ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​កំពុង​មាន​ស្លេស​ជាប់​ក​ច្រើន​មែន​ទេ ​ដូច្នេះ​គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​

4 ឆ្នាំ មុន

ស្លេស ឬ​ទឹករំអិល​គឺជា​សារធាតុ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​បញ្ចេញ​ដោយ​កោសិកា​ពិសេស​ៗ ដែល​មាន​ក្នុង​ប្រហោង​ច្រមុះ និង​ផ្លូវដង្ហើម​ខាងលើ​ដើម្បី​ចាប់​មេរោគ ធូលី​ដី និង​សារធាតុ​បង្ក​ការ​រលាក​ដែល​ជ្រៀតចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​។​ភាគច្រើន ស្លេស​គឺ​ជួយ​មនុស្ស​យើង​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។ ប៉ុន្តែ​ការ​មាន​ស្លេស​ចេញ​ច្រើន​ពេក វា​គឺជា​រឿង​គួរ​ធុញទ្រាន់​ទៅ​វិញ​។…

ស្លេស ឬ​ទឹករំអិល​គឺជា​សារធាតុ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​បញ្ចេញ​ដោយ​កោសិកា​ពិសេស​ៗ ដែល​មាន​ក្នុង​ប្រហោង​ច្រមុះ និង​ផ្លូវដង្ហើម​ខាងលើ​ដើម្បី​ចាប់​មេរោគ ធូលី​ដី និង​សារធាតុ​បង្ក​ការ​រលាក​ដែល​ជ្រៀតចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​។​ភាគច្រើន ស្លេស​គឺ​ជួយ​មនុស្ស​យើង​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​។ ប៉ុន្តែ​ការ​មាន​ស្លេស​ចេញ​ច្រើន​ពេក វា​គឺជា​រឿង​គួរ​ធុញទ្រាន់​ទៅ​វិញ​។

កាលណា​រាង​កាយ​ផលិត​ស្លេស​កាន់តែ​ច្រើន អាច​ដោយសារ​តែ​បាក់តេរី វីរុស សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី និង​ការ​ប៉ះពាល់​សារធាតុ​បង្ក​រលាក​ដូច​ជា ផ្សែង​បារី ផលិតផល​លាង​សម្អាតផ្ទះ​ដែល​មាន​ជាតិ​គីមី​ច្រើន​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ស្លេស​ច្រើន​ដែរ​។

អ្នកជំនាញ​និយាយ​ថា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេង​ៗ​ទៀត​អាច​បង្កើន​ការ​ផលិត​ស្លេស​ក្នុង​ខ្លួន​កាន់តែ​ច្រើន​។ សារធាតុ Casein និង Lactose ដែល​មាន​ក្នុង​ទឹកដោះគោ​ត្រូវ​បាន​គេ​យល់​ថា ជាដើម​ហេតុ​នាំ​ឲ្យ​កើត​ស្លេស​នេះឯង​។​

ចំពោះ​កា​រ៉េ​ម​ក៏​អាច​ធ្វើ​ឲ្យ​ស្លេស​កើនឡើង​ក្នុង​ផ្លូវដង្ហើម​ខាងលើ និង​ច្រមុះ​ច្រើន​ដែរ​។ ដូច្នេះ​បើសិនជា​អ្នក​មិន​ចង់​ឲ្យ​កើត​ស្លេស​ច្រើន ឬ​ឧស្សាហ៍​មាន​ស្លេស​ក្នុង​បំពង់ក និង​ច្រមុះ​នោះ គួរតែ​កាត់​បន្ថយ​ការ​ញ៉ាំ​ទឹកដោះគោ​សិន​ទៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ