ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ម្រេច​​កំពត​មាន​ការ​ប្រែ​ប្រួល​តិច​តួច​នៅ​​ឆ្នាំ​២០១៤ នេះ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៤ នេះ តម្លៃ​​ម្រេច​ខេត្ត​កំពត មាន​ការ​ប្រែ​ប្រួល​កើន​ឡើង​លើស​ឆ្នាំ២០១៣ តិច​តួច ដោយ​ម្រេចខ្មៅ​​តម្លៃ​១១​ដុល្លារ​ក្នុង​​មួយ​គីឡូ​ក្រាម ម្រេច​.ស​តម្លៃ​១៨​ដុល្លារ​​ក្នុង​មួយ​គីឡូ​ក្រាម និង​ម្រេច​ក្រហម​តម្លៃ​២០​ដុល្លារ​​ក្នុង​មួយ​គីឡូ​ក្រាម ខណៈ​​ពេល​ដែល​ឆ្នាំ​២០១៣ ម្រេចខ្មៅ​​​១១​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ម្រេច.ស​១៨​​ដុល្លារ​ និង​ម្រេច​ក្រហម​១៥​​ដុល្លារ​ក្នុង​មួយគីឡូ​

រាជធានីភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៤ នេះ តម្លៃ​​ម្រេច​ខេត្ត​កំពត មាន​ការ​ប្រែ​ប្រួល​កើន​ឡើង​លើស​ឆ្នាំ២០១៣ តិច​តួច ដោយ​ម្រេចខ្មៅ​​តម្លៃ​១១​ដុល្លារ​ក្នុង​​មួយ​គីឡូ​ក្រាម ម្រេច​.ស​តម្លៃ​១៨​ដុល្លារ​​ក្នុង​មួយ​គីឡូ​ក្រាម និង​ម្រេច​ក្រហម​តម្លៃ​២០​ដុល្លារ​​ក្នុង​មួយ​គីឡូ​ក្រាម ខណៈ​​ពេល​ដែល​ឆ្នាំ​២០១៣ ម្រេចខ្មៅ​​​១១​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ម្រេច.ស​១៨​​ដុល្លារ​ និង​ម្រេច​ក្រហម​១៥​​ដុល្លារ​ក្នុង​មួយគីឡូ​ក្រាម ។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ងួន ឡាយ ​ប្រធាន​សមា​គម​លើក​កម្ពស់​ម្រេច​ខេត្ត​កំពត ។

លោក​ងួន ឡាយ បាន​មាន​ប្រសាសន៍​ទៀត​ថា ឆ្នាំ​នេះ​តម្លៃ​ម្រេច​ដែល​លក់​នៅ​ក្នុង​សមា​គម​លើក​កម្ពស់​ខេត្ត​កំពត មាន​ការ​កើន​​ឡើង​តិច​តួច​ដែរ ហើយ​​ចំពោះ​ចំនួន​នៃ​ការ​បញ្ជា​ទិញ​របស់​អ្នក​បញ្ជា​ទិញ​មាន​ច្រើន ដោយ​សារ​អ្នក​បញ្ជា​ទិញ​ចង់​បាន​ផលិត​ផល​​ម្រេច​របស់​ខេត្ត​កំពត​ច្រើន​តែ​ខាង​សមា​គម​ ក៏​ដូចជា​ផលិត​ករពុំ​មាន​លទ្ធ​ភាព​ផលិត​ម្រេច​ឱ្យ​បាន​គ្រប់​ចំនួន​ដែល​អ្នក​បញ្ជា​ទិញ​ត្រូវ​ការ​នោះ​ទេ ។ ឆ្នាំ​នេះ សមា​គម​បាន​កំណត់​​ចំនួន​ឱ្យ​អ្នកបញ្ជា​ទិញ​រួច​ហើយ គឺ​នៅ​ចន្លោះ​ពី​២៦​ទៅ​២៧​តោន ដោយ​រាល់​ឆ្នាំខាង​សមា​គម​បាន​ផលិត​ម្រេច​ឱ្យ​អ្នក​បញ្ជា​ទិញ​ តែ​ចំនួន​ជុំ​វិញ​២០​តោន​ប៉ុណ្ណោះ តែ​សម្រាប់​ឆ្នាំ​នេះ ខាង​សមា​គម​​សង្កេត​ឃើញថា ចំនួន​នៃ​អ្នក​ផលិត​ដែល​ចូល​ក្នុង​សមា​គម និង​ម្រេច​នៅ​ក្នុង​​សមាគម​មាន​ការ​កើន​ឡើង​ច្រើន​ជាង​ឆ្នាំមុន ដូច​នេះ សមា​គម​ក៏បាន​ធានា​ថា នឹង​អាច​ផលិត​ម្រេច​ឱ្យ​បាន​២៦​ទៅ​២៧​តោន ។

លោក​បន្តថា ដំណាំ​ម្រេច​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ត្រូវការ​​រយៈ​ពេល​យូរ​​ក្នុង​ការ​ទទួល​ផល គឺ​រយៈ​ពេល​ចាប់​ពីដាំ​រហូត​ដល់​ទទួល​ផល​ត្រូវការ​ពេល​៣​ឆ្នាំ ។ ហើយ​សព្វ​ថ្ងៃ​នេះ ផ្ទៃ​ដីដំណាំ​ម្រេច​ខេត្ត​កំពត​នៅ​ក្នុង​សមា​គម​មាន​ប្រហែល​ជា​៩០​ហិកតា តែ​ផ្ទៃ​ដី​ដែល​ទទួល​ផល​មាន​តែ​ជាង​១២​ហិកតា​ប៉ុណ្ណោះ ដូច​នេះ​វា​ហាក់​ដូចជា​នៅ​តិច​តួច​ដែរ ហើយ​នៅ​ឆ្នាំ​២០១៥-២០១៦ ផ្ទៃ​ដី​ទទួល​ផល​នៅ​ក្នុង​សមា​គម​មាន​ចំនួន​ច្រើន និង​អាច​ផលិត​បាន​ច្រើន​ផង​ដែរ សម្រាប់​​អ្នក​បញ្ជា​ទិញ ។

លោក​បន្ថែម​ថា សព្វ​ថ្ងៃនេះ​ ទីផ្សារ​ម្រេច​ខេត្ត​កំពត បាន​នាំ​ចេញ​ទៅ​ក្រៅ​បាន​២៤​ប្រទេស ដែល​អ្នក​បញ្ជា​ទិញ​បាន​ទិញពីសមា​គម ក្នុង​នោះ​ភាគច្រើន​បាន​នាំ​ចេញ​ទៅ​ប្រទេស​បារាំង និង​សហ​រដ្ឋអាមេរិក ហើយ​នៅ​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ​