ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើស្ទីល​បោក​ថ្មី ជួលដី​​យក​ប្រាក់​​រត់ការ​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួននៅ​រមាសហែក​

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ មាន​បុរ​ស០៣​នាក់ មក​ពីខេត្ត​ព្រៃ​វែង​ បាត់​ដំបង និង​ខេត្ត​កំពង់​ចាម ប្រើល្បិច​​ស្ទីល​​បោក​ថ្មី​​ មក​ជួលដី​ដាក់​អង់​តែន​​​ តែតម្រូវ​​ឱ្យម្ចាស់​ដី​​​ប្រគល់​ប្រាក់​យក​ទៅ​រត់ការ​មុនចំនួន​​​​៦០០ដុល្លារ​​ ដោយ​មាន​ការ​សង្ស័យ ម្ចាស់ដីបាន​​ប្តឹង​នគរបាល​ឃាត់​សួរ​នាំ​​​​ម្នាក់ ខ​ណៈ០២នាក់​ទៀត​ដឹង​ខ្លួន​មុន​​រត់​គេច​ខ្លួន​បាត់​ ។

ករណី​នេះកើត​ឡើង​ កាលពី​វេលា​ម៉ោង​​១១ព្រឹកថ្ងៃទី​១៧ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិសំ​រោង​ ឃុំ​​មុខ​ដា ស្រុក​រមាស​ហែក ។

បើតាមនគរបាលស្រុក​រមាស​ហែក​បាន​ឱ្យដឹង​ថា ជន​សង្ស័យ០​៣នាក់​បាន​នាំគ្នា​មក​ឆបោក​ស្រ្តី​ម្នាក់​ឈ្មោះ សុខ ថាន អាយុ​៥៧​ឆ្នាំ ជាស្ត្រី​មេ​ម៉ាយ​ រស់​នៅ​ភូមិ​ខាងលើ​ ដោយ​​សុំ​ជួល​ដី​ដាក់​អង់​តែន​ប្រើ​អ៊ីន​ធើរ​ណេត​​ ហើយ​តម្រូវ​ឱ្យម្ចាស់​ដី​​ប្រគល់​ប្រាក់​ចំនួន​៦០០​ដុល្លារ​ ​ដើម្បី​រត់ការ​មុន ។

ជនសង្ស័យ​ទី​១​-ឈ្មោះ សេន អិលយ៉ាសាក់ ភេទប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ស្លូត​ ឃុំ​អ្នក​លឿង ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង ឃាត់ខ្លួន​ភ្លាម​ៗ ,ទី​២-ឈ្មោះ នេត ភេទប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ខេត្ត​បាត់​ដំបង និង​ទី​៣-ឈ្មោះ សឿន ភេទប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ចាម ទាំង​២នាក់​នេះ​គេច​ខ្លួន​បាត់ ។