ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឃុំ​ខ្លួន​​​ជន​ជាតិ​វៀតណាម​២នាក់​ព្យាយាម​នាំ​ចូល​ភ្លុក​ដំរី​ទម្ងន់​ជិត​៨០​គីឡូ​ក្រាម​ពី​ប្រទេស​អង់​ហ្គោឡា

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ សំណុំ​រឿង​បង្ក្រាប​អំពើ​រត់​ពន្ធ​ឆ្លង​ដែន​នូ​​វ​សំណាក​សត្វ​ព្រៃ​ជិត​ផុត​ពូជ​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​នាំ​ឱ្យ​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ជន​ជាតិ​វៀត​ណាម​២នាក់​ដាក់​ពន្ធ​នាគារ​​ជា​បណ្តោះ​អាសន្ន​ ខណៈ​វត្ថុ​តាង​បទ​ល្មើស​ភ្លុក​ដំរី​ទម្ងន់​ជិត​៨០​គីឡូ​ក្រាម​កំពុង​ស្ថិតក្នុងការ​ប្រទាញ​ប្រទង់​ធ្វើ​ជា​ម្ចាស់​គ្រប់​គ្រង​បណ្តោះ​អាសន្ន​រវាង​រដ្ឋ​បាល​ព្រៃ​ឈើ និង​ជំនាញ​គយ​ និង​រដ្ឋា​ករ​នៅ​ឡើយ។

ប្រធាន​ស្តី​ទី​សាលា​ដំបូង​ខេត្ត​សៀម​រាប​ លោក​ឌុច សុខ​សារិន ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​ខាង​លើ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ​ថា លោក​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​២នាក់​នេះ​ដាក់​ពន្ធ​នា​គារ​បណ្តោះ​អាសន្ន​កាល​ពី​រសៀល​ម្សិល​មិញ​ បន្ទាប់​ពី​តំណាង​អយ្យ​ការ​ចោទ​ប្រកាន់​ពី​បទ​នាំ​ចូល​សំណាក​សត្វ​ព្រៃ​ដែល​កម្រ​ និង​ជិត​ផុត​ពូជ​ដែល​ជាបទ​ល្មើស​មាន​បញត្តិនៅ​ក្នុង​មាត្រា​៩៨នៃ​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ​កម្ពុជា​។

ជន​ជាតិ​វៀត​ណាមជាប់​ចោទ​ដែល​ត្រូវ​នាំ​ដាក់​គុក​បណ្តោះ​អាសន្ន​ទាំង​២នាក់​នោះ ម្នាក់​ឈ្មោះ​ផាម ខ្វាន​ទ្រៀង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ កាន់​លិខិត​ឆ្លង​ដែន​លេខ​B៥៤៨០៦៨៤ និង​ម្នាក់​ទៀត​ឈ្មោះ​បួយ វ៉ាន់ទៀង​ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ កាន់​លិខិត​ឆ្លង​ដែន​លេខ​B៥៣៨១៩៩២។

គួរ​រំលឹក​ថា ជន​ជាតិ​វៀត​ណាម​ទាំង​២នាក់​​ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រចាំ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៤ ជាមួយ​នឹង​ភ្លុក​ដំរី​ចំនួន​៣វ៉ាលីទម្ងន់​ជិត​៨០​គីឡូ​ក្រាម​ពី​ប្រទេស​អង់​ហ្គោ​ឡា​ឆ្លង​កាត់​ច្រក​ទ្វារ​ទេស​ចរណ៍​ដ៏​សំខាន់​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដើម្បី​នាំទៅ​កាន់​ទី​ផ្សារ​ងងឹត​៕