ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ក្រចេះ​ឃាត់​ខ្លួន​ជន​សង្ស័យ​សកម្ម​ខាង​ឆក់​កាបូប​ជន​បរទេស​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ជន​សង្ស័យ​មុខ​សញ្ញា​លួច-ឆក់​យ៉ាង​សកម្ម​លើ​ជន​បរទេស​ម្នាក់​ត្រូវ​ប៉ូលិស​ក្រុង​ក្រចេះ​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៤ បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​មួយ​ថ្ងៃ​រួច​មក​។

ជន​សង្ស័យ​ឈ្មោះ​អ៊ូ ម៉ៅ អាយុ​២៧​ឆ្នាំ មុខ​របរ​ និង​ទី​លំនៅ​មិន​ពិត​ប្រាកដ​ ។ ជន​នេះ​ជា​មុខ​សញ្ញា​លួច​ ឆក់​យ៉ាង​សកម្ម​លើ​ជន​បរទេស​នៅក្នុង​ខេត្ត​ក្រចេះ និង​​​ខេត្ត​​រតន​​គិរី​ ​ហើយ​​​ត្រូវ​​​នគរ​​បាល​ឃាត់​​ខ្លួន​បាន​​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ បន្ទាប់​​ពី​ជិះ​ម៉ូតូ​​ធ្វើ​សកម្ម​​ភាព​ឆក់​​កាបូប​​របស់​ជន​​ជាតិ​បារាំង​​ម្នាក់​ខណៈ​ពេល​កំពុង​​ជិះ​កង់​​តាម​ផ្លូវ​។

លោក​អធិការ​រង​នគរ​បាល​ក្រុង​ក្រចេះបាន​បញ្ជាក់​ថា​ ជាមួយ​នឹង​ការ​ចាប់ខ្លួន​ នគរបាល​ក៏​បាន​ដក​ហូត​សម្ភារ​មួយ​ចំនួន​​ប្រគល់​ឱ្យ​ម្ចាស់​វិញ​ និង​បាន​ដក​ហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​ដែល​ជន​នេះ​ឆបោក​ពី​ខេត្ត​រតនគិរីយក​មក​ជិះ​ធ្វើ​សកម្ម​ភាព​នៅ​ខេត្ត​ក្រចេះ៕