ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីក្លិប​​ត្រូវ​ជនសង្ស័យ​មួយក្រុម​​ស្ទាក់​វាយប្លន់​យកម៉ូតូ​​បាត់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជនម្នាក់​ក្នុង​ចំណោម​​១៩នាក់​មាន​ប្រុស​មាន​ស្រី​ ​ខណៈ​​​ចេញពីក្លិប​​ហាយ​​ស្កាយ​ឌីស្កូ​ ក៏ត្រូវជនដៃដល់​មួយ​ក្រុមធំ​ប្រដាប់​ដោយ​​ដំបងខ្សែ​ក្រវាត់ និងដាវ​សាមូរ៉ៃព្រួត​វាយ​ ​ក្នុង​បំណង​ប្លន់យកម៉ូតូស្មាស់មួយគ្រឿង កាល​ពីវេលា​ម៉ោង២​​ និង​១០នាទី​រំលង​​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ​កុម្ភៈ ២០១៤ ត្រង់​​ចំណុច​មហា​វិថីម៉ៅសេ​​ទុង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌ​ទួល​គោក

ប្រភព​​បាន​ឱ្យ​ដឹងថា ​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​សុខ​ ជា ភេទប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​នៅម៉ា​ស្ទ័រ ស៊ូគីស៊ុប ស្នាក់នៅ​សង្កាត់​កាកាប ខណ្ឌពោធិ៍​សែន​ជ័យ ។

ប្រភពពី​ជន​រងគ្រោះ​​បាន​ឱ្យ​ដឹងថា កាល​ពី​វេលា​​យប់​​នោះ ខ្លួន​និងមិត្តភក្តិ​​១៩នាក់ជិះម៉ូតូជាច្រើន គ្រឿង​បាន​នាំគ្នា​ទៅ​ចូល​ក្លិប​ហាយ​ហ្កាយ​ឌីស្កូ រហូតដល់ម៉ោងកើតហេតុខាងលើ​ ​ទើបពួកគេជិះ​ម៉ូតូត្រឡប់​ទៅផ្ទះវិញ​ដោយចេញពីក្លិប​បានបន្តិច​ ស្រាប់តែមាន​ជនដៃ​ដល់មួយក្រុមមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដែរ ប្រដាប់ដោយ​ដំបង ខ្សែ​ក្រវាត់ និងដាវសាមូរ៉ៃ​មកដល់​ដេញ​កាប់​ក្រុម​​ខ្លួ​ន​បណ្តាល​ឲ្យរត់បែក​ខ្ញែកគ្នា​អស់​រលីង នៅសល់​តែ​​ខ្លួន​ម្នាក់​រត់គេចទៅដល់​ស្តុបទួល​គោក​​ឲ្យ​សមត្ថកិច្ចជួយ​អន្តរា​គមន៍ ។

ប្រភពបានបន្តថា ជនរងគ្រោះ​បានអះ​អាងថា នៅកើតហេតុ​បន្សល់​ទុកម៉ូតូ២​គ្រឿង គឺម៉ូតូម៉ាក​ស្មាស់ ពណ៌ខ្មៅ មួយគ្រឿង និងស្គូ​ពី កូន​ទា ពណ៌ក្រហមលាយស អត់ស្លាកលេខមួយគ្រឿង ប៉ុន្តែឃើញសល់តែម៉ូតូ​ស្គូពីកូនទាទេ អត់ឃើញម៉ូតូ​ស្មាស់ ទើបសង្ស័យ​ជនដៃដល់​​ប្លន់យកទៅ​បាត់ហើយ ។