ខេត្តព្រះសីហនុ ៖ ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន៧នាក់ ក្នុងនោះស្រីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថ សហការជាមួយការិយាល័យស្រាវជ្រាវ និងប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់នោះ ១-ឈ្មោះទ្រឹង អញតឹង អាយុ៣៨ឆ្នាំ រស់នៅក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជាមេខ្លោង) ២-ឈ្មោះអ៊ុក ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ ៣-ឈ្មោះឈួន សេន អាយុ២៤ឆ្នាំ ៤-ឈ្មោះថៃ ឈៀងលី អាយុ២៧ឆ្នាំ ទាំង៣នាក់មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា ៥-ឈ្មោះសម្បត្តិ ពិសី អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ៦-ឈ្មោះចាន់ វាសនា អាយុ៣៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ និង៧-ឈ្មោះសំ សុខវុធ អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិ២ ឃុំទំនប់រលក ។
ក្នុងការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថដកហូតវត្ថុតាងមាន គ្រឿងញៀនប្រភេទម្សៅសថ្លា (ម៉ាទឹកកក) ១៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក (ប្រភេទយ៉ាម៉ា) ១៤០គ្រាប់, ដបសម្រាប់ជក់១ ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំមួយចំនួនធំទៀតផងដែរ ។
ចែករំលែកព័តមាននេះ