ការប្រគល់រង្វាន់ដល់ អ្នកឈ្នះនៅក្នុងកម្មវិធី Tag & Win របស់កម្សាន្តធីវី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៤ ដែលជាការរៀបចំដោយដោយផ្ទាល់របស់ក្រុមហ៊ុនអ៊ីនធឺណិតឌីជី។
ការប្រកួតប្រជែងជាលក្ខណៈកម្សាន្តមួយបានធ្វើឡើងកាលពីខែមករា ដើមឆ្នាំ២០១៤ ដែលញ៉ាំងឲ្យមានការចូលរួមពីបណ្តាអ្នកគាំទ្រយ៉ាងច្រើនរបស់គេហទំព័រកម្សាន្តធីវី www.komsan.tv និងកម្សាន្តធីវីហ្វេសប៊ុក ហើយនៅទីបំផុត អ្នកឈ្នះចំនួន២០រូបត្រូវបានរកឃើញ និងក្លាយជាម្ចាស់រង្វាន់ កម្មវិធីប្រឆាំងមេរោគកុំព្យូរទ័រ Kaspersky។
នៅក្នុងកម្មវិធីប្រគល់រង្វាន់កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៤ នេះ ក្រុមហ៊ុនឌីជី បានប្រារព្ធកម្មវិធីដ៏ពិសេស ព្រមទាំងភ្ជាប់ជាមួយនឹងក្តីស្រលាញ់យ៉ាងកក់ក្តៅជូនទៅដល់អ្នកឈ្នះនៅក្នុងការប្រកួតតាមរយៈផ្កាកុលាបដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកទទួលរង្វាន់មានអារម្មណ៍រីករាយ និងរំភើបជាខ្លាំង។ ការផ្តល់ជូនពិសេសៗរបស់ឌីជី មិនត្រឹមតែអាចសម្រួលដល់តម្រូវការរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងការកម្សាន្តពិសេសៗជូនដល់អ្នកប្រើប្រាស់ ដែលនោះជាលក្ខណៈពិសេសដោយឡែក ពីក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតដទៃ។
បេក្ខជន រតនៈ ដែលជាអតិថិជនឌីជី និងអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះទាំងអស់បានបង្ហាញពីការពេញចិត្តរបស់ខ្លួនចំពោះសេវាកម្ម និងការបង្កើតកម្មវិធីពិសេសៗដែលក្រុមហ៊ុនបានបង្កើតឡើងកន្លងមក។ រតនៈ បាននិយាយថា ខ្លួនសង្ឃឹមថា ក្រុមហ៊ុននេះ នឹងបង្កើតកម្មវិធីប្រកួតប្រជែងថ្មីៗបន្ថែមទៀត ហើយខ្លួនបានត្រៀមរួចជាស្រេចចំពោះការប្រកួតប្រជែងបន្ទាប់ ព្រោះនេះគឺជាកម្មវិធីដែលយុត្តិធម៌ និងគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្លួនគេផ្ទាល់ ក៏ដូចជាអ្នកប្រើប្រាស់អ៊ីនធឺណិតដទៃទៀតដែរ។ ហើយអ្វីដែលកាន់តែងាយស្រួលទៀតនោះ គឺអ្នកគ្រប់គ្នាអាចចូលរួមក្នុងការប្រកួតប្រជែងនេះនៅលើកក្រោយ ដោយគ្រាន់តែ ចុច Like ទំព័រហ្វេសប៊ុករបស់ កម្សាន្តធីវី www.facebook.com/komsantv ឬ ហ្វេសប៊ុករបស់ឌីជី www.facebook.com/Digiclub ដើម្បីទទួលបានព័ត៌មានលឿនអំពីកម្មវិធីផ្សេងៗជាច្រើនទៀត។
ចែករំលែកព័តមាននេះ