ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ត្រី និង​ឈ្លើងសមុទ្រ​ងាប់​មក​ទើរ​នៅ​លើ​ឆ្នេរ​ច្រើន​ម្ល៉េះ?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កំសាន្ត​នៅ​ឆ្នេរសមុទ្រ​ព្រែក​ត្រែង នាំ​គ្នា​ឆ្ងល់​…​? ហេតុ​អី​ត្រី និង​ឈ្លើងសមុទ្រ​ងាប់​អណ្តែត​មក​ទើរ​នៅ​លើ​ឆ្នេរ​ច្រើន​ម្ល៉េះ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង និង​រលក​សមុទ្រ​ធំ​ៗ…​?…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កំសាន្ត​នៅ​ឆ្នេរសមុទ្រ​ព្រែក​ត្រែង នាំ​គ្នា​ឆ្ងល់​…​? ហេតុ​អី​ត្រី និង​ឈ្លើងសមុទ្រ​ងាប់​អណ្តែត​មក​ទើរ​នៅ​លើ​ឆ្នេរ​ច្រើន​ម្ល៉េះ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង និង​រលក​សមុទ្រ​ធំ​ៗ…​?

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​បែប​ច​ម្ង​ល់​របស់​លោក សុខ ប៊ុ​ន​ថា​ន ហៅ ( អៀង​) ជា​អ្នក​ទេសចរណ៍​មក​កំសាន្ត​នៅ​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​ក្នុងភូមិ​០៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ជំនន់​ទឹកភ្លៀង និង​ខ្យល់​កន្ត្រាក់​បង្កើត​ឱ្យ​មាន​ជា​រលក​ធំ​ៗ​នៅ​លើ​ផ្ទៃសមុទ្រ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​កន្លង​ផុត​ទៅ​។

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ ខណៈ​ពេល​គាត់​ធ្វើ​ដំណើរ​មក​កំសាន្ត​នៅ​ឆ្នេរ​ព្រែក​ត្រែង នៅ​ទីតាំង​ខាងលើ ស្រាប់តែ​បានឃើញ​ប្រភេទ​ឈ្លើង និង​ត្រី​សមុទ្រ ងាប់ ហើយ​អណ្តែត​មក​ទើរ​នៅ​លើ​ឆ្នេរ​ជា​ច្រើន ដោយ​មិនដឹង​ពី​មូលហេតុ​។

បើ​តាម​លោក នេន ចម្រើន ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា​ថា ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក​មិន​បានដឹង​ទេ ចាំ​លោក​សួរ​ទៅ​មន្ត្រី​នៅ​ក្រោម​ឱវាទ​សិន​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ