រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី16 កុម្ភៈ 2014 កន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានប្រគល់រង្វាន់ជូនអតិថិជនមានសំណាងឈ្នះរង្វាន់ធំជាច្រើននាក់នៅក្នុងកម្មវិធីប្រគំតន្ត្រី A1 Concert ដែលផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ My TV ។
រង្វាន់ធំៗរួមមានដែលបានប្រគល់ជូនដូចជាម៉ូតូ Baja Pulsa 200cc ចំនួន១គ្រឿង បានត្រូវប្រគល់ជូនឈ្មោះគឹម ឡេង, ដំណើរកម្សាន្តទៅសិង្ហបុរី ចំនួន៥គូ បានប្រគល់ជូនឈ្មោះឈីវ ស៊ីអាវ, ឈ្មោះហ៊ឹម អែល, ឈ្មោះលី មីន, ឈ្មោះទូច សូវៀត និងឈ្មោះលី សុជា និងរង្វាន់ទូរស័ព្ទ Nokia Lumia 1020 ចំនួន7គ្រឿង គឺប្រគល់ជូនទៅឈ្មោះតា គន្ឋី, ឈ្មោះសំ ណៃ, ឈ្មោះលី ចរណៃ , ឈ្មោះឈួន សុវណ្ណ , ឈ្មោះតេង វណ្ណា, ឈ្មោះកូវ គេង និងឈ្មោះអុល សំអូន។
ការប្រគល់រង្វាន់នេះប្រារព្ធធ្វើបន្ទាប់ពីក្រុមហ៊ុន Nokia បានធ្វើការចាប់ឆ្នោតផ្តល់សំណាងជូនអតិថិជនរបស់ខ្លួនកាលពីថ្ងៃទី19 មករា 2014 កន្លងទៅ ។ ក្រុមហ៊ុន Nokia សូមចូលរួមអបអរសាទរដល់អតិថិជនទាំងអស់ ដែលបានឈ្នះរង្វាន់ក្នុងកម្មវិធី “ឈ្នះរង្វាន់ដ៏ភ្ញាក់ផ្អើលពី Nokia” ។ សម្រាប់អតិថិជនដែលមិនបានឈ្នះរង្វាន់ ពី Nokia នៅឡើយ សូមរួសរាន់ជាវ Nokia ក្នុងថ្ងៃនេះ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ពីរដងក្នុងពេលតែមួយ គឺឈ្នះរង្វាន់ភ្លាមៗនៅកន្លែងទិញទូរស័ព្ទផង និងឈ្នះរង្វាន់ធំៗដូចរៀបរាប់ខាងលើ នៅក្នុងកម្មវិធីចាប់រង្វាន់លើកទី2 ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី2 មីនា ឆ្នាំ 2014 ខាងមុខនេះ៕
ចែករំលែកព័តមាននេះ