ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រឈម​ចំនួន​៤ ដែល​ជា​ផល​ប៉ះ​ពាល់​ក្នុង​ការ​អភិ​វឌ្ឍន៍​សិល្បៈ​មហា​ជន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា​ បាន​អះ​អាង​ថា មាន​បញ្ហា​ប្រឈម​ចំនួន​៤ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​អភិ​វឌ្ឍន៍​សិល្បៈ​មហា​ជន បន្ទាប់​ពី​ដំណើរ​ការ​នៃ​ការរៀបចំ​មហោ​ស្រព​សិល្បៈ​មហា​ជន​ថ្នាក់​ជាតិ​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ។

រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​លោក​សំរាំង កម្សាន្ត បាន​ឱ្យ​ដឹង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ស្តី​អំពី​​ការ​រៀប​ចំ​មហោ​​​ស្រព​សិល្បៈ​មហា​ជន​អភិ​វឌ្ឍន៍ថ្នាក់​ជាតិ ដែល​​បាន​ធ្វើ​ឡើង​កាល​ពីពេល​ថ្មីៗ​នេះថា បញ្ហា​ប្រឈម​ទាំង៤ ដែល​យើង​បាន​ជួប​ប្រទះ​នោះ​ រួម​មាន​បញ្ហា​ទី​១ គឺ​សម្ពាធ​ពេល​វេលា ទី២-សម្ពាធ​ធនធាន ទី៣-សេដ្ឋ​កិច្ច​ទីផ្សារ​សេរី និង​៤-​សម្ពាធ​វប្ប​ធម៌​​ថ្មី ។

ទោះ​បី​យ៉ាង​ណា​ទន្ទឹម​​នឹង​បញ្ហា​ប្រឈម​ទាំង​៤​នេះ លោក​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ក៏​បាន​បង្ហាញ​ពី​​លទ្ធ​ផល​ជា​វិជ្ជ​មាន​មួយ​ចំនួនដែល​ទទួល​បាន​​ពីការ​ខិត​ខំរបស់​ក្រសួង​ក្នុង​ការ​អភិ​វឌ្ឍន៍​សិល្បៈ​មហា​ជន​រយៈ​ពេល​៥​ឆ្នាំ កន្លង​មក​នេះ​ផង​ដែរ។