រាជធានីភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីចេញធ្វើការ ត្រូវមិត្តភក្តិបបួលទៅដើរលេងនៅសួនកម្សាន្តមួយ ហើយបានដាក់ថ្នាំសណ្តំយកម៉ូតូទៅបាត់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី១៧ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចមហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះហ៊ឹម ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិដើមស្លែង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានបន្តទៀតថា ជនរងគ្រោះនិងមិត្តភក្តិជាជនឆបោកនោះ បានស្គាល់គ្នារយៈពេល៥ឆ្នាំមកហើយ ដោយស្គាល់ទាំងប្រពន្ធនិងផ្ទះជួលរបស់គេនៅម្តុំកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីចេញធ្វើការជាមួយគ្នា ត្រូវជនឆបោកនោះបបួលទៅដើរលេងដោយជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BD 9683 ហើយបានអង្គុយហូបការ៉េមអស់មួយដើម ស្រាប់តែទន់ដៃទន់ជើងរឹងអណ្តាតនិយាយមិនចេញរហូតដល់សន្លប់ ហើយត្រូវជនឆបោកលួចយកកូនសោម៉ូតូ និងសំបុត្រម៉ូតូជិះចេញទៅបាត់តែម្តង ។
ចែករំលែកព័តមាននេះ