ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួសព្រោះទៅហៅប្រពន្ធ​ កំពុង​នៅ​ផ្ទះ​ប្រុស

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​​ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​វៀតណាម​ម្នាក់​​​រង​របួស​បែកក្បាល ដោយសារ​​​ត្រូវបុរស​ម្នាក់​ដែល​សង្ស័យ​​ជា​ប្រុស​សហា​យ​​ប្រពន្ធ រួម​និង​បក្សពួក​ម្នាក់​​ទៀត បាន​យក​បំពង់​ដែក​ព្រួត​វាយ​មក​លើខណៈ​​មាន​ជម្លោះនឹង​គ្នា ក្នុងគ្រា​ដែល​បុរស​ជា​ប្តីរូបនេះ ទៅ​តាម​ប្រពន្ធដែល​កំពុង​នៅផ្ទះ​របស់ជន​ដៃ​ដល់​ឱ្យ​​ត្រឡប់ទៅ​ផ្ទះ​វិញ ។ ករណី​ហិង្សានេះ…

​​ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជនជាតិ​វៀតណាម​ម្នាក់​​​រង​របួស​បែកក្បាល ដោយសារ​​​ត្រូវបុរស​ម្នាក់​ដែល​សង្ស័យ​​ជា​ប្រុស​សហា​យ​​ប្រពន្ធ រួម​និង​បក្សពួក​ម្នាក់​​ទៀត បាន​យក​បំពង់​ដែក​ព្រួត​វាយ​មក​លើខណៈ​​មាន​ជម្លោះនឹង​គ្នា ក្នុងគ្រា​ដែល​បុរស​ជា​ប្តីរូបនេះ ទៅ​តាម​ប្រពន្ធដែល​កំពុង​នៅផ្ទះ​របស់ជន​ដៃ​ដល់​ឱ្យ​​ត្រឡប់ទៅ​ផ្ទះ​វិញ ។

ករណី​ហិង្សានេះ ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១២ ​សីហា រស់​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ប្តី ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជន​ដៃ​ជា​សហាយ និង​បក្សពួក​ម្នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​មក​កាន់​អធិ​ការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ។

​ប្រភពបន្តថា បុរស​រង​គ្រោះជា​ប្តីឈ្មោះ ឡេ យ៉ាំ​ង​ជី អាយុ​៣១​ឆ្នាំ មាន​ប្រពន្ធ ឈ្មោះង្វៀ​ង ធី​កុក អាយុ​២៦​ឆ្នាំ មានមុខ​របរ​នេសាទ​ត្រី​ និង​ស្នាក់​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារ​ឆ្នាំ ។ ចំណែក​ដៃដល់​ទាំង​ពីរ​នាក់ ម្នាក់ ឈ្មោះង្វៀ​ង យ៉ាំ​ង​លី​ន អាយុ​២៤​ឆ្នាំ ជា​ប្រុស​សាហា​យ របស់​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ ចំណែក​បក្សពួក​ម្នាក់​ទៀតឈ្មោះ​ង្វៀ​ង យ៉ាំ​ង​យឿ​ង អាយុ​២៤​ឆ្នាំ ពួក​គេ​ទាំង​ពីរ​នាក់ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា ។ ​

ប្រភព​​​បន្ត​ថា នៅ​មុនពេលកើតហេតុ បុរស​ជា​ប្តីបានមក​ពីរាយសន្ទូចវិញ រកប្រពន្ធ​នៅ​ផ្ទះ​មិនឃើញ ក៏​សួរ អ្នក​ជិតខាង ហើយ​គេ​ប្រាប់​ថា នាង​ទៅ​ផ្ទះ​របស់ឈ្មោះ ង្វៀ​ង យ៉ាំ​ង​លី​ន ។ គ្រាន់តែ​ឮ​ថា​ ប្រ​ព​ន្ធ​ខ្លួន​ទៅ​នៅផ្ទះ​ប្រុស​ផ្សេង បុរស​ជា​ប្តី​មានការ​ខឹង​ជា​ខ្លាំង ហើយ​បាន​ដើរ​ទៅ​តាម​ប្រ​ព​ន្ធ ។

ពេល​ទៅ​ដល់​បុរស​ជា​ប្តី​បាន​ស្រែកហៅ ប្រ​ព​ន្ឋ​អោយ​ត្រឡប់​ទៅ​ផ្ទះ តែ​ប្រពន្ធ​មិន​ទាន់​ចេញ​មកស្រួលបួល​ផង ​ក៏កើត​រឿង​ឈ្លោះ ប្រកែក​គ្នា រវាង​ប្តី​និង​ប្រុស​សាហា​យ រហូត​ឈាន​ដល់ ការ​ប្រើ​ហិង្សា ដោយ​បុរស​ជា​សហា​យ​និង​បក្សពួក​ម្នាក់​ទៀតយក​ដំបងដែក ព្រួត​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ប្តី ចំ​ក្បាល ផ្នែក​ខាងឆ្វេង និង​ចំ​កណ្តាល​ក្បាល បណ្តាល​អោយ​បែក ហូរ​ឈាម​ស្រោច​ខ្លួន ចំណែកកជើង ខាងឆ្វេងក៏រង​របួស​បែក​ចេញ​ឈាម​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ