មនុស្ស​ជា​ច្រើន​ស្ទុះ​ងើប​រត់គេច​ទាំង​ព្រលឹង​​ចុង​សក់ ខណៈ​កុងតឺន័រ​បុក​រះ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​នាក់​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​មាន​រថយន្ត​កុង​តៃ​ន័​រ​មួយ​គ្រឿង​បើក​មក​បុក​រះ​ចូល​ផ្ទះ និង​ឃ្លាំង​លាន់​ដូច​រន្ទះ នាំ​គ្នា​ស្ទុះ​ងើប​រត់​ទាំង​អារម្មណ៍​ព្រលឹង​ចុង​សក់ ហើយ​ង​និង​សម្ភារៈ​ជា​ច្រើន​រង​ការ​ខូចខាត ក្នុង​នោះ​មាន​ម៉ូតូ​៧​គ្រឿង​ផង​ដែរ ។

ាលពី​ម៉ោង​៣​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​ហាណូយ ស្ថិត​ក្នុងភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​កុង​តៃ​ន័​រ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-5372 អូស​រ៉ឺ​ម៉ក​ផ្ទុក​ទូ​កុង​តៃ​ន័​របើក​បោះពួយ​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ​ស្ថានភាព​ផ្លូវ​កោង រថយន្ត​រេ​ទៅ​បុក​រះ​ចូល​ផ្ទះ និង​ឃ្លាំង រួច​បុក​កិន​ម៉ូតូ​៧​គ្រឿង​ខូចខាត មាន​​​ស្កុប​ពី​៤​គ្រឿង សេ​១២៥​ចំនួន​២​គ្រឿង និង​ម៉ូតូ​ស្មាស់​១​គ្រឿង សំ​យ៉ាប ជញ្ជាំង​ផ្ទះ​រង​បាក់ ប្រេះស្រាំ ចំណែកឯ​អ្នកបើកបរ​រថយន្ត ក្រោយ​បង្កហេតុ​រួច បាន​ហក់លោត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ផល​រង​ប៉ះពាល់ ហើយ​ត្រូវ​បាន​អូស​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក ស្នងការ​ក្រុងភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ