ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញ​ដូរ​ថ្នាំញៀន​ម្នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន​ ខណៈយក​ថ្នាំញៀន​លាក់​ក្នុង​ស្រោម​អនាម័យ

11 ឆ្នាំ មុន

​​រាជ​ធានីភ្នំពេញ ៖ ជន​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​​​​​ម្នាក់ ត្រូវ​កម្លាំង​សមត្ថ​​កិច្ច​ធ្វើការ​​ចាប់ខ្លួន​​បាន ខណៈ​កំពុង​ឈរ​​លក់​ថ្នាំ​​ញៀន​នៅ​​តំបន់​មួយ​​កន្លែង​ ​​​កាល​​ពី​​វេលាម៉ោង៤ និង១៥​នាទី​ល្ងាច​ថ្ងៃទី​១៧ ​កុម្ភៈ ២០១៤ ស្ថិត​​នៅ​តាម​ផ្លូវ​លំ ប្លុក​ខាង​ក្រោយ​ក្រុម​ហ៊ុន​qb តាម​បណ្តោយ​ផ្លូវព្រះមុនី​វង្ស ក្នុងសង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការ​មន។

​ប្រភពបាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ហេង តារា ភេទ​ប្រុស អាយុ១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​១០១ ក្នុងសង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ សមត្ថ​កិច្ច​​ឆែក​ឆេរ​ឃើញមាន​ប្រភេទ​ថ្នាំក្រាម​ពណ៌​ស​ចំនួន​២៥​កញ្ចប់តូច​ ដែលដាក់​ក្នុង​ប្រអប់​ស្រោម​អនាម័យ Number១ មួយប្រអប់ ដែល២​កញ្ចប់នៅ​ខាងក្រៅ និង២៣​កញ្ចប់នៅ​ខាង​ក្នុង ។

ដោយ​មាន​​វត្ថុតាង​គ្រប់​គ្រាន់ សមត្ថ​កិច្ចបាន​នាំខ្លួន​ជនសង្ស័យ​បញ្ជូនទៅកា​ន់ប៉ុស្តិ៍រដ្ឋបាល​ផ្សារដើម​ថ្កូវ ដើម្បីចាត់ការ​ទៅតាម​ច្បាប់​​ ។