រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សម្រាលកូនបានទារកភ្លោះ តែម្នាក់ស្លាប់ទៅវិញ ដោយសារអត់មានលលាដ៍ក្បាល និងម្នាក់ទៀតមានសុខភាពល្អធម្មតា នៅមន្ទីរពហុព្យាបាល និងសម្ពពអង្គរ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោម ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីខាងលើបានចូលសម្រាលកូន នៅមន្ទីរពហុព្យាបាល និងសម្ពពអង្គរ កាលពីថ្ងៃទី១៨ កុម្ភៈ ដោយក្រុមគ្រូពេទ្យវះកាត់បានទារកភ្លោះ តែម្នាក់អត់មានលលាដ៍ក្បាល ហើយបានស្លាប់ទៅវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ កុម្ភៈ ។ ស្ត្រីជាម្តាយត្រូវបានគេស្គាល់ឈ្មោះ សុខណា អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ