ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ជន​ជាតិ​​ឥណ្ឌា​ម្នាក់​មិន​ទទួល​ទាន​ចំណី​អាហារ​​អ្វី​ទាំង​អស់​ក្រៅពី​ទឹក​ដោះ​គោ និង​ទឹក​ក្នុង​រយៈ​ពេល​២៣ឆ្នាំ​

10 ឆ្នាំ មុន

​ប្រភព​ពី​បរទេស​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​​​នូវ​ភាព​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​មាន​នារី​ម្នាក់​ឈ្មោះ Manju Dharra អាយុ​២៥​ឆ្នាំ​ជា​អ្នក​រស់​នៅក្នុង​ទី​ក្រុង Sonipat នៃ​ប្រទេសឥណ្ឌា ជា​នារី​ចម្លែក​ម្នាក់​ ពោល​គឺ​នាង​មិន​ដែល​ទទួល​ទាន​អាហារ​តាំងពី​នាង​មាន​អាយុ​២​ឆ្នាំ​​ម៉េ្លះ ។

​ប្រភព​ពី​បរទេស​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​​​នូវ​ភាព​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​មាន​នារី​ម្នាក់​ឈ្មោះ Manju Dharra អាយុ​២៥​ឆ្នាំ​ជា​អ្នក​រស់​នៅក្នុង​ទី​ក្រុង Sonipat នៃ​ប្រទេសឥណ្ឌា ជា​នារី​ចម្លែក​ម្នាក់​ ពោល​គឺ​នាង​មិន​ដែល​ទទួល​ទាន​អាហារ​តាំងពី​នាង​មាន​អាយុ​២​ឆ្នាំ​​ម៉េ្លះ ។

អ្នក​ស្រី Dharra ដែល​ត្រូវជា​ម្តាយ​របស់​នាង Manju បាន​និយាយ​រៀប​រាប់​ថា «កូន​ស្រីគាត់​មាន​អការៈ​មិន​ព្រម​ទទួល​ទាន​អាហារ​តាំង​ពី​​នាង​មាន​អាយុ​២​ឆ្នាំ ពោល​គឺ​នៅពេល​នោះ​គាត់​បានព្យា​យាម​បញ្ចុក​បាយ និង​នំ​ប៉័ងដល់​នាង Manju តែ​កូនស្រី​របស់​គាត់​ខំ​ប្រឹង​​បិទ​មាត់ និង​រត់​គេច ហើយ​យំ​​រហូត​ដល់​ឈឺ​ថែម​ទៀត​ផង ។ ដោយ​ឃើញ​អាការៈ​របស់​កូន​បែប​នេះ គាត់​ក៏​ផ្អាក​មិន​បញ្ចុក​អាហារ​អ្វី​ដល់​កូន​ទៀត​ទេ គឺ​ឱ្យ​នាង​ផឹក​តែ​ទឹក​ដោះគោ​តែ​ប៉ុណ្ណោះ ។ ក្រោយ​មក គាត់សាក​ល្បង​ឱ្យ​កូន​ឈប់​ផឹក​ទឹក​ដោះ​គោ ដើម្បី​​ធ្វើ​យ៉ាង​ណា​ឱ្យកូន​ព្រម​ទទួល​​ទាន​​អាហារ​ជំនួស​វិញ​ម្តង ក៏​ប៉ុន្តែ​ទោះ​បី​ជា​គាត់​មិន​ឱ្យ​ទឹកដោះ​គោ​នាង​ផឹក ក៏នាង​នៅតែ​មិន​​ព្រម​ទទួល​ទាន​អាហារ​ដដែល ។ ដូច្នេះ​ហើយ ទើប​គាត់​ឱ្យ​កូនផឹក​​ទឹក​ដោះគោ​ចាប់​តាំង​ពីពេល​នោះ​រហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះ ។ អ្នកស្រី Dharra បាន​និយាយ​បន្ត​ទៀត​ថា ថ្វី​ដ្បិត​កូន​ស្រី​គាត់​មិន​ព្រម​ទទួល​អ្វី​ក្រៅ​ពី​ទឹក​ដោះ​គោ និង​ទឹក ហើយ​នាង​មាន​រូប​រាង​ស្គម តែ​នាង​មិនដែល​មាន​ជំងឺ​ធ្ងន់​ធ្ងរ​អ្វី​ទេ ។ តែ​ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ក៏​​គាត់​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះសុខភាព​របស់​នាង​​ថ្ងៃ​អនាគត ខ្លាច​ក្រែង​កើតមាន​ជំងឺ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់ រហូត​ដល់​​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង​បែប​នេះ»៕