ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាង​​ខ្លួន​មាន​​អំណាច​ យក​គ្រឿង​​ចក្រ​កាយ​អាចម៍​ដីលើ​ការ​ដ្ឋាន​​ខុសច្បាប់​ ត្រូវ​​ប៉ូលិស​​បង្ក្រាប​

11 ឆ្នាំ មុន

ខេត្ត​​កណ្តាល ៖ បុរស​​​អាង​​អំ​ណាច​​ម្នាក់​រក​ស៊ី​​បើក​ការដ្ឋានខុសច្បាប់ និង​បាន​រំលោ.ភ​លើ​សាល​ដីការក្សា​ការ​ពារ​របស់សា​លា​ដំបូង ខេត្ត​កណ្តាល​ ពាក់​ព័ន្ធរឿង​​ជំពាក់​ប្រាក់គេ​ជា​ច្រើនមិន​ទាន់​ដោះស្រាយ​ចប់ផង​ ហ៊ាន​ដាក់​គ្រឿង​ចក្រ​កាយ​យក​អាចម៏​ដី​​លើការ​ដ្ឋាន ដែលត្រូវ​បាន​ហាម​ឃាត់នោះ​ ទើប​នៅ​ថ្ងៃទី១៧​ ​កុម្ភៈ​ ​២០១៤ ត្រូវបាន​ប៉ូលិស​ស្រុក​អង្គ​ឈ្នួល​ចុះ​បង្ក្រាប​ដោយ​ឃាត់​គ្រឿង​ចក្រ​ និង​រថ

ខេត្ត​​កណ្តាល ៖ បុរស​​​អាង​​អំ​ណាច​​ម្នាក់​រក​ស៊ី​​បើក​ការដ្ឋានខុសច្បាប់ និង​បាន​រំលោភ​លើ​សាល​ដីការក្សា​ការ​ពារ​របស់សា​លា​ដំបូង ខេត្ត​កណ្តាល​ ពាក់​ព័ន្ធរឿង​​ជំពាក់​ប្រាក់គេ​ជា​ច្រើនមិន​ទាន់​ដោះស្រាយ​ចប់ផង​ ហ៊ាន​ដាក់​គ្រឿង​ចក្រ​កាយ​យក​អាចម៏​ដី​​លើការ​ដ្ឋាន ដែលត្រូវ​បាន​ហាម​ឃាត់នោះ​ ទើប​នៅ​ថ្ងៃទី១៧​ ​កុម្ភៈ​ ​២០១៤ ត្រូវបាន​ប៉ូលិស​ស្រុក​អង្គ​ឈ្នួល​ចុះ​បង្ក្រាប​ដោយ​ឃាត់​គ្រឿង​ចក្រ​ និង​រថ​យន្ត​ជា​លើក​ទី២ តាម​បញ្ជា​របស់​ព្រះរាជ​អាជ្ញា និងចៅក្រម​តុលាការ​ខេត្ត​កណ្តាល ស្ថិត​ក្នុង​ភូមិព្រៃ​ខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គឈ្នួល ខេត្ត​កណ្តាល ។

មន្រ្តី​ប៉ូលិស​ស្រុក​អង្គ​ឈ្នួល​បានប្រាប់​ថា យោង​​តាម​ដីកា​​សម្រេច​​លេខ​០០១​ចុះថ្ងៃទី៩ ​មករា ​២០១៤ របស់​លោក​ចៅក្រ​ម​ស៊ិន វិរៈ ​ចៅ​​​ក្រម​​​នៃសាលា​​ដំបូង​​ខេត្ត​​កណ្តាល​ បាន​​ចេញដី​កា​​រក្សាហាម​ឃាត់​មិនឲ្យ​លោក​ភឿង ប៊ន ​ធ្វើអា​ជីវ​​កម្ម​កាយ​​យក​​អាចម៍​​ដី​លក់​ទៀត​ឡើយ ព្រមទាំង​ឱ្យ​យក​គ្រឿង​ចក្រ​ចេញពី​រណ្តៅ​ដី ដែល​មា​នទីតាំង​ក្នុង​ភូមិ-ឃុំខាងលើ ដើម្បី​ធ្វើកំណត់​ហេតុ និង​កិច្ច​សន្យា ប៉ុន្តែ​ភ្លាមៗ​នោះ លោក​ភឿង ប៊ន ដែល​អាងអំណាច​បានចេញ​មុខតវ៉ា​យ៉ាង​ខ្លាំង ។ ទោះជាមាន​​ការ​តវ៉ា​យ៉ាង​ណា​​ពី​លោក​ភឿង ប៊ន ក៏​សមត្ថកិច្ចនៅ​តែ​អនុវត្ត​ដដែល ។

ប្រភព​បន្ត​ថា ក្រោយពី​ឃាត់​គ្រឿងចក្រ ព្រម​ទាំងរថ​យន្តតាមអំណាច​ដីកា​របស់​តុលា​ការ​សម្រេច​រក្សា​ការ​ពារ ហើយ​អាជ្ញា​ធរ និង​សមត្ថ​កិច្ចចុះ​ហាម​ឃាត់​នោះ បន្ទាប់​មក​លោក​ភឿង ប៊ន បាន​ប្តឹង​ជំទាស់​ដីការ​សម្រេច​ក្សា​ការ​ពារ​លេខ​០០១ ចុះ​ថ្ងៃទី​០៩ ​មករា ​២០១៤ របស់​តុលាកាខេត្ត​កណ្តាល ទើបតុលាកា​ចេញ​ដីកាលេខ​០២ ​ចុះថ្ងៃទី​២២ ​មករា ឆ្នាំ២០១៤ សម្រេច​ដោះ​លែង​គ្រឿង​ចក្រ​ប្រភេទ​អេស្កាវ៉ាទ័រ​២​គ្រឿង និងរថយន្ត​បែនចំនួន​៦គ្រឿង ដែល​ឃាត់​កាលពីថ្ងៃ​ទី៩ ​មករា ​ប្រគល់ទៅ​ឱ្យម្ចាស់​ដើម ដែលលោកភឿង ប៊ន បាន​ជួលយក​ប្រើ​ប្រាស់ ប៉ុន្តែដីកា​ប្តឹងទាស់នោះ​ តុលាការ​មិនបាន​អនុ​ញ្ញាត​ឱ្យធ្វើអាជីវកម្ម​កាយ​យក​អាចម៍​ដី​ក្នុងទីតាំង​ខាង​លើ​នោះ​ទេ រហូតផុត​បណ្តឹង​ជំទាស់របស់​ចុង​ចម្លើយ​នៃបណ្តឹង​រក្សា​ការ​ពារ ។