ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​គ្រញូង​​១៦២ដុំ​​ ឈ្មួញ​​យក​ទៅលាក់​ទុក​ បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នាយផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​​កណ្តាល​ និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀន​ស្វាយ​ សហការ​ជាមួយ​​កម្លាំង​នគរ​បាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​​ខេត្ត​​កណ្តាល ចុះ​បង្ក្រាប​​ឈើ​គ្រញូង​បាន​១៦២​ដុំ ស្មើនឹង​​១៩៩០​គីឡូក្រាម​ ដែល​ក្រុម​ឈ្មួញ​យក​ទៅ​លាក់​ទុក​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ និង​មួយ​កន្លែង​ទៀត​​ នៅ​ក្នុង​រណ្តៅ​​​ដី​ត្រង់​ច្រាំង​ទន្លេ​មេ​គង្គ​

ខេត្តកណ្តាល ៖ កម្លាំង​នាយផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​​កណ្តាល​ និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កៀន​ស្វាយ​ សហការ​ជាមួយ​​កម្លាំង​នគរ​បាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​​ខេត្ត​​កណ្តាល ចុះ​បង្ក្រាប​​ឈើ​គ្រញូង​បាន​១៦២​ដុំ ស្មើនឹង​​១៩៩០​គីឡូក្រាម​ ដែល​ក្រុម​ឈ្មួញ​យក​ទៅ​លាក់​ទុក​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ និង​មួយ​កន្លែង​ទៀត​​ នៅ​ក្នុង​រណ្តៅ​​​ដី​ត្រង់​ច្រាំង​ទន្លេ​មេ​គង្គ​ ដោយ​យក​ស្បៃនិង​សំរាម​គ្របពីលើ​ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​​ លោត​ឆត្រ័​​ឆ្លងដែន​​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ តាម​ច្រក​ក្អម​សំណរ តែត្រូវកម្លាំង​ចម្រុះ​ចុះ​ទប់​ស្កាត់​​ទាន់​​ពេល​​វេលា​​ ។

ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​​៩និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ២០១៤ ត្រង់​ចំណុច​មាត់​ច្រាំង​ទន្លេ​មេគង្គ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​​លើក​ដែក ។

ឈើ​គ្រញូង​ដែល​ក្រុម​ឈ្មួញ​យក​ទៅ​លាក់​ទុកមានពីរ​​​កន្លែង​​​គឺ មួយ​កន្លែង​​នៅ​ក្នុង​រណ្តៅ​មាត់​ទន្លេ​មេ​គង្គ​ និង​មួយ​កន្លែង​ទៀត​​ លាក់​ទុក​ក្នុង​ទ្រូង​ជ្រូក​ចាស់​ដែល​គេ​​ទុក​ចោល​ក្នុង​ដី​ឡូត៍មួយ​​​គ្មាន​មនុស្ស​នៅ ចម្ងាយពី​គ្នា​ប្រមាណ​​ជិត​​១០​ម៉ែត្រ​ប៉ុណ្ណោះ​​ ៕​