ខេត្តក្រចេះ ៖ សាច់ និងសត្វព្រៃចម្រុះទម្ងន់ជិត២០០គីឡូក្រាម ត្រូវកម្លាំងមេព្រៃសង្កាត់ឃ្សឹមចាប់ឃាត់ និងរឹបអូសយកទាំងស្រុង ខណៈដែលលួចរត់ពន្ធតាមរថយន្តមួយគ្រឿង កាលពីរសៀលថ្ងៃទី១៨ កុម្ភៈ ២០១៤ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចឃុំឃ្សឹម ស្រុកស្នួល ។
ប្រភពបានឱ្យដឹងថា សាច់សត្វព្រៃ និងសត្វព្រៃទាំងនេះ គឺត្រូវឈ្មួញវេចខ្ចប់ដឹកបន្លំភ្នែកសមត្ថកិច្ចប្រៀបដូចជាសម្ភារធម្មតា ដែលលួចដឹកតាមរថយន្តសាំយ៉ុង ពណ៌ទឹកប៊ិច ពាក់ស្លាក់លេខព្រៃវែង 2A-0841 ។
មិនមានសេចក្តីរាយការណ៏ណាមួយ បញ្ជាក់ ពីប្រភពនៃសាច់សត្វព្រៃទាំងនេះទេ ដោយគ្រាន់តែគេសន្និដ្ឋានថា សត្វព្រៃរស់មួយចំនួន គឺអាចនាំយកទៅលក់នៅប្រទេសវៀតណាម រីឯសាច់សត្វ គឺអាចយកទៅលក់បន្តនៅតាមបណ្តាភោជនីយដ្ឋានមួយចំនួននៅក្នុងស្រុកស្នួល ដែលកំពុងធ្វើអាជីវកម្មលក់សាច់សត្វព្រៃយ៉ាងបើកចំហ ។
ចែករំលែកព័តមាននេះ