ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ងងុយគេង កុំ​ចេះ​តែ​លេប​ពេក សូម​ប្រយ័ត្ន​!!!

4 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ជា​ច្រើន​ពី​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ថ្នាំ​ងងុយគេង​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ស្លាប់​។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​ដ៏​ធំ​មួយ​របស់​អា​មេ​រិ​ក​ដែល​បាន​ធ្វើការ​ប្រៀបធៀប​លើ​ឯកសារ​ជំងឺ​របស់​អ្នកជំងឺ​ច្រើន​ជាង ១០០០០​នាក់​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ងងុយគេង និង​អ្នកជំងឺ ២៣០០០​នាក់​ផ្សេង​ទៀត​ដែល​មិន​ធ្លាប់​ប្រៀប​។ ពួក​គេ​ទាំង​អស់នោះ​ត្រូវ​បាន​គេ​តាមដាន​សុខភាព​ជា​មធ្យម ២,៥​ឆ្នាំ និង​បាន​រក​ឃើញ​ថា អ្នក​ដែល​លេបថ្នាំ​ងងុយគេង…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ជា​ច្រើន​ពី​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ថ្នាំ​ងងុយគេង​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ស្លាប់​។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​ដ៏​ធំ​មួយ​របស់​អា​មេ​រិ​ក​ដែល​បាន​ធ្វើការ​ប្រៀបធៀប​លើ​ឯកសារ​ជំងឺ​របស់​អ្នកជំងឺ​ច្រើន​ជាង ១០០០០​នាក់​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ងងុយគេង និង​អ្នកជំងឺ ២៣០០០​នាក់​ផ្សេង​ទៀត​ដែល​មិន​ធ្លាប់​ប្រៀប​។

ពួក​គេ​ទាំង​អស់នោះ​ត្រូវ​បាន​គេ​តាមដាន​សុខភាព​ជា​មធ្យម ២,៥​ឆ្នាំ និង​បាន​រក​ឃើញ​ថា អ្នក​ដែល​លេបថ្នាំ​ងងុយគេង ទោះបីជា​ក្នុង​កម្រិត​ទាប​បំផុត (​ច្រើន​ជាង ១៣២​គ្រាប់​ក្នុង​មួយ​ឆ្នាំ​) ទំនងជា​ងាយ​នឹង​កើត​ជំងឺមហារីក​គ្រប់​ប្រភេទ​។

ថ្វីបើ​ទំនាក់ទំនង​គួរ​ឲ្យ​កត់សម្គាល់​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ហើយ​ក៏​ដោយ តែ​អ្វី​ដែល​សំខាន់​បំផុត​ដែល​ត្រូវ​កត់សម្គាល់​នោះ​គឺថា ការ​សិក្សា​នេះ​មិន​អាច​ប្រាប់​យើង​បាន​ថា ថ្នាំ​ងងុយគេង​ខ្លួន​ឯនោះ​បង្ក​ជា​ការ​ស្លាប់ និង​មហារីក​ខ្ពស់​ដោយ​ផ្ទាល់​នោះ​ទេ​។ នេះ​ដោយសារ​តែ ទាំង​ថ្នាំ និង​ការ​ប្រឈម​នឹង​ការ​ស្លាប់​អាច​ជាប់​ទាក់ទង​នឹង​កត្តា​ផ្សេង​ៗ​ទៀត​ដូច​ជា របៀប​រស់នៅ គ្រឿង​ស្រវឹង ឬ​ការ​ជក់បារី ដែល​អ្នក​ស្រាវជ្រាវ​មិន​អាច​ទាត់​ចោល​បាន​។

ការ​ស្រាវជ្រាវ​នេះ​បាន​បង្កើន​នូវ​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​ត្រូវការ​បន្ថែម​ការ​ស្រាវ​ជ្រូវ​បន្ត​ទៀត ព្រោះ​ត្រឹមតែ​ការ​សិក្សា​នេះ​តែ​មួយ​មុខ​មិន​អាច​បង្ហាញ​ច្បាស់​ថា ថ្នាំ​ងងុយគេង​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​ស្លាប់ ឬ​មហារីក​ឡើយ ព្រោះតែ​វា​មានការ​សិក្សា​ត្រឹម​រយៈពេល​ខ្លី និង​ស្ថិត​ក្នុង​កាលៈទេសៈ​ពិសេស​ៗ​តែ​ប៉ុណ្ណោះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ