ទឹកស្ទឹង​សង្កែ​ឡើង​ដល់​ប្រកាស​អាសន្ន​ហើយ សូម​បងប្អូន​ប្រយ័ត្ន


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែសីហា​នេះ​ទឹកស្ទឹង​សង្កែ​បាន​ជន់​ឡើង​បន្ថែម​ទៀត​រហូត​ទៅ​ដល់​១៣,៦០​ម៉ែត្រ ដែល​ពី​ព្រឹក​មាន​កម្ពស់​តែ​១៣,០០​ម៉ែត្រ ។

លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​ចេញ​ការ​ប្រកាស​ជា​ថ្មី​ម្តងទៀត​ដែល​ទឹក​អាច​មានការ​ប្រកាស​អាសន្ន​នៅ​ពេល​ទឹក​ឡើង​ដល់​១៤,០០​ម៉ែត្រ​ត្រូវ​ទឹកស្ទឹង​ធាក់​ចេញ​តាម​លូ​វិញ​ចូល​មក​ក្នុង​ក្រុង​បាត់ដំបង​សំខាន់​ផ្សា​របឹង​ឈូក ។ លោក​បាន​អំពាវនាវ សូម​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ រដ្ឋបាល​ក្រុង​បាត់ដំបង សូម​ជូនដំណឹង​ពី​ស្ថានភាព​ទឹកជំនន់​ស្ទឹង​សង្កែ​នៅ​វេលា​ម៉ោង​២​និង​៤៥​រសៀល ថ្ងៃនេះ​ឡើង​ដល់​កម្ពស់​១៣.៦០ ម៉ែត្រ​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ។

ក្នុង​ថ្ងៃ​ទី​១១ សីហា​នេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seyhak Bean បាន​សរសេរ​បង្ហោះ​រូបភាព​នៃ​ស្ពានឈើ​មានឈ្មោះ​ថា (​ស្ពាន​មនោ​រម្យ )​ស្ថិត​នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​បាន​ទឹក​ហូរ​ផ្តួល​ស្ពានឈើ​មួយ​នេះរ​លំបាក់ ព្រោះតែ​កម្លាំង​ទឹក​ខ្លាំង​គួប​ផ្សំ​ស្ពានឈើ​នោះ​ចាស់​ទ្រុឌទ្រោម​ផង គឺជា​ស្ពានឈើ​បន្សល់​ទុក​មក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ហើយ​វា​ជា​មាន​ប្រវត្តិ​អនុស្សាវរីយ៍ សម្រាប់​អ្នក​រស់នៅ​ឃុំ​ពាម​ឯក ឬ​អ្នក​ដូនទាវ​នៃ​ខេត្តបាត់ដំបង​របស់​យើង​នេះ ។

លោក​ឧត្ត​ម្ភ​សេនីយ៍​ត្រី សួន សុ​ន នាយក​សាលា​ពល​ទាហាន​ទី​៥ បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​ទាហាន​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ដួង តារា នាយករង​សាលា​ពល​ទាហាន​ទី​៥ បាន​ដឹកនាំ​កម្លាំង​ចំនួន​១៩​នាក់ ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បត់​សាលា ក្នុង​ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​បាន​ចំនួន​៥​ខ្នង​ផ្ទះ​ដែល​ត្រូវ​បាន​លិច​ទឹក​នៅ​តាម​មាត់​ស្ទឹង​ផង​ដែរ ។

លុះ​ល្ងាច​ម៉ោង​៦​និង​០០​នាទី កម្ពស់​ទឹកបាន​ចុះ​ស្រក​បន្តិច​វិញ បើ​តាម​លោក​ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​បញ្ជាក់​ប្រាប់​ថា ទឹក​ស្រក​នៅ​កម្ពស់​១៣,៥០​ម៉ែត្រ​បន្តិច​វិញ បើ​គ្មាន​ភ្លៀង​នៅ​តំបន់​ប៉ែក​ខាងលើ​ក្បាល​ស្ទឹង​ទេ​នោះ​យប់​នេះ​ទឹក​អាច​ស្រក​ចុះ ហើយ​បញ្ចៀស​បាន​គ្មាន​គ្រោះ​មហន្តរាយ​កើតឡើង​ក្នុងថ្ងៃនេះ​ឡើយ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ