ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទា​ទោស​អតីត​មន្ត្រី​នគរ​បាល​ក្រសួង​មហា​ផ្ទៃ​ និង​អតីត​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ដាក់​ពន្ធនា​គារ​ម្នាក់ៗ៣ឆ្នាំ​ពី​បទ​ឆបោក

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ស៊ិន វិសាល ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ បាន​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​ពុក​រលួយ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយ​ផ្តន្ទា​ទោស​ឈ្មោះ​កែវ សុផល អាយុ​៤៨​ឆ្នាំ ជាមន្ត្រី​នគរ​បាល​បេតិក​ភណ្ឌ​ក្រសួង​មហា​ផ្ទៃ​ និង​ឈ្មោះ​នួន សារ៉ាត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ជា​អតីត​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ដាក់ពន្ធ​នា​គារ​ម្នាក់ៗរយៈពេល​៣ឆ្នាំ

រាជ​ធានី​ភ្នំពេញ​ ៖ លោក​ស៊ិន វិសាល ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ បាន​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​ពុក​រលួយ​ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយ​ផ្តន្ទា​ទោស​ឈ្មោះ​កែវ សុផល អាយុ​៤៨​ឆ្នាំ ជាមន្ត្រី​នគរ​បាល​បេតិក​ភណ្ឌ​ក្រសួង​មហា​ផ្ទៃ​ និង​ឈ្មោះ​នួន សារ៉ាត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ ជា​អតីត​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ ដាក់ពន្ធ​នា​គារ​ម្នាក់ៗរយៈពេល​៣ឆ្នាំ​ តែ​អនុ​វត្ត​ទោស​២​ឆ្នាំ​នៅ​ក្នុង​ពន្ធនា​គារ​ និង​បង្គាប់​ឱ្យ​សង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​ដែល​ជា​ភាគី​ដើម​បណ្តឹង​ម្នាក់ៗ​១.២០០​ដុល្លារ​អាមេរិក​។

លោក​ចៅ​ក្រម ស៊ិន វិសាល បាន​បន្ត​ថា ជន​ជាប់​ចោទ​ទាំង​២នាក់​មាន​សិទ្ធិ​ប្តឹង​ជំទាស់​នឹង​សេចក្តី​សម្រេច​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​សាល​ក្រម​នេះ​។

លោក​ចៅ​ក្រម​បាន​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីតំណាង​អយ្យ​ការ​ពី​បទ​ឆបោក​ប្រព្រឹត្ត​ដោយ​អ្នក​រាជ​ការ​សាធារណៈ​ តាម​មាត្រា​៣៧៥ និង​៣៨០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ និង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃ​ទី​១ មិថុនា ២០១៣ ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទទួល​សំណូក​ជា​ប្រាក់​ចំនួន​២.៥០០​ដុល្លារ​អាមេរិក​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​សាន យ៉េន រស់​នៅ​ស្រុក​ឈូក ខេត្ត​កំពត​ ដោយ​សន្យា​ថា នឹង​យក​លុយ​នោះ​ទៅ​រត់​ការ​ក្នុង​ការ​ដោះ​លែង​ជន​ជាប់​ចោទ​(ប្តី​ជន​រង​គ្រោះ)ដែល​កំពុង​ជាប់​ពន្ធ​នា​គារ​ព្រៃស។ ប៉ុន្តែ​ការ​រត់​ការ​មិន​បាន​សម្រេច​ និង​បាន​ស៊ី​ដាច់​លុយ​របស់​ជន​រង​គ្រោះ​៕