ចាប់បាន​ថ្ងៃមិញទាំង​ជាក់ស្តែង


​ខេត្តបាត់ដំបង ​៖ យោង​តាម​ព័ត៌មាន​បឋម​បាន​ឱ្យដឹង​ថា កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បាត់ដំបងបាន​ឃាត់ខ្លួន​បុរស​ម្នាក់​ នៅម៉ោង១​រសៀល​ថ្ងៃ​ទី​១៣ សីហា ​នេះ​ ស្ថិតក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​បំពាន​ច្បាប់ ​

អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ជី សា​វឿ​ត ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ចែង​ក្តា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។ ជន​នេះ ​ត្រូវ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ ពេល​ជន​នេះ​កំពុង​ប្រព្រឹត្ត​បទ​លក​មើ​ស​ជាក់ស្ដែង
(​កំពុង​ជួញដូរ​ថ្នាំ​ញៀន​) នៅ​ចំណុច​ខាងលើ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​រឹបអូស​បាន​ថ្នាំ​ញៀន​ដែល​ជា​វត្ថុ​តាង​មួយ​ចំនួន​ផង​។ បើ​យោង​តាម​របាយ​ការ​ណ៍​បឋមបាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​ពី​ជនសង្ស័យ​មានថ្នាំ​ញៀន​ដែល​សង្ស័យ​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន៣​ថង់​, ម៉ូតូ​១​គ្រឿង​ ដែល​ជា​មធ្យោ​បាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

លោក​ឆាង វណ្ណ​ឆៃ បាន​ប្រាប់​ដែរ​ថា បើ​តាម​ចម្លើយ​បឋម ជន​នេះ​បាន​សារភាព​ទទួល​ស្គាល់​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បាន​ដកហូត​នោះ​ហើយ​។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។ (សម្រួលដោយ៖​ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ