គិត​ត្រឹម​ព្រឹក​នេះ ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ទៀត​នៅ​ស្រុក​ព្រៃ​នប់


ខេត្ត​ព្រះ​សីហ​នុ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​១១ សីហា​នេះ អាកាសធាតុ​នៅ​តំបន់​ស្រុក​ព្រៃ នៅ​តែ​ចាប់ផ្តើម​បន្ត​ធ្លាក់​ភ្លៀង​ទៀត ក្រោយ​ពី​រាងដូចជា ស្រាកស្រាន្ត​បន្តិច កាលពី​ល្ងាច​ម្សិល ។ ជាមួយ និង​អាកាសធាតុ​នេះ ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន់​លិច​លើ​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ -​កំពត​) ចំនុច​ស្ពាន​១ ក្នុង​ឃុំ​វាល​រេញ​ចន្លោះ​ពី​រង្វង់​មូល​វាល​រេញ​ទៅ​ស្ពាន​កំពង់​ស្មាច់ មាន​ប្រវែង​ជា​៣០០​ម៉ែត្រ កម្ពស់​ជាង​កន្លះ​ម៉ែត្រ តាំងពី​យប់ម្សិល ម៉ោងជាង​១​រំលង​អធ្រាត្រ​នោះ ។

ត្រឹម​ព្រឹក​នេះ​ទឹកបាន​ស្រក​ខ្លះ​ស្រប​ពេល​ចរាចរណ៍​មិន​ត្រូវ​បាន​ផ្អាក​ឡើយ ដោយ​ចរាចរណ៍​ធម្មតា តែ​យ៉ាងណា​ក្រោម​ការ​តាមដាន​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ប្រចាំការ​ទាំង​យប់​ថ្ងៃ ។

ដោយសារ​តែ​អាកាស​នៅ​បន្ត​ភ្លៀង​សម្រាប់​ការ​ជន់​លិច​ចំណុច​ខាងលើ តាម​អាជ្ញាធរ​ថា ទឹក​អាច និង​បន្ត​ឡើង​វិញ ព្រោះ​ចំណុច​នោះ​បើ​ទឹក​នៅ​ក្នុង​ព្រែក​កំពង់​ស្មាច់​មាន​កម្ពស់​ស្មើ​ទទឹង នៅ​តែ​បន្ត​ហូរ​មក​តាម​ចំណុច​ដែល​កំពង់​លិច​នេះ​ដដែល ។ ដោយសារ​តែ​កម្លាំង​ទឹក​ហូរ​ខ្លាំង ធ្វើ​អោយ​ផ្លូវ​ចំណុច​នោះ​មានការ​ខូចខាត​ច្រើន ហើយ​ទោះបីជា​ទឹក​ស្រក​ទៅ​វិញ​អស់ កំណាត់​ផ្លូវ​នោះ និង​មានការ​ខូចខាត​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ