ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូស​អង្កាម​កើត​ពី​កន្លែង​មិន​ស្អាត​​បង្ក​​ជា​​ជំងឺ​ផ្សេង​​ និង​ប៉ះ​ពាល់​រំខាន​ដល់​ជីវិត​រស់​នៅ​រួម​គ្នា​កម្ចាត់​ជម្រក​មូស​​ជា​វិធី​​សាស្ត្រ​​យ៉ាង​​ប្រសើរ​​ក្នុងការ​ទប់​ស្កាត់​​ជំងឺ​​ដង្កាត់​​នានា​

10 ឆ្នាំ មុន

មូល​អង្កាម​​​​​ច្រើន​​​រស់​នៅ​តាម​ទឹកលូ​និងទឹក​​សម្អុយ​នានា ​។ ​យើង​អាច​​សម្គាល់​មូស​ប្រភេទ​នេះ​​បាន​តាម​រយៈ​ពណ៌​សម្បុរ​​របស់​វា ​​ក្រមៅ​ ​​ហើយ​មិន​មាន​ក្រឡា​បង្កង់​ឆ្នូតស​ខ្មៅ​​ដូច​ជា​​មូស​​​ខ្លា​នោះ​ទេ ​។ ​មូស​ប្រភេទ​នេះ​​បើវា​ខាំ​ហើយ​​​ធ្វើ​ឱ្យ​​ផល​​ប៉ះ​ពាល់​​ដល់​​​សុខ​ភាព​​បង្ក​​​ជា​ជំងឺ​ផ្សេង​ៗ​និង​រំខាន​ដល់​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​ ពិសេស​​​​រំខាន​​ដល់​ដំណេក​។ ជួប​ជា​មួយ​​លោក​​ង៉ាន់ ​ចាន់ថា ​ប្រធាន​​កម្ម​វិធី​​ជាតិ​ប្រយុទ្ធ​​ជំងឺ

មូល​អង្កាម​​​​​ច្រើន​​​រស់​នៅ​តាម​ទឹកលូ​និងទឹក​​សម្អុយ​នានា ​។ ​យើង​អាច​​សម្គាល់​មូស​ប្រភេទ​នេះ​​បាន​តាម​រយៈ​ពណ៌​សម្បុរ​​របស់​វា ​​ក្រមៅ​ ​​ហើយ​មិន​មាន​ក្រឡា​បង្កង់​ឆ្នូតស​ខ្មៅ​​ដូច​ជា​​មូស​​​ខ្លា​នោះ​ទេ ​។ ​មូស​ប្រភេទ​នេះ​​បើវា​ខាំ​ហើយ​​​ធ្វើ​ឱ្យ​​ផល​​ប៉ះ​ពាល់​​ដល់​​​សុខ​ភាព​​បង្ក​​​ជា​ជំងឺ​ផ្សេង​ៗ​និង​រំខាន​ដល់​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​ ពិសេស​​​​រំខាន​​ដល់​ដំណេក​។ ជួប​ជា​មួយ​​លោក​​ង៉ាន់ ​ចាន់ថា ​ប្រធាន​​កម្ម​វិធី​​ជាតិ​ប្រយុទ្ធ​​ជំងឺ​គ្រុន​​ឈាម​​ប្រាប់​កោះ​សន្តិ​​ភាព​ឱ្យ​ដឹង​ថា ​មូស​អង្កាម​​បាន​ផ្តល់​ផល​ប៉ះ​ពាល់​​មួយ​ចំនួន​​ដូច​ខាង​ក្រោម​៖

១-​ខាំ​មានការ​ឈឺ​ចាប់ ​និង​​​​រមាស់​​​អាច​​បង្ក​​ទៅ​ជា​​ដំបៅ ។
២-​នៅ​ពេល​លោក​អ្នក​សម្រាក​​មូស​ទាំង​នេះ​​មក​យំ​រំខាន​​មិន​ឱ្យ​​គេង​​​​បាន​​ស្រួល​​នោះ​ទេ ។
៣-​នៅ​ទ្វី​ប​អាហ្វ្រិក ​មូស​​អង្កាម​​បាន​បង្ក​​​ឱ្យ​មាន​បញ្ហា​យ៉ាងធ្ងន់​ធ្ងរ​​​កាលណា​​​វា​ខាំ​​​​ហើយ​​​​អាច​ធ្វើ​​ឱ្យ​លោក​អ្នក​កើត​​មាន​បញ្ហា​ដូច​ជា​ធ្វើ​ឱ្យដៃ​​​​-​​​ជើង​រីក​​ធំ​ ​​ប្រដាប់​​បន្ត​ពូជ​​រីក​ធំ​ ហើយ​​វែង​ខុស​​ពី​លក្ខណៈ​ធម្ម​ជាតិ​ ។ ប៉ុន្តែ​​​​​ក្នុង​​ប្រទេស​កម្ពុជា ​នៅ​មិន​ទាន់​មាន​អ្នកណា​កើត​​ជំងឺ​ប្រភេទ​នេះ​ទេ ​​តែ​​​​ក៏​ត្រូវ​មាន​វិធាន​ការ​​ការ​ពារ​ផង​ដែរ ដើម្បី​​ចៀស​ផុត​អំពី​បញ្ហា​​នេះ ។ ​​សូម​បញ្ជាក់​​ថា ជំងឺ​​ប្រភេទ​នេះ​មិន​មែន​មូស​​អង្កា​ម​ខាំ​ភ្លាម​កើត​មាន​បញ្ហា​​នោះ​ភ្លាម​​​ទេ ​ទាល់​តែ​​មេរោគ​នេះ​វិវឌ្ឍន៍​​នៅ​ក្នុ​ង​ខ្លួន​មនុស្ស​យើង​ចាប់​​ពី​​​១០​ទៅ​២០​ឆ្នាំ​​ទើប​កើតមាន​ជំងឺ​នេះ ។ ​

មូល​ហេតុ​ដែល​នាំ​ឱ្យកើត​​មានមូស​​អង្កាម​នេះ អាច​​ពាក់​ព័ន្ធ​ទៅ​នឹង​កត្តា​បោះ​ចោល​សំរាម​នៅ​ក្នុង​លូ​ទឹ​ក​ស្អុយ​ធ្វើ​ឱ្យ​កកស្ទះ ​ដែ​ល​មិន​អាច​ឱ្យ​ទឹក​ហូរ​ចេញ​​​បាន ​​​ឬ​ទឹក​ដក់​ក្នុង​វត្ថុ​​​​ផ្សេង​​បង្កើត​​ជា​ដង្កូវ​​ទឹក​វិវឌ្ឍន៍​​ទៅ​រក​កំណើត​​មូស​​នេះ ។ ​​​​​មិន​ចេះ​អនាម័យ​​ផ្ទះ​សម្បែង ​ដោយ​ទុក​​សម្បក​​កង់ ​សម្បក​​ដូង​ចោល​​ ។ ​មិន​បាន​កាយ​​សំរាម​នៅ​ក្នុង​​ប្រព័ន្ធ​បង្ហូរ​ទឹក​​​ ឬ​​កាយ​​​ដី​​លុប​​​​ថ្លុក​ដែល​​អាចដក់​ទឹក​បាន ។ ទាំង​អស់​​នេះ​សុទ្ធ​តែ​ជា​ជម្រក​​​​​បង្ក​កំណើត​​​ឱ្យ​មូស​យ៉ាង​ងាយស្រួល​ ។

លោក​ង៉ាន់ ​ចាន់​​ថា ​​បាន​បន្ត​​ថា​ ដើម្បី​ទប់​ស្តាត់​កុំឱ្យ​កើតមាន​​បញ្ហា​ដូចដែលបាន​រៀប​រាប់​ខាងលើ​នេះ ​ត្រូវមាន​វិធាន​ការ​ការ​ពារ ​កុំ​ឱ្យ​កើត​មាន​មូស​អង្កាម​​​ទាំង​នេះ ​​ដោយ​រៀប​ចំ​ផ្ទះ​​​សម្បែង​​ឱ្យ​បាន​​​​​ផ្ទះ​​ស្អាត ​​​មិន​ត្រូវ​យក​សំរាម​​ទៅ​ចាក់​​ចោ​ល​នៅតាម​ប្រឡាយ​ទឹក ​ឬ​នៅ​តាម​លូ​នោះ​ទេ ​​សំអាត​​នៅតាម​ប្រឡាយ​​ឬ​លូ​រ​ ​ធ្វើ​យ៉ាង​ណា​​ឱ្យ​ទឹក​ហូ​​​រ​​មាន​ចរន្ត​ផ្លាស់​ប្តូរ​​​​ ។ ​មូស​អង្កាម​​អាច​ហើរ​បាន​រាប់​រយ​គីឡូម៉ែត្រ ​ខុស​ពី​មូស​​ខ្លា​ហើរ​បានតែ​២០០​ទៅ​៣០០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ​។ ដូច្នេះ​គប្បី​​​រស់​នៅ​​​ប្រកប​ដោយ​​អនាម័យ​ល្អ ​។ អាជ្ញា​ធរ​ដែន​ដី​​​មាន​តួនាទី​​សំខាន់​​ខ្លាំងណាស់ ​​ក្នុងការ​ចុះ​ត្រួត​ពិនិត្យ​​នៅតាម​ប្រព័ន្ធ​​លូ​នានា ដើម្បីការពារ​កុំ​ឱ្យ​មាន​ទឹកស្ទះ ​ឬមាន​សំរាម​​កកស្ទះ ​​​​កាល​ណា​បើ​ប្រឡាយ​​លូ​ស្អាត​ទឹក​មិន​ស្ទះ​​​​ដង្កូវ​​ទឹក​ក៏​មិន​មាន ​និង​អាច​​​កាត់​​បន្ថយ​​កំណ​កំណើត​មូស​បាន​ជា​​អតិ​បរិមា ។ ​

សូម​បញ្ជាក់​​ថា ​មូស​​អង្កាម​​ច្រើន​តែ​កើត​មាន​នៅ​​រដូវ​ប្រាំង ​​ហើយ​រដូវ​​ធ្លាក់​​ខ្យល់​មិន​សូវ​​ជា​មាន​​​នោះ​ទេ ​តែ​បើ​​ផុត​ពី​​រដូវ​ធ្លាក់​ខ្យល់​មូស​​អង្កាម​​អាច​កើតមាន​កាន់​តែ​ច្រើនឡើង​ ​មិន​មែន​តែ​ក្នុង​រាជ​ធានី​​ភ្នំពេញ​​​ទេ ​ដែល​សម្បូរ​​​​មូស​អង្កាម​​​​​ ទោះ​ជា​នៅតាម​​បណ្តា​ខេត្ត​នានា​​​ ក៏​មាន​​ច្រើន​​ណាស់​ដែរ ​។

លោក​​ប្រធាន​​កម្ម​វិធី​​ជាតិ​​ប្រយុទ្ធ​ជំងឺ​​គ្រុន​ឈាម​​បាន​​​បញ្ជាក់​ថា ​បច្ចុប្បន្ន​ក្រសួង​​សុខា​ភិ​បាល​​​​កំពុងតែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ​អំពី​ការ​កើន​ឡើង​​នៃ​​​មូស​​អង្កាម​នេះ ​ព្រោះ​​ខា្លច​​កើតមាន​​បញ្ហា​ដូច​ជា​​នៅ​ទ្វិប​អាហ្វ្រិក​​ជាក់​ស្តែង​​ដូច​ករណី​​ជំងឺ​​ឈឺគុន​ហ្គុ​យ៉ាង (​ជំងឺ​ឈិក) ​ធ្លាប់បាន​កើត​មាន​​ម​្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​១៩៦១ ប៉ុន្តែ​ក៏​បាត់​​ទៅវិញ​​រហូត​មកដល់​​​ឆ្នាំ​​២០១១​ ដល់​២០១៣​​​ ​ស្រាប់តែផ្ទុះ​ឡើង​វិញ​សា​ជា​ថ្មី​ម្តង​ទៀត ​ដូច្នេះ​មាន​តែ​យើង​ទាំង​​អស់​គ្នា​ជួយ​កម្ចាត់​មូស​ ដោយ​រស់​នៅ​មាន​អនាម័យ​ ៕​