ព្រះ​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​មហា​កស្ស​ប​ត្ថេ​រ


ដោយ​អំណាច​នៃ​សីល​ដ៏​បរិសុទ្ធ ព្រះ​មហា​ក​ស្សបៈ​ត្រូវ​បាន​ញាតិ​ញោម​ស្គាល់​ជា​ច្រើន​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដោយ​សម្គាល់ថា ព្រះ​ថេរ​អង្គ​នេះ​លោក​សង្រួម​ល្អ​ហើយ និង​ជា​អ្នក​ប្រាថ្នា​តិច ។

ពួក​ភិក្ខុ​ទាំងឡាយ​បាន​រិះគន់​ព្រះ​ថេរៈ​ថា លោក​ជា​អ្នក​ជាប់ជំពាក់​ក្នុង​ត្រកូល​នៃ​ញាតិ​ញោម​ហើយ​និង​បច្ច័យ​ទាំងឡាយ ។ គ្រានោះ​ព្រះ​សាស្តា​ទ្រង់​ធានា​ថា ព្រះ​មហា​ក​ស្សបៈ​មិន​បាន​ជាប់ជំពាក់​ក្នុង​អ្វី​ៗ​ទាំងអស់ ។

ព្រះ​អង្គ​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថា ព្រះ​ខីណាស្រព​ទាំងឡាយ​ជា​អ្នកមាន​សតិ​តែង​ចៀស​ចេញ​ឆ្ងាយ លោក​មិន​ត្រេកអរ​ក្នុង​ទី​នៅ​អាស្រ័យ លះបង់​ចោល​នូវ​គ្រឿង​អាល័យ គឺ​ការ​ជាប់ជំពាក់​ចោល​អស់ហើយ បីដូច​ជា​សត្វ​ហង្ស​លះបង់​ភក់​ចោល​ហើយ ហើ​ទៅ​យ៉ាងនោះ​ឯង ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ