ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ម​ករ​សំណង់​ម្នាក់​ត្រូវ​ឈើ​ផ្ទះ​ធ្លាក់​ចំ​ពី​លើ​ក្បាល ​រង​របួស​ធ្ងន់​ដឹក​ចូល​ពេទ្យ​

11 ឆ្នាំ មុន

ខេត្ដ​ប៉ៃ​លិន ​៖ កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​ធ្ងន់​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​ ត្រូវ​ម្ចាស់​ផ្ទះ​ដឹក​តាម​រថ​យន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ដ ​ខណៈ​ដែល​រូប​គេ​កំពុង​ធ្វើ​ការ​នៅ​ក្រោម​ផ្ទះ​ ស្រាប់​តែ​មាន​ឈើ​ជ្រុង​មួយ​ធំ​ប៉ុន​កំភួនជើ​ង​ប្រវែង​ជាង​ ១ម៉ែត្រ ​ធ្លាក់​មក​ត្រូវ​ចំ​ក្បាល​បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង។​ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើងកា​ល​ពី​វេលា​ម៉ោង ​៤ ​និង ​១៥​នាទី​ រសៀល​ថ្ងៃទី​១៦ ​កុម្ភៈ​ ២០១៤ ​ស្ថិត​នៅ​ក្នុង​ការ​ដ្ឋាន​សាង​សង់​មួយក​ន្លែង​ខាង​លិច​ផ្សារ​ប៉ាង​រលឹម ​ក្នុង​ភូមិ​ប៉ាង​រលឹម​ សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃ​លិន។​

ជន​រង​គ្រោះ​មាន​ឈ្មោះ ​ឆាត់​ សុភ័ក្ដ្រ ​ភេទ​ប្រុស ​អាយុ ​៣១​ឆ្នាំ​ ជា​កម្មករ​សំណង់ ​ស្នាក់​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ រ​ង​របួស​បែក​ក្បាល​ផ្នែកខា​ង​ក្រោយ ​និង​រយះ​ផ្ទៃ​មុខ។​ តាម​លោក​គ្រូ​ពេទ្យ ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ត្រូវ​របួស​ក្បាល​ផ្នែក​ខាង​ក្រោយ​ធ្ងន់​ធ្ងរ​ ត្រូវ​សម្រា​កព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​យូរ​បន្តិច​ ដើម្បី​ធ្វើ​ការ​តាម​ដាន​បន្ត​ទៀត។​ ពេលនេះ​ ជ​ន​រង​គ្រោះ​មាន​អាការ​ធូរ​ស្បើយ​ជាង​មុន ​ដោយ​ស្គាល់​ប្រពន្ធ​កូន ​និង​អ្នក​ដែល​ធ្លាប់​រាប់​អាន​កាល​ពី​មុន ​ហើយ​ជន​រង​គ្រោះនឹ​ង​មាន​សភាព​ដូច​ដើម​វិញ​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ៕​