ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្ទាវ​​​​ថ្នាក់​​វិទ្យា​​ល័យ ចាប់​​រំលោ.ភ​​​ស្ត្រី​មាន​​ប្តី​​មាន​​កូន​ ប្តឹង​​​ទារ​ជំងឺ​​ចិត្ត​​3​ពាន់​​ដុល្លារ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ម្នាក់​ ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៣​ កុម្ភៈ​ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ដោយ​ជាប់​ចោទ​ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​លើ​ស្ត្រី​ម្នាក់​មាន​ប្តី​ និង​មាន​កូន​រួច​ទៅ​ហើយ​ ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​រហូត​ដល់​ទៅ​៣.០០០​ដុល្លារ​ ។​

រាជធានីភ្នំពេញ​ ៖ សិស្ស​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ម្នាក់​ ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៣​ កុម្ភៈ​ នៅ​ចំណុច​ភូមិ​ចុង​ថ្នល់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ដោយ​ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​ស្ត្រី​ម្នាក់​មាន​ប្តី​ និង​មាន​កូន​រួច​ទៅ​ហើយ​ ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​រហូត​ដល់​ទៅ​៣.០០០​ដុល្លារ​ ។​ ទោះ​បី​ជា​បែប​ណា​ ជន​ជាប់​ចោទ​បាន​បដិសេធ​ថា​ ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​ស្ត្រី​ខាង​លើ​នោះ​ទេ​ ។​

នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ ខណៈ​ពេល​ដែល​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​សែន​សុខ​ បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នោះ​ យុវ​ជន​ឈ្មោះ​ រ៉ែន​ រតនា​ អាយុ​២០​ឆ្នាំ​ ដែល​សព្វ​ថ្ងៃ​រៀន​ថ្នាក់​ទី​១២​ នៅ​វិទ្យា​ល័យ​ឥន្ទ្រ​ទេវី​ ក្នុង​ខណ្ឌ​ទួល​គោក​ និង​មាន​ទីលំនៅ​ក្នុង​ភូមិ​ចុង​ថ្នល់​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ បាន​រៀប​រាប់​ពី​ដំណើរ​រឿង​ហួស​ចិត្ត​ចំពោះ​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ជាង​៣០ឆ្នាំ​ទៅ​ហើយ​ ព្រម​ទាំង​មាន​ប្តី​ មាន​កូន​អាយុ​ជាង​១០​ឆ្នាំ​ទៀត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់​ ថ្ងៃ​ទី​១៣​ កុម្ភៈ​ ខ្លួន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ស្ត្រី​ឈ្មោះ​ ឡូ​ សូដាលីស​ ដែល​មាន​ទីលំនៅ​មុខ​ផ្ទះ​របស់​ខ្លួន​ ដើម្បី​ទៅ​ប្រាប់​ថា​ ខ្លួន​មក​យក​នាឡិកា​១គ្រឿង​ដែល​ភ្លេច​នៅ​ពេល​រូប​គេ​មក​ជួយ​រៀប​ចំ​អីវ៉ាន់​មុន​នេះ​ប្រហែល​២ម៉ោង​មុន​ ។​ ប៉ុន្តែ​ខណៈ​ចូល​ទៅ​ក្នុង​បន្ទប់​ស្ត្រី​ខាង​លើ​ ក្នុង​បំណង​ប្រាប់​ថា​ ខ្លួន​យក​នាឡិកា​ទៅ​វិញ​ហើយ​នោះ​ ចៃដន្យ​ងងឹត​មើល​មិន​ឃើញ​ ដៃ​របស់​គេ​ទៅ​ប៉ះ​នឹង​ភ្លៅ​ស្ត្រី​ខាង​លើ​ ធ្វើ​ឱ្យ​ស្ត្រី​នោះ​ប្រុង​ស្រែក​ តែ​ត្រូវ​រូប​គេ​យក​ដៃ​ខ្ទប់​មាត់​កុំ​ឱ្យ​ស្រែក​ ហើយ​ប្រាប់​ថា​ ខ្លួន​គ្រាន់​តែ​ដាស់​ប្រាប់​ថា​ ខ្លួន​មក​យក​នាឡិកា​ដែល​ភ្លេច​ ។​

សិស្ស​សាលា​​ជា​ជន​ជាប់​ចោទ​បញ្ជាក់​ទៀត​ថា​ ភ្លាមៗ​នោះ​ ស្ត្រី​ជា​ដើម​ចោទ​ស្រែក​រក​បង​ប្អូន​ឱ្យ​ជួយ​ និង​បាន​ចោទ​មក​លើ​ខ្លួន​ថា​ មាន​បំណង​ចាប់​រំលោភ​សេព​សន្ថវៈ​ទៅ​វិញ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ តាម​ការ​អះ​អាង​របស់​ស្ត្រី​ឈ្មោះ​ អុក​ សុីថា​ អាយុ​៤៥​ឆ្នាំ​ មាន​ប្តី​ជា​កម្ម​ករ​សំណង់​ និង​ជា​ម្តាយ​យុវ​ជន​ជាប់​ចោទ​ និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​ ក្រុម​គ្រួសារ​របស់​គាត់​ រាប់​អាន​ជាមួយ​ស្ត្រី​ដើម​បណ្តឹង​ខាង​លើ​ជាយូរ​ឆ្នាំ​មក​ហើយ​ តាំង​ពី​កូន​ប្រុស​គាត់​នៅ​តូចៗ​ម៉្លេះ​ ។​ ជា​ញយ​ដង​ កូន​ប្រុស​ខាង​លើ​ តែង​តែ​ទៅ​ជួយ​រៀប​ចំ​អីវ៉ាន់​គ្រឿង​ទេស​​របស់​ស្ត្រី​ដើម​បណ្តឹង​រាល់​យប់​ និង​ចេញ​ចូល​រាប់​អាន​គ្នា​ដូច​សាច់​ញាតិ​ ។​

ទោះ​បី​ជា​បែប​ណា​ ដោយ​សារ​តែ​នគរ​បាល​ឃាត់​ខ្លួន​កូន​ប្រុស​គាត់​តាម​ពាក្យ​បណ្តឹង​ស្ត្រី​ខាង​លើ​ គាត់​បាន​សុំ​សម្រប​សម្រួល​ដោយ​សង​ជំងឺ​ចិត្ត​ចំនួន​២លាន​រៀល​ ដោយ​ស្ត្រី​នោះ​រៀប​នឹង​យក​ទៅ​ហើយ​ ស្រាប់​តែ​ក្រោយ​មក​ បែរ​ជា​មិន​យក​វិញ​ ដោយ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​៣.០០០​ដុល្លារ​ ៕​