ជំងឺទឹកនោមផ្អែមត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាការលើសជាតិស្ករក្នុងឈាម ដូច្នេះបើសិនជាអ្នកមានជំងឺនេះហើយ គ្រូពេទ្យតែងតែណែនាំឲ្យគ្រប់គ្រងជាតិស្ករជាទៀងទាត់។ ម្យ៉ាងវិញទៀត បើសិនជាអ្នកមានគម្រោងបង្កើតគ្រួសារមែននោះ ជំងឺនេះអាចនឹងប៉ះពាល់ដល់ជីវិតផ្លូវភេទបានដែរ។ ស្ត្រីអាចមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ដែឡវាអាចធ្វើឲ្យស្ត្រីខ្លួនឯង និងទារកប្រឈមនឹងជំងឺនេះនៅថ្ងៃអនាគតបាន ប៉ុន្តែការដែលើសជាតិស្ករក្នុងឈាមចំពោះបុរស (បើសិនជាមិនបានគ្រប់គ្រង ឬព្យាបាល) ក៏អាចធ្វើឲ្យគេមិនងាយមានកូនបានដែរ។
មិនសូវមានមនុស្សច្រើនទេដែលដឹងថា បុរសដែលកើតជំងឺទឹកនោមផ្អែមអាចនឹងត្រូវការពេលយូរជាងស្ត្រីទៅទៀតក្នុងការមានកូន។ ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់លទ្ធភាពមានកូនរបស់មនុស្សយើងដោយផ្ទាល់តែម្តង ហើយឱកាសនោះគឺខ្ពស់ជាងស្ត្រីទៅទៀត។ នេះដោយសារតែ ជាតិស្ករដែលឡើងខ្ពស់នឹងដាក់សម្ពាធអុកស៊ីតកម្មដែលអាចបំផ្លាញ DNA របស់មេជីវិតឈ្មោលបាន។
ដូច្នេះកាលណាកោសិកាដែលខូច DNA ហើយគឺមិនអាចបង្កកំណើតបានឡើយ។ លើសពីនេះទៅទៀត ជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រង ឬព្យាបាលអាចប៉ះពាល់ដល់សរសៃឈាមតូចៗ និងសរសៃប្រសាទដែលមាននាទីបាញ់ទឹកកាម ដូច្នេះ វាងាយនឹងធ្វើឲ្យលិង្គរបស់អ្នកជំងឺក្រឡើងរឹងបានណាស់។ ការលើសជាតិស្ករក្នុងឈាមអាចបន្ថយចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន ដូច្នេះអ្នកជំងឺងាយនឹងបាត់បង់ចំណង់ផ្លូវភេទថែមទៀត។
ម្យ៉ាងវិញទៀត បើសិនជាប្រពន្ធអ្នកមានផ្ទៃពោះជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ នាងប្រហែលជាប្រឈមខ្ពស់នឹងការរលូតកូន។ ចំពោះទារកដែលកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែមកំពុងតែមានផ្ទៃពោះ ទំនងជាអាចស្លាប់ក្នុងផ្ទៃ ឬកង្វះអាហារូបត្ថម្ភ។
តើអាចគ្រប់គ្រងបានទេ?
ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃ ដែលបណ្តាលមកពីលំពែងមិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ និងកោសិកាក្នុងរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបាន។ យ៉ាងណាមិញ ជំងឺនេះអាចគ្រប់គ្រងបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅដូចជា ញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់។ យកល្អគួរតែធ្វើយ៉ាងណារក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធម្មតាសិនមុននឹងវាប៉ះពាល់ដល់ជីវិតផ្លូវភេទ រហូតដល់មិនអាចមានកូន។
ការដែលលិង្គមិនងាយឡើងរឹង អាចគ្រប់គ្រងបានតាមរយៈការប្រើថ្នាំសម្រាប់ពង្រឹងដល់លំហូរឈាមទៅសរីរាង្គប្រដាប់បន្តពូជ។ យ៉ាងណាមិញ ដើម្បីដោះស្រាយរឿងនេះ យកល្អគួរតែស្វែងយល់អំពីរោគសញ្ញាជំងឺទឹកនោមផ្អែម ហើយគ្រប់គ្រងវា។ បើសិនជាអ្នកអាយុចាប់ពី ៣០ឆ្នាំឡើង ធាត់ ឬធាត់ជ្រុលដែលមានសន្ទស្សទម្ងន់ធៀបនឹងកម្ពស់ ២៣ ទៅ ២៤.៩ ឬ គ្រួសារធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែមហើយ យកល្អគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានដំបូន្មានមុននឹងវាវិវដ្តន៍ទៅជាផលវិបាកធ្ងន់ធ្ងរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
យោងតាមការការស្រាវជ្រាវមួយដែលត្រូវបានចាប់ផ្តើមឡើងដោយអ្នកស្រាវជ្រាវបីរូបមកពីប្រទេសចិន សិង្ហបុរី និង កាណាដា បានបង្ហាញឲ្យដឹងថា ចំនួននាយកប្រតិបត្តិរបស់...
បីថ្ងៃទៀតជាថ្ងៃទី១៥ ពាក់កណ្តាលខែធ្នូគ្រូហុងស៊ុយប្រាប់ថា ប្រុសស្រីម្ចាស់ឆ្នាំទាំង៥មានព្រេងវាសនាមានលាភសំណាង សម្បូរលុយចាយ ទ្រព្យធនសម្បូររហូរហៀរ ។ សូមលោក...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនអនាថាម្នាក់ដែលមានរបួសបាក់ថ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ តែគ្មានលទ្ធភាពព្យាបាលក៏ត្រូវបាន...
ទស្សនៈ គឺជាកត្តាដ៏សំខាន់ដែលអាចប្រាប់ឲ្យដឹងថាម្ចាស់អាជីវកម្មម្នាក់អាចជោគជ័យ ឬទេព្រោះទស្សនៈអាចនាំឲ្យមានសកម្មភាព និងលទ្ធផលដែលបង្កើតតថភាពរបស់មនុស្សម្នាក់...
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតនៅកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុដោយសុវត្ថិភាព ហើយបាននាំយក...
ខេត្តកំពង់ចាម ៖ កន្លងមក កោះសន្តិភាពបានផ្សាយតាមពាក្យដំណាលពីចាស់ៗនូវអបិយជំនឿនានា ដោយបញ្ជាក់ថា វត្តកំពង់ត្រុំមានបារមីខ្លាំងពូកែណាស់ មន្ត្រីតូច-ធំទាំងឡាយដែល...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នគរបាលនៃអធិការដ្ឋានខណ្ឌដង្កោបានបើកប្រតិបត្តិការស្រាវជ្រាវទៅលើក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយរយៈពេល៦...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជាជនជាតិចិនរួមជាមួយដៃគូស្ត្រីជាជនជាតិវៀតណាម បានជិះម៉ូតូកង់បីឥណ្ឌា ស្រាប់តែត្រូវក្រុម...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងការប្រកួតវគ្គចែកពូលនៃការប្រកួតដណ្តើមពាន UEFA Champions League លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បាននិយាយបែបកំប្លែងថា ក្រុម...
ភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសជាថ្មីម្តងទៀតនៅថ្ងៃនេះថា៖ « រាល់ក្រវិលកំប៉ុងស្រាបៀរ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យផឹកស្រវឹងខ្លាំងពេក លុះទៅផ្ទះមិនរួចក៏ចតម៉ូតូទុកចោល រួចដេកស្ដូកនៅនឹងមុខផ្ទះរបស់ស្ត្រីម្នាក់ ជាហេតុធ្វើឱ្យស្ត្រី...
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា បច្ចុប្បន្ននេះឧក្រិដ្ឋជនបានកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីវគ្គចែកពូលនៃការប្រកួតដណ្តើមពាន UEFA Champion League បានឈានដល់ទីបញ្ចប់កាលពីយប់ថ្ងៃពុធនេះ កំពូលតារាឆ្នើម Cristiano Ronaldo បានបង្ហើបឱ្យ...
ព្រឹត្តិការណ៍ OPPO INNO DAY 2019 ក្រោមប្រធានបទ «ភាពច្នៃប្រឌិតឥតព្រំដែន» ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅទីក្រុងសិនជិន ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។https://youtu.be/lRE5OEuio9sដំបូង OPPO បាន...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងស្តុកថ្នាំបុរាណខ្មែរប្រក់ស័ង្កសីមួយកន្លែង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់...
ខេត្តបន្ទាយមានជ័យ ៖ ស្រូវចំនួន៦០០តោនបានរួចផុតពីគ្រោះអគ្គីភ័យ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងរោងម៉ាស៊ីនកិនស្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជា...
រាជធានីភ្នំពេញ ៖ ច្រើនសប្តាហ៍មកហើយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បាត់វត្តមានចេញពីកម្មវិធីដ៏មានប្រជាប្រិយភាព «ពេញចិត្តអត់»។ ការបាត់ពីកម្មវិធីនេះ លេចឭថា កុសុមៈ...
ខេត្តស្ទឹងត្រែង ៖ គ្រួសារកងទ័ព និងនគរបាលវរៈព្រំដែនកម្ពុជា-ឡាវចំណុចស្វាយធំ និងកោះទន្សាយ នៃស្រុកសៀមប៉ាង ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច...
ច្បាស់ណាស់ព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គបានលើកយកទ្រឹស្តីកម្មផលជាមូលដ្ឋានធំនៅក្នុងលទ្ធិព្រះពុទ្ធសាសនា ។ កម្មគឺអំពើដែលមានចេតនា គឺការតាំងចិត្តជាបច្ច័យ ។...