា ជួន​រាំង ជួន​ភ្លៀង ធ្វើ​ឲ្យ​បរិមាណ​ផល​មានការ​ថយ​ចុះ ។

កសិករ​បន្ត​ថា តែ​ឆ្នាំ​នេះ បើ​ទោះបីជា​ការ​ដក​ស្ទូង​របស់​ពួក​គាត់​មាន​ភាពយឺត​យ៉ាង​បន្តិចបន្តួច​ក្តី​តែ​ចាប់តាំងពី​ដើមខែ​សីហា​មក​អំណោយផល​ទឹកភ្លៀង​បាន​ធ្លាក់​មក ជា​បន្តបន្ទាប់​នៅ​តាម​ស្រែ​របស់ គាត់​ក៏​ដូច​ជា​កសិករ​ដទៃ​ទៀត​ដែរ ដែល​អាច​ឲ្យ​ពួក​គាត់​មានទឹក​គ្រប់គ្រាន់​សម្រាប់​ដក​ស្ទូង​ដោយ​មិន​ព្រួយបារម្ភ ពី​បញ្ហា​ខ្វះខាត​ទឹក​ឡើយ ។ កសិករ​បាន​រំពឹង​ទុក​ថា ឆ្នាំ​នេះ​ភោគផល​ស្រូវ​របស់​គាត់​នឹង​អាច​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ព្រោះថា​នៅ​តាម​ស្រែ​របស់​គាត់​មានទឹក​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ដំណាំ​នេះ​លូតលាស់​បាន​ល្អ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​លើក​ឡើង​ថា គិត​មក​ត្រឹម ស​ប្តា​ហ៍​ទី​២ ខែសីហា នេះ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ ការ​ដក​ស្ទូង​របស់​កសិករ សម្រេច​បាន​ប្រមាណ ជា​៨០%​ហើយ ដោយឡែក​ការ​ដក​ស្ទូង​ដែល​នៅ​សេសសល់ កសិករ​កំពុង​តែ​មមាញឹក ធ្វើ​យ៉ាងណា​ឲ្យ​រួចរាល់ ១០០% នៅ​ស​ប្តា​ហ៍​ទី​៣​ខាង​មុខ​នេះ ។

លោក​ថា បើ​ទោះបីជា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ខ្លះ​ជួប​បញ្ហា​រាំង​ស្ងួត ខ្លះ​ទៀត​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង​លិច​ស្រែ ក៏​ដោយ​សម្រាប់​ខេត្តព្រះវិហារ​វិញ ពុំ​មាន​បញ្ហា​ទាំងនេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​កសិករ​កំពុង​ដាំ​ដុះ​ស្រូវ​នោះ​ទេ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២​នេះ កម្រិត​ទឹកភ្លៀង បាន​ធ្លាក់​មក កម្រិត ៨៥០​មី​ល្លី​ម៉ែត្រ​ហើយ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៩​នេះ បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ស្រូវ​វស្សា​នៅ​ទូ​ទាំង​ខេត្តព្រះវិហារមាន​ប្រមាណ​ជិត៩​ម៉ឺនហិ​ក​តាបើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៨ មានការ​កើនឡើង​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

ចុចអាន ៖ ថាខេត្ត​ព្រះ​សីហ​នុ​ទៅគ្រោះ​ធំ​ដោយសារ​ជំនន់ ងាក​ទៅ​ខេត្តសៀមរាប​វិញ​រង​គ្រោះ​រាំង​ស្ងួត​ទៀត

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ