ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​ផ្សព្វ​ផ្សាយ ​និងពិ​គ្រោះ​យោប​ល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ​ លើក​ទី២ ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ វេទិកា​ផ្សព្វ​ផ្សាយ និ​ង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​លើក​ទី២ ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ស្រុកបា​រាយណ៍ ​ខេត្ត​កំពង់​ធំ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៨ ​កុម្ភៈ ​២០១៤ ​ក្រោម​អធិប​តី​ភាព ​ឯក​ឧត្តម​ ណាំ ទុំ​ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង ​ឯក​ឧត្តម​ សុខ ​លូ អ​ភិ​បាល​រង ​នៃ​គណៈ​អភិ​បាល​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​សមា​ជិក​ចំនួន ​១៤២​នាក់​ ស្រី ​២៦​នាក់។​

ខេត្ត​កំពង់​ធំ ​៖ វេទិកា​ផ្សព្វ​ផ្សាយ និ​ង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត ​លើក​ទី២ ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ស្រុកបា​រាយណ៍ ​ខេត្ត​កំពង់​ធំ ​កាល​ពី​ព្រឹក​ថ្ងៃទី​១៨ ​កុម្ភៈ ​២០១៤ ​ក្រោម​អធិប​តី​ភាព ​ឯក​ឧត្តម​ ណាំ ទុំ​ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង ​ឯក​ឧត្តម​ សុខ ​លូ អ​ភិ​បាល​រង ​នៃ​គណៈ​អភិ​បាល​ខេត្ត​ ដោយ​មាន​ការ​ចូល​រួម​ពី​សមា​ជិក​ចំនួន ​១៤២​នាក់​ ស្រី ​២៦​នាក់។​

លោក ​ម៉ាក់ ​ប៊ុនហុង ​នាយក​រង​រដ្ឋ​បាល​សា​លា​ខេត្ត ​បាន​ឡើង​អាន​របាយ​ការណ៍​សង្ខេប​ ស្តី​អំពី​វេទិកា​សាធា​រណៈ​នា​ព្រឹក​នេះ ​មាន​គោល​បំណង ​១.​ ផ្តល់ព័​ត៌មា​ន​ដល់​ប្រជា​ពល​រដ្ឋ ​ស្តី​អំពី​សមិទ្ឋិ​ផល​នា​នា ​ដែល​ក្រុម​ប្រឹក្សា​ខេត្ត​សម្រេច​បាន​កន្លង​មក​ និង​បញ្ហា​ប្រឈមនា​នា​ ២​. ​ផ្តល់ព័​ត៌​មាន​ដល់​ប្រជា​ពល​រដ្ឋ​អំពី​អាទិ​ភាព​ នៃ​ការ​អភិ​វឌ្ឍន៍រ​បស់​ក្រុម​ប្រឹក្សា​សម្រាប់​ឆ្នាំ​ខាង​មុខ ​៣.​ ផ្តល់​ឱកាស​ដល់​ប្រជា​ពល​រដ្ឋ​មាន​សិទ្ឋិ​ចូល​រួម​បញ្ចេញ​យោបល់​ និង​អាច​លើក​ឡើង​នូវ​សំណួរ​ពាក់​ព័ន្ឋ​ជា​បញ្ហា​នា​នា ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ ៤.​ ធា​នា​ថា ​ក្រុម​ប្រឹក្សា​ឆ្លើយ​តប​បាន​តាម​តម្រូវ​ការ​ចាំបា​ច់​របស់​ប្រជា​ពល​រដ្ឋ ​ទាំង​បុរស​ និង​ស្ត្រី ​បាន​ស្មើៗ​គ្នា។​ល។​

បន្ទាប់​មក​ សមា​ជិ​កក្រុម​ប្រឹក្សា​ឃុំ​នា​នា ​បាន​សួរ​សំណួរ ​ដើម្បី​បញ្ចេញ​អារម្មណ៍​តាន​តឹង​ ដែល​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដែល​បាន​ជួប​ប្រទះ​កន្លង​មក​ មាន​ដូច​ជា​ បញ្ហា​ដី​ធ្លី ​ការ​កាប់​ឈើ ​ការ​នេ​សាទ​ខុស​ច្បាប់​ បរិ​ស្ថាន ​ប្រព័ន្ឋ​ស្រោច​ស្រព ​ការ​ធ្វើ​ទ្វារ​ទឹក​បន្ថែម ​ការ​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ប៉ះ​ពាល់​ដី​ប្រជា​ពល​រដ្ន ​និង​ការ​ជំរិត​ទារ​ប្រាក់​ពី​ប្រជា​ពល​រដ្ឋដឹ​ក​ឈើ​យក​មក​ធ្វើ​ផ្ទះ​ជា​ដើម​ ដើម្បី​ឲ្យ​ស្ថាប័ន ​មន្ទីរ​ ដែល​ពាក់​ព័ន្ធ​ធ្វើ​ការ​ដោះ​ស្រាយ​ឆ្លើយ​បំភ្លឺ​នូវ​រាល់​បញ្ហា ​ដែល​ប្រជា​ពល​រដ្ឋ​ជួប​ប្រទះ។ ​

ឯក​ឧត្តម​ ណាំ ទុំ​ បា​ន​អញ្ជើញ​មាន​ប្រសាសន៍​ថា ​ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត ​និង​អាជ្ញា​ធរ​ខេត្ត​ សូម​ជម្រាប​ជូន​អង្គ​វេទិកា​ថា ​យើង​ទាំង​អស់​គ្នា​ចង់​បាន​នូវ​សេវា​សាធា​រណៈយ៉ាង​ត្រឹម​ត្រូវ​ ស្តី​អំពី​តម្លៃ​សេវា​ត្រូវ​សរសេរ​ដាក់​តាំង​ជា​សាធា​រណៈពី​រដ្ឋបាលខេ​ត្ត​ ក្រុង​ ស្រុក ​ឃុំ ស​ង្កាត់ ​ហាម​យក​លើស​តម្លៃ​កំណត់ ​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើង។ ​

ដូច្នេះ ​រាល់​បញ្ហា​អាទិ​ភាព​ និង​ការ​ផ្ដល់​មតិ​យោប​ល់​ទាំង​អស់​ខាង​លើនេះ​ ​រដ្ឋ​បាល​ខេត្ត ​នឹង​ពិចារណា​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែន​ការ​អភិវឧ្ឍន៍ក​ម្ម​វិធី​វិនិយោគ​របស់​ខេត្ត ​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្តកំ​ពង់​ធំ យើង​ឲ្យកា​ន់​តែ​ប្រសើរ​ឡើង កា​ត់ប​ន្ថយ​ភាព​ក្រីក្រ​ក្នុង​មូល​ដ្ឋាន​ តាម​រយៈ​វេទិកា​សាធា​រណៈ​នា​ព្រឹក​នេះ៕ ​