ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​មិន​គ្រប់​គ្រាន់​បរិ​មាណ​មេជី​វិត​បុរស​ថយ​ចុះ’

10 ឆ្នាំ មុន

ការ​សិក្សា​មួយ​ដែល​ពិ​សោធ​លើ​បុរស​វ័​យ​ខ្ទង់​២០​ឆ្នាំ​ប្លាយ​ប្រ​មាណ​១​ពាន់​នាក់​បង្ហាញ​ថា បញ្ហា​ដំ​ណេក​អាច​ធ្វើ​ឱ្យ​សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស​វ័យ​ក្មេង​ថយ​ចុះ​ដោយ​ចំ​នួន​មេជី​វិត​របស់​ពួក​គេ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​១ភាគ​៣​ ។ ឯ​ទំ​ហំ​ពង​ស្វាស​ដែល​មាន​នា​ទី​ផលិត​មេជី​វិត​ក៏​មាន​ទំហំ​តូច​ជាង​មុន​​ផង​ដែរ ។​

ការ​ពិ​សោធ​​​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​​​សាកល​វិទ្យា​​ល័យ​ Uni​versi​ty of​ Sout​hern Denmarkប្រ​ទេស​ដា​ណឺ​ម៉ាក​បាន​បង្ហាញ​បន្ថែម​ទៀត​ថា បុរស​ដែល​ជា​រឿយ​ៗ​ចូល​ដេក​ខក​ពេល​ ហើយ​រ​មែង​ភ្ញាក់​ជា​ច្រើន​ដង​ក្នុង​មួយ​យប់​ៗ​ឬ​ពិ​បាក​ដេក​ឱ្យ​លក់​វិញ​នៅ​កន្លែង​ដដែល​មាន​បរិ​មាណ​មេជី​វិត​ថយ​ចុះ​២៥​ភាគ​រយ​ធៀប​នឹង​បុរស​ដែល​គ្មាន​បញ្ហា​ដំ​ណេក ។​

ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្ត​ិប័ត្រ​ American Journal Of Epidemiology អ្នក​និពន្ធ​អត្ថ​បទ​ស្រាវ​ជ្រាវ​បាន​រៀប​រាប់​ថា​៖«អំ​ឡុង​២-៣​ទសវត្ស​មក​នេះ ​ហ្វ្រេកង់​​នៃ​ភាព​រំ​ខាន​ដល់​ដំ​ណេក​ ​បាន​កើន​ឡើង​​ខ្ពស់​ក្នុង​ប្រ​ទេស​ឧហ្សា​ហកម្ម​ ​។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្មុគ​ស្មាញ​លើ​បញ្ហា​សុខ​ភាព​សាធារណៈ »​។​

យ៉ាង​ណា​ក៏​ដោយ អ្នក​និពន្ធ​អត្ថ​បទ​នៅ​មិន​ទាន់​បញ្ជាក់​ឱ្យ​ច្បាស់​ពី​មូល​ហេតុ​ដែល​ដំ​ណេក​មិន​គ្រប់​គ្រាន់​ប៉ះ​ពាល់​ដល់​កម្រិត​មេ​ជី​វិត​បុរស​នោះទេ​ ។​

ដោយ​ឡែក របប​អា​ហារ​និង​បែប​បទ​នៃ​ការរស់​នៅ​មិន​ល្អ​គួប​ផ្សំ​នឹង​បរិ​ស្ថាន​អាប់​អួ​ ក៏​​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​ផ្តល់​កំណើត​របស់​បុរស​ផងដែរ ៕