ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន​៖ កម្ពុជា​នឹងក្លាយជាប្រទេស​មានចំណូលមធ្យមកម្រិត​ខ្ពស់ក្នុងឆ្នាំ២០៣០​ និង ​ចំណូលខ្ពស់​ក្នុងឆ្នាំ២០៥០

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​បានមានប្រសាសន៏ថា ​កម្ពុជាកំពុងប្តេជ្ញាចិត្ត​ពង្រីកមូលដ្ឋាន​កំណើនរបស់ខ្លួន​ជាបន្តទៅទៀត​ក្នុងនោះរាជ​រដ្ឋាភិបាល​កំពុងបន្តពង្រឹង​អភិបាលកិច្ចល្អ ​ប​ង្កើនខ្សែសង្វាក់តម្លៃ ​ចូលរួមនៅក្នុងសង្វាក់​តម្លៃក្នុងតំបន់ ​និងបង្កើតលក្ខខណ្ឌ​​អំណោយផល​​សម្រាប់វិស័យឯកជន​ ​ដើម្បីទាក់ទាញ​ការវិនិយោគ​និង ​ធានាភាពប្រក្រួត​ប្រជែង​របស់ខ្លួន​ ។ តាមរយៈនេះ ​សម្តេចមានជំនឿយ៉ាងមុតមំាថា ​កម្ពុជាពិតជាអាចបន្ត​បោះជំហានទៅមុខ​យ៉ាងស្វាហាប់ ​និងស៊ីសង្វាក់ ហើយឈានទៅសម្រេច​បានចក្ខុវិស័យ​

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ​បានមានប្រសាសន៏ថា ​កម្ពុជាកំពុងប្តេជ្ញាចិត្ត​ពង្រីកមូលដ្ឋាន​កំណើនរបស់ខ្លួន​ជាបន្តទៅទៀត​ក្នុងនោះរាជ​រដ្ឋាភិបាល​កំពុងបន្តពង្រឹង​អភិបាលកិច្ចល្អ ​ប​ង្កើនខ្សែសង្វាក់តម្លៃ ​ចូលរួមនៅក្នុងសង្វាក់​តម្លៃក្នុងតំបន់ ​និងបង្កើតលក្ខខណ្ឌ​​អំណោយផល​​សម្រាប់វិស័យឯកជន​ ​ដើម្បីទាក់ទាញ​ការវិនិយោគ​និង ​ធានាភាពប្រក្រួត​ប្រជែង​របស់ខ្លួន​ ។ តាមរយៈនេះ ​សម្តេចមានជំនឿយ៉ាងមុតមំាថា ​កម្ពុជាពិតជាអាចបន្ត​បោះជំហានទៅមុខ​យ៉ាងស្វាហាប់ ​និងស៊ីសង្វាក់ ហើយឈានទៅសម្រេច​បានចក្ខុវិស័យ​វែងឆ្ងាយរបស់ខ្លួន ​ពោលគឺប្រែក្លាយកម្ពុជា​ ទៅជាប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់​ក្នុងឆ្នាំ២០៣០​ ហើយឈានឡើងទៅ​ជាប្រទេសមានចំណូល​ខ្ពស់ក្នុងឆ្នាំ២០៥០​។

សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ថ្លែងបែបនេះ​នៅព្រឹកថ្ងៃទី១៨ ​កុម្ភៈ ​២០១៤​ ក្នុងឱកាសដែលសម្តេច​បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ពោធ​ជាផ្លូវការនៃយុទ្ឋសាស្រ្ត​សមាហរណកម្មពាណិជ្ជកម្ម​កម្ពុជាឆ្នាំ២០១៤-២០១៨​ នៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី ។ 

មានប្រសាសន៏បញ្ជាក់ប​ន្ថែមក្នុងឱកាសនោះដែរ​សម្តេចតេជោបន្តថា ​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ កម្ពុជាបានឆ្លងកាត់នូវការផ្លាស់ប្តូរមុខងារច្រើន ​មិនត្រឹមតែខាងនយោបាយ ​និង​ សន្តិសុខ​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងមានការ​ប្រែប្រួលខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ​សង្គមផងដែរ ​។ ហើយអ្វីដែលរិតតែសំខាន់ជាងនេះទៀត​ កម្ពុជាក៏បានប្រឹងប្រែង​បង្កើនលទ្ធភាព​ និ​ង សមត្ថភាពរបស់ខ្លួន ក្នុង​កិច្ចសហប្រតិបត្តិការជាច្រើន ​ទាំងនៅថ្នាក់តំបន់ ​និង អន្តរជាតិ ​ព្រមទាំងបានជំរុញការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅបន្ថែមទៀត ​ដើម្បីទំនើបកម្ម​ រចនាសម្ព័ន្ធ​ និង​ បុរេសកម្មប្រព័ន្ធគ្រប់គ្រង​​សេដ្ឋកិច្ច​ជាតិ ក៏ដូចជាការពង្រឹង​ភាពប្រកួតប្រជែងរបស់កម្ពុជា​ ក្នុងគោលដៅឆ្លើយតបទៅនឹង​របត់សេដ្ឋកិច្ចថ្នាក់តំបន់ ​ក៏ដូចជាពិភពលោក​ទាំងមូល ។

ជាក់ស្តែងកម្ពុជា​ កំពុងតែចូលរួមយ៉ាងសកម្ម​នៅក្នុងរាល់គំនិតផ្តួចផ្តើម​អំពីសេដ្ឋកិច្ច ​និង ហិរញ្ញវត្ថុរបស់​សមាគមឤស៊ាន ​ពិសេសនៅក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីដាក់ឲ្យ​ដំណើរការ​សហគមន៍​សេដ្ឋកិច្ច​ឤស៊ានឲ្យបានកើតឡើង​យ៉ាងពិតប្រាកដ​ នៅក្នុងឆ្នាំ២០១៥​ ខាងមុខនេះ ។

សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បញ្ជាក់ទៀតថា ​ឈរលើមូលដ្ឋានទាំងអស់នេះ ​កម្ពុជាបានធ្វើសមាហរណកម្ម​ខ្លួនពេញ​លេញ​ចូលទៅ​ក្នុងតំបន់និងពិភពលោក​ ហើយកំពុងដើរតួនាទី​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការនានា​ ប្រកបដោយចីរភាព ​ក្នុងឋានៈជាសមាជិកស្មើភាព ​និង ​ស្មើសិទ្ធិលើឆាកអន្តរជាតិ ។ ​ជាការពិត​យុទ្ធសាស្ត្រសមាហរណកម្មនេះ ​បានកំណត់ពីឤទិភាព​ជាក់លាក់នានា​ សម្រាប់​ធ្វើអន្តរាគមន៍ជាបន្ទាន់​ ​ហើយក៏បានកំណត់ឤទិភាព ​​និង ​ដំណាក់កាលអនុវត្តនានា ​​ដែលនឹងក្លាយទៅជាផែនការ​លម្អិត​សម្រាប់ការអភិវឌ្ឍ​​វិស័យពាណិជ្ជកម្ម​កម្ពុជាក្នុងរយៈពេល ​៥​ ឆ្នាំបន្ទាប់ទៀត ៕