ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ភ្លើង​ប្រចណ្ឌ​ធ្វើ​ឱ្យ​ប្តី​ក្លាយជា​ឃាតករ​សម្លា.ប់​ប្រពន្ធ​យ៉ាង​សាហា.វព្រៃ.ផ្សៃ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម ចំណែក​បុរស​ម្នាក់​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន ខណៈ​ជន​កំណាច​រូប​នោះ​ចាប់​ប្រពន្ធ​អារ​.​កដោយកន្តៀវ និង​ពូថៅ ពេល​ដែល​ប្រពន្ធ​កំពុង​តែ​អង្គុយ​ចៀន​នំ​នៅ​លើ​ផ្ទះបាយ​ដោយ​ពុំ​បានដឹង​ខ្លួន ។ ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក…

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម ចំណែក​បុរស​ម្នាក់​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន ខណៈ​ជន​កំណាច​រូប​នោះ​ចាប់​ប្រពន្ធ​អារ​.​កដោយកន្តៀវ និង​ពូថៅ ពេល​ដែល​ប្រពន្ធ​កំពុង​តែ​អង្គុយ​ចៀន​នំ​នៅ​លើ​ផ្ទះបាយ​ដោយ​ពុំ​បានដឹង​ខ្លួន ។

ហេតុ​ការ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ។

ឃាតករ​ជា​ប្តី​មានឈ្មោះ បាល់ ភឿន អាយុ​៤៨ ឆ្នាំ រីឯ​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ មុត ឃាង អាយុ​៥២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ឃាង​លើ ហើយ​មូលហេតុ​នាំ​ឲ្យ​ប្តី​ចាប់​ប្រពន្ធ​អារ​.​ក​សម្លាប់​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ។ ​ជនសង្ស័យ​ក៏បាន​និយាយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ឈាន​ដល់​កើតជា​អំពើ​ឃាតកម្ម​នេះ​បណ្តាល​មក​ពី​ការ​ប្រចណ្ឌ ។

លោក​អធិការ​បាន​បន្ត​ថា រឿងហេតុ​ប្រចណ្ឌ​នេះ​បាន​កើតឡើង​ប្រហែល​ជាមួយ​ឆ្នាំ​ហើយ ប៉ុន្តែ​មាន​តែ​ការ​ឈ្លោះប្រកែក​គ្នា​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ​ខាងលើ​តែងតែ​ស្រវឹង​ជា​រឿយ​ៗ និង​ស្រវឹង​ខួប តែ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​មិន​ស្រវឹង​ទេ ។

គួរ​ឲ្យ​សង្វេគ​ណាស់​បន្ទាប់​ពី​ឪពុក​ក្លាយជា​ឃាតករ​សម្លាប់​ម្តាយ​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​បាន​បន្សល់​ទុក​នូវ​ចំនួន​០៣​នាក់ ដោយ​គ្មាន​មេបា​ថែរក្សា​ព្រោះ​ឪពុក​ក៏​ត្រូវ​ជាប់ពន្ធ​ធនាគារ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ