ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​ដាច់​សរសៃ​ឈាម​បេះ​ដូង​មិន​ប្រាប់​មុន​ទេ​​គប្បី​ហាត់​ប្រាណ​25​នាទី​រាល់​ថ្ងៃ​​ចន្លោះ​ពី​អាយុ​​​​​45​ទៅ​55​​​​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​បញ្ហា​សរសៃឈាម

10 ឆ្នាំ មុន

​គ្រោះ​ថ្នាក់​​គាំង​សរសៃ​ឈាម​បេះដូង​​ ជា​ការ​​បែក​ធ្លាយ​មួយ​ដែល​មាន​ដំណើរ​ការ​វែង​​ ទាក់​ទង​នឹង​ការ​ប៉ះ​ពាល់​សរសៃ​ឈាម​ដែល​ធ្វើ​ឱ្យ​​ចុក​ស្ទះ​យ៉ាង​សំបើម​​បង្អាក់​ដំណើរ​ឈាម​រត់​ ។ បាតុ​ភូត​នេះ​ស្ថិត​នៅ​​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​ដឹង​ខ្លួន​ រហូត​ដល់​ថ្ងៃ​ដែល​សរសៃ​ឈាម​ក្រហម​ចុក​ស្ទះ​ពេញ​​បន្ទុក ដោយ​បញ្ឈប់​ចរន្ត​ឈាម​​​ទាំង​ស្រុង​ ។ នេះ​ហើយ​គឺ​ដល់​ដំណាក់​កាល​​គាំង​សរសៃ​ឈាម​បេះ​ដូង​ ​ឆ្ពោះ​​ទៅ

​គ្រោះ​ថ្នាក់​​គាំង​សរសៃ​ឈាម​បេះដូង​​ ជា​ការ​​បែក​ធ្លាយ​មួយ​ដែល​មាន​ដំណើរ​ការ​វែង​​ ទាក់​ទង​នឹង​ការ​ប៉ះ​ពាល់​សរសៃ​ឈាម​ដែល​ធ្វើ​ឱ្យ​​ចុក​ស្ទះ​យ៉ាង​សំបើម​​បង្អាក់​ដំណើរ​ឈាម​រត់​ ។ បាតុ​ភូត​នេះ​ស្ថិត​នៅ​​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​ដឹង​ខ្លួន​ រហូត​ដល់​ថ្ងៃ​ដែល​សរសៃ​ឈាម​ក្រហម​ចុក​ស្ទះ​ពេញ​​បន្ទុក ដោយ​បញ្ឈប់​ចរន្ត​ឈាម​​​ទាំង​ស្រុង​ ។ នេះ​ហើយ​គឺ​ដល់​ដំណាក់​កាល​​គាំង​សរសៃ​ឈាម​បេះ​ដូង​ ​ឆ្ពោះ​​ទៅ​ដាច់​សរសៃ​ឈាម​​ខួរ​​ក្បាល សង្វាក់​អវៈ​យវៈ​ក្នុង​រាង​កាយ​​ប្រព្រឹត្ត​ទៅ​ខុស​ធម្មតា​ ។

បុរស​ស្ត្រី​ដែល​វិវឌ្ឍន៍​ទៅ​រក​ដំណាក់​កាល​គ្រោះ​ថ្នាក់​​មាន​ដូច​ខាង​ក្រោម ៖
-​ បុរស​ចាប់​ពី​អាយុ​៤៥​ឆ្នាំ​​ឡើង​ទៅ​
– ស្ត្រី​​ពី​អាយុ​​​៥៥​ឆ្នាំ​ឡើង​​ ឬ​ស្ត្រី​អស់​រដូវ
– ​គ្រួសារ​​ពី​មុន​​ធ្លាប់​មាន​ប្រវត្តិ​​កើត​ជំងឺ​បេះដូង​
– ​អ្នក​ពិសា​បារី​
– អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​
– អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​
– អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កើន​ហួស​ប្រមាណ​
– អ្នក​​ដែល​ធាត់​សម្បូរ​ខ្លាញ់​ ។

​ជំងឺ​គាំង​សរសៃ​ឈាម​បេះ​ដូង​មាន​ផល​អាក្រក់​ខ្លាំង​ណាស់​ ប៉ុន្តែ​គេ​អាច​ទប់​​ស្កាត់​ការ​វិ​វឌ្ឍ​របស់​វាបាន​ ហើយ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​ដោយ​ដំណាក់​កាល​ ។ ក្នុង​ការ​ការពារ​ គឺ​ការ​កែ​ដំណាល​គ្នា​លើ​កត្តា​សំខាន់ៗ​ដែល​គ្រោះ​ថ្នាក់​រួម​មាន​ ៖

– ​ចំពោះ​អ្នក​ជក់​បារី​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​ អ្នក​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​​កើន​​ហួស​ប្រមាណ​ ។
– ​ការ​រស់​​នៅ​​ប្រព្រឹត្ត​ទៅ​ឱ្យ​មាន​ទម្លាប់​ខាង​អនាម័យ​ ហូប​​​ម្ហូប​អាហារ​​ត្រូវ​​ជ្រើស​រើស​​អាហារ​ណា​​ដែល​ចម្រើន​ដល់​សុខ​ភាព ហើយ​​ហាត់​ប្រាណ​២៥​នាទី​ទៅ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ។

– ការតាម​ដាន​ឱ្យ​ទៀង​ទាត់​ក្នុង​ការ​ព្យាបាល​ប្រសិន​​បើ​វេជ្ជ​បណ្ឌិត​ឱ្យ​តម​អាហារ​ ហើយ​ប្រើ​ប្រាស់​ឱសថ​ ។

​ហេតុ​អ្វី​អាយុ​ត្រឹម​តែ​​៤៥​ឆ្នាំ ឬ​៥៥​ឆ្នាំ​​ ​កើត​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​បណ្តាល​ឱ្យ​ពិការ​​ ឬ​បាត់​បង់​ជីវិត​ ។ ដើម្បី​ការពារ​ករណី​ជំងឺ​ខាង​​លើ​នេះ​​ជា​រៀង​ដរាប​ ​មាន​ជីវ​ឱសថ​ ២​មុខ​ គឺ Ail និង Olivier ​ជួយ​ការពារ​សរសៃ​ឈាម​ឱ្យ​មាន​សុខ​ភាព​ឧត្តុង​ឧត្តម ៕