ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​មណ្ឌល​សុខ​ភាព​វីរៈ​ជ័យ ចំណង​ដៃ​នៃ​សហ​ប្រតិ​បត្តិ​​ការ​កម្ពុជា-ថៃ

11 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ មណ្ឌល​សុខភាព​វីរៈ​ជ័យ ខេត្ត​រតនគិរី ដែល​បាន​សាង​សង់​ និង​បំពាក់​​សម្ភារ​ដោយ​ថវិកា​គំរោង​កម្ពុជា-ថៃ ​ក្នុង​ការ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម​ដែល​ទ្រទ្រង់​ដោយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​មហា​ចក្រី​​ សិរិនថន នៃ​ព្រះរាជា​​ណាចក្រ​​ថៃ បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ ​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ ក្រោម​វត្ត​មាន​លោក​ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល

ខេត្ត​រតនគិរី ៖ មណ្ឌល​សុខភាព​វីរៈ​ជ័យ ខេត្ត​រតនគិរី ដែល​បាន​សាង​សង់​ និង​បំពាក់​​សម្ភារ​ដោយ​ថវិកា​គំរោង​កម្ពុជា-ថៃ ​ក្នុង​ការ​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម​ដែល​ទ្រទ្រង់​ដោយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​មហា​ចក្រី​​ សិរិនថន នៃ​ព្រះរាជា​​ណាចក្រ​​ថៃ បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ ​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ ក្រោម​វត្ត​មាន​លោក​ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក​ផាត់ ឆៃ យុតប៉ាក់​ឌី ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា ។

លោក​ម៉ុម សារឿន អភិ​បាល​រង​ខេត្ត​រតនគិរី មាន​ប្រសាសន៍​ថា ខេត្ត​រតនគិរី ​បណ្តុំ​ទៅ​ដោយ​​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​ប្រមាណ​ជាង​៦០% ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប្រកប​​មុខរបរ​កសិ​កម្ម និង​ទទួល​ផល​អនុ​ផល​ពី​ព្រៃ​ឈើ និង​ការ​ធ្វើ​ទេស​ចរណ៍​ដែល​តម្រូវ​ឱ្យ​ពួកគាត់​ផ្លាស់​ប្តូរ​ទីលំនៅ​ញឹក​ញាប់​ឥត​ឈប់​ឈរ ។ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង លើ​បញ្ហា​សុខភាព ដូចជា ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ ពិសេស​នោះ​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ចំពោះ​​មាតា និង​ទារក​ ពេល​សម្រាល​កូន​ ។

លោក​អភិ​បាល​រង​ខេត្ត​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ជំនឿ​អរូបិយ៍​ប្រពៃណី​ទំនៀម​ទម្លាប់​នៅតែ​គ្រប​ដណ្តប់​លើ​បង​ប្អូន​​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​បន្ត​បន្ទាប់​ក៏​ដោយ​ចុះ ។ ដូច្នេះ​ការ​អភិ​វឌ្ឍ​លើ​វិស័យ​សុខា​ភិបាល​​​នៅ​ក្នុង​ខេត្ត គឺ​មាន​សារ​សំខាន់​ខ្លាំង​ណាស់ ៕