ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​​​ចម្រុះ​​​រាប់​ពាន់​ម៉ែត្រ​គូប​ដាក់ល​ក់យ៉ា​ងអនា​​ធិបតេយ្យ​នៅ​ក្នុ​ងឃុំ​ជៀប​ ​ស​មត្ថ​កិ​ច្ច​ជំ​នាញ​​មិន​ប​ង្ក្រាប​​

11 ឆ្នាំ មុន

ខេត្ត​កំ​ព​ង់ឆ្នាំង​ ៖ អុសស្ទែរ (ឈើ​ចម្រុះ​​) រាប់​ពាន់ម៉ែ​ត្រ​គូប​​ នៅ​តែ​​ដាក់​តាំង​លក់​ ​យ៉ាង​អនា​​ធិបតេយ្យ​នៅ​តា​មផ្លូវ​លំ​​ក្នុង​​​ភូមិ​ចំនួន​​៣ ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹ​កផុស​ ​ដោយ​ពុំឃើ​ញមា​នសមត្ថកិ​ច្ចជំនា​ញទ​ប់ស្កាត់​ ឬ​បង្ក្រាប​ឡើយ​។

ខេត្ត​កំ​ព​ង់ឆ្នាំង​ ៖ អុសស្ទែរ (ឈើ​ចម្រុះ​​) រាប់​ពាន់ម៉ែ​ត្រ​គូប​​ នៅ​តែ​​ដាក់​តាំង​លក់​ ​យ៉ាង​អនា​​ធិបតេយ្យ​នៅ​តា​មផ្លូវ​លំ​​ក្នុង​​​ភូមិ​ចំនួន​​៣ ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹ​កផុស​ ​ដោយ​ពុំឃើ​ញមា​នសមត្ថកិ​ច្ចជំនា​ញទ​ប់ស្កាត់​ ឬ​បង្ក្រាប​ឡើយ​។

ប្រភព​ពី​ប្រជា​ពលរដ្ឋ​នៅ​​ក្នុង​មូល​ដ្ឋាន​បាន​ឱ្យ​​ដឹងថា អុស​​ស្ទែរ​​ទាំង​​នេះ​​ជា​ប្រភេ​ទ​ឈើ​​​ចំរុះ​​​ ដែ​ល​​​​​គេ​​​​​​បា​ន​​កាប់​ចេញពី​តំបន់អ​ភិរក្ស​ដែនជំរ​កសត្វ​ព្រៃភ្នំឱ​រ៉ាល់ ​និង​តំបន់​ព្រៃ​ដែល​គ្រ​ប់គ្រ​ងដោយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​រ​មាស​ ។ ក្នុង​មួយ​ថ្ងៃៗ​ ​គេ​ឃើ​ញ​មានគោ​យន្ត​ ​​រាប់សិ​បគ្រឿង ​បាន​ដឹក​ដើម​ឈើ​គ្រប់​ប្រភេទ​មកអា​​រអង្កន់​ធ្វើ​​ជា​​​អុស​​​ស្ទែរ​ដាក់​តាំងល​ក់តាមផ្លូវ​នៅមុខផ្ទះប្រ​ជាពល​រដ្ឋ​រៀង​​​ខ្លួ​ន ​​​​ស្ថិ​ត​ក្នុង​ភូមិ​៣ គឺ​​ភូមិ​បឹង​ស្ទេង​ ភូមិទំ​នប់ថ្មី និង​ភូមិ​តានៃ​ ​ក្នុងឃុំ​ជៀប​ ​​ស្រុក​ទឹ​កផុ​ស ហើយ​មិន​ដែល​ឃើញ​អាជ្ញាធរ​ សមត្ថ​កិច្ចមូល​ដ្ឋាន ​និ​ងសមត្ថកិច្ច​ជំនា​ញ​ ធ្វើ​ការទប់​ស្កាត់​ឬបង្ក្រាប​ឡើយ​ ។ ករណី​នេះ​ត្រូវបា​នគេរិះគន់​និងស​ង្ស័យថា​ សមត្ថ​កិច្ច​ជំនាញ​បាន​បើក​ដៃ​ និង​ឃុបឃិត​​ទទួល​ប្រាក់​ពីអ្នក​កាប់អុ​សទាំង​នោះ។​

មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ ស្រុក​ទឹកផុ​ស ​ម្នាក់​បាន​ឱ្យ​ដឹង​ថា​អុស​ស្ទែរ​នេះ​ពិត​ជាមា​នមែន​ តែ​មាន​តិ​ច​តួចក្នុង​មួយ​​គ្រួសារ​៤​ទៅ៥​ម៉ែត្រ​តែ​ប៉ុណ្ណោះ ​មន្ត្រីជំនាញ​ក៍ពិបាក​ក្នុងការប​ង្ក្រាបដែ​រ។ ចំណែក​អុស​ស្ទែរ​មួយចំ​នួនធំ​បា​នកា​ប់ចេ​ញពីដែ​នជំ​រកស​ត្វព្រៃ​​​ភ្នំឱ​រ៉ា​ល់​​ ​ដោ​យ​ឡែក​រ​ថយន្ត​ធំ​ៗដែ​ល​ចូល​មកទិ​ញអុស ​មន្ត្រី​​ជំនាញ​​បាន​បិទ​មិន​ឱ្យ​​ចូល​មក​ដឹក​ឡើ​យ។

នាយ​រង​ខណ្ឌរ​ដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​​ឆ្នាំង​​បាន​​ឱ្យ​​ដឹ​ងថា បទ​ល្មើស​ព្រៃ​ឈើ​ដែល​កើត​មាន​នៅ​ក្នុង​ផ្នែក​ ​ឬ​សង្កាត់រ​ដ្ឋបាល​ព្រៃឈើ​ណា​ ​គឺ​ប្រធា​នផ្នែក​ ប្រធាន​សង្កាត់​នោះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។​ ប៉ុន្តែ​បើ​ផ្នែក​និង​សង្កាត់​ទាំង​នោះ​មិន​ចាត់​ការ គឺខណ្ឌ​ជា​អ្នក​ចាត់​ការ​បង្ក្រាប ​ព្រោះ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ជា​​អ្នកទ​ទួល​ខុស​ត្រូ​វរួម​ជាមួយ​ថ្នាក់​លើ​ ដូ​ច្នេះ​ខ​​ណ្ឌមិនឱ្យ​​​មន្ត្រី​ថ្នាក់​ក្រោ​មធ្វើអ្វី​តាម​ទំនើ​ងចិត្ត​នោះ​ទេ​​។​​

ដោយ​ឡែក​មន្ត្រី​បរិស្ថាន​ក្នុង​ដែន​ជំរក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ម្នាក់​បាន​ឱ្យ​ដឹងថា អុស​ស្ទែរ​ទាំង​នោះ​​ គឺ​ប្រជា​ពលរដ្ឋ​​​កា​ប់ចេ​ញពី​ដែន​ព្រៃ​ឈើ​​ដែល​​គ្រប់​គ្រងដោ​​យ​រដ្ឋបា​លព្រៃ​ឈើ ការកាប់​ឈើ​នៅក្នុង​ដែនជំរក​សត្វព្រៃ​មាន​តិច​​តួច​ប៉ុណ្ណោះ ​ពេល​មាន​ចន្លោះ​ប្រហោង​របស់​ជំនាញ​​​។

ករណី​កា​ប់អុស​ស្ទែរដា​ក់លក់រា​ប់ពាន់ម៉ែ​ត្រគូប​នៅ​ចំណុច​ខាងលើ​នេះ​ ​​មន្ត្រីក្នុង​ស្ថា​ប័នទាំ​ង២កំ​ពុង​ឆ្លើយ​ដាក់​គ្នា​ ដូច​នេះសូម​គណៈ​បញ្ជាកា​រឯក​ភាព​ខេត្ត​ ​និងគ​ណៈក​ម្មការ​ចំរុះ​បង្ក្រាប​បទ​ល្មើស​របស់​ខេត្ត ​មេត្តា​ចុះ​មកត្រួ​តពិនិត្យ​ជាក់​ស្តែង ​និង​បង្ក្រា​បឱ្យ​មាន​​​ប្រសិ​ទ្ធិភាព​ផង​​ ​បើ​ពុំ​នោះ​ទេ​​ព្រៃឈើ​នៅ​​ក្នុង​ស្រុក​ទឹក​ផុស​ និង​ក្នុង​ដែន​​ជំរក​សត្វ​ព្រៃ​ភ្នំឱ​រ៉ាល់​ ពិតជា​វិនាស​
ហិន​ហោច​ក្នុងពេ​លឆាប់​ៗខាងមុខនេះជាពុំខានឡើយ ៕