ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​បង្ហាញ​ទម្រង់​សិល្បៈ​វង់​​ភ្លេង​ការ​បុរាណ​ខ្មែរ​ដល់​សិស្ស​២៥០​នាក់ ក្នុង​ខេត្ត​សៀមរាប

11 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ថ្នាក់​បង្រៀន​ទម្រង់​ភ្លេង​ការ​បុរាណ​សិល្បៈខ្មែរ​អមតៈ​ដែល​ដឹក​នាំដោយ​​ព្រឹទ្ធា​ចារ្យ​ ម៉ាន់ ម៉ែន កាល​ពីថ្ងៃទី​១៥ កុម្ភៈ ២០១៤ កន្លង​​ទៅ បាន​ធ្វើ​បទ​បង្ហាញ​ជា​លើក​ដំបូង​ដល់​សិស្សានុ​សិស្ស​២៥០​នាក់ នៅ​សាលា​បឋម​សិក្សា​ជ្រាវ ភូមិ​ខ្នារ ​ឃុំ​ជ្រាវ ស្រុក​សៀមរាប ។

ការ​ធ្វើ​បទ​បង្ហាញ​នេះ គឺ​ដើម្បី​ក្រើន​រំលឹក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់​ពី​ទម្រង់​ភ្លេង​ការ​បុរាណ​ខ្មែរ ព្រោះ​បច្ចុ​ប្បន្ន​ពួកគេ​ភាគ​ច្រើន​បាន​ស្គាល់​តែភ្លេង​ការ​សម័យ​កណ្តាល ឬ​ហៅ​បាន​ថា ភ្លេង​ការ​សម័យ​ដែល​តែង​ប្រគុំ​​​ក្នុង​ពិធី​មង្គល​ការ​បច្ចុ​ប្បន្ន ។

ភ្លេង​ការ​បុរាណ​មាន​អាយុ​កាល​តាំង​ពីសម័យ​អង្គរ ហើយ​នៅ​ក្នុង​វង់​ភ្លេង​នេះ​ មាន​​​ឧបករណ៍​តន្ត្រី​សំខាន់​ៗ​រួម​មាន​ ប៉ីអរ សាដៀវ ចាប៉ីដងវែង ទ្រខ្មែរខ្សែបី ស្គរដៃ២ ឈិង និង​អ្នក​ចម្រៀង​ពី​២​ទៅ​៣​នាក់ ៕