ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN:​ ដល់​​ឆ្នាំ​2030ករណី​ថ្មី​​នៃ​ជំ​ងឺ​មហារីក​​នឹង​កើនឡើង​ពាក់​​កណ្តាល​

10 ឆ្នាំ មុន

នៅ​ក្នុង​ការ​វិ​ភាគ​វែក​ញែក​ពី​ផល​គ្រោះ​ថ្នាក់​ជា​សាកល​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​វិទ្យា​សាស្ត្រ​២៥០​នាក់​មក​ពី​៤០​ប្រ​ទេស​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ អង្គការ​សហ​ប្រ​ជាជាតិ​ (UN)​បាននិ​យាយ​ថា ដល់​ឆ្នាំ​​២០​៣០​​ករណី​ថ្មី​ៗ​នៃ​ជំ​ងឺ​មហារីក​នឹង​កើន​ឡើង​​ពាក់​កណ្តាល​​​​​ពោល​គឺ​អាច​ឈាន​ដល់​ ​២១,៦​​លាន​នាក់ក្នុង​មួយ​ឆ្នាំ​ធៀប​នឹង​ឆ្នាំ​២០១២​ដែល​មាន​​១៤​លាន​នាក់ ។

នៅ​ក្នុង​ការ​វិ​ភាគ​វែក​ញែក​ពី​ផល​គ្រោះ​ថ្នាក់​ជា​សាកល​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​វិទ្យា​សាស្ត្រ​២៥០​នាក់​មក​ពី​៤០​ប្រ​ទេស​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ អង្គការ​សហ​ប្រ​ជាជាតិ​ (UN)​បាននិ​យាយ​ថា ដល់​ឆ្នាំ​​២០​៣០​​ករណី​ថ្មី​ៗ​នៃ​ជំ​ងឺ​មហារីក​នឹង​កើន​ឡើង​​ពាក់​កណ្តាល​​​​​ពោល​គឺ​អាច​ឈាន​ដល់​ ​២១,៦​​លាន​នាក់ក្នុង​មួយ​ឆ្នាំ​ធៀប​នឹង​ឆ្នាំ​២០១២​ដែល​មាន​​១៤​លាន​នាក់ ។

នៅ​ក្នុង​របាយ​ការ​ណ៍​វិ​ភាគដែល​​ចង​ក្រង​ដោយ​ភ្នាក់​ងារ​អន្តរ​ជាតិសម្រាប់​ការ​ស្រាវ​ជ្រាវ​ពី​ជំ​ងឺ​មហា​រីក​​ហៅ​កាត់​ថា IARC​ចេញ​ផ្សាយ​មុន​ទិ​វា​ប្រ​ឆាំង​ជំ​ងឺ​មហារីក​ពិភព​លោក​បង្ហាញ​ថា ​អត្រា​ស្លាប់​ដោយ​​ជំ​ងឺ​​មហារីក​​ទំនង​នឹង​​កើន​​ពី​៨,២​​លាន​នាក់​ទៅ​​១៣​លាន​​នាក់​ក្នុង​​មួយ​​ឆ្នាំ​ៗ​​ខណៈ​​ចំ​នួន​​ប្រ​ជា​ជន​​ក្នុង​​ពិភព​​លោក​​កើន​​ឡើង​​និង​​មាន​​វ័យ​​កាន់តែ​ចាស់​​ ហើយ​ស្រ​ប​ពេល​ជា​មួយ​គ្នានោះ​ ពួក​គេ​បាន​ចាប់​យក​ទម្លាប់​រស់​នៅ​ដ៏​ប្រ​ថុយ​ប្រ​ថាន ។

​គួរ​កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​១​ហើយ​​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក​នេះ​ដែល UNបើក​ឱ្យ​មាន​កិច្ច​ពិ​ភាក្សា​​វែក​​ញែក​ពី​បញ្ហា​សុខ​ភាពជា​​សាកល​បែប​នេះ​ ។​

លោកស្រី Magaret Chan អគ្គ​នា​យក​អង្គការ​សុខ​ភាព​ពិភព​លោក (WHO)ដែល​មើល​ការ​ខុស​ត្រូវ​លើ​ភ្នាក់​ងារ IARCបាន​ថ្លែង​ថា ផល​ប៉ះ​ពាល់​ជា​ទូ​ទៅ​ពី​ជំ​ងឺ​មហារីក​ដោយឥត​សង្ស័យ​គឺ​ប៉ះ​ពាល់​ខ្លាំង​បំ​ផុត​ទៅ​លើ​បណ្តា​ប្រ​ទេស​កំពុង​អភិវឌ្ឍ​ន៍​ ។

​ប្រ​ទេស​ទាំង​នេះ​កំពុង​តែ​ដោះ​ស្រាយ​​​​ភាព​ក្រី​ក្រ​ ពាក់​ព័ន្ធ​​នឹង​ជំ​ងឺ​មហារីក​ដែល​បង្ក​ដោយ​រោគ​ឆ្លង​ឬ​ជំ​ងឺ​​ ។ បន្ថែម​ពី​លើ​នេះទៀត​​ បែប​បទ​រស់​នៅ​​​ប្រ​កប​ដោយ​ភាព​ស្តុក​ស្តម្ភ​​ ភាព​បរិ​បូរ​ហូ​រ​ហៀ​​មាន​ដូចជា ទទួល​ទាន​អា​ហារ​កំប៉ុង គ្រឿង​ស្រ​វឹង​ ជក់​បា​រី​ ហាត់​ប្រាណ​បានតិច​តួចគឺ​សុទ្ធ​​តែ​ផ្តល់​ផល​ល្អ​ដល់​វត្ត​មាន​ជំ​ងឺ​មហារីក​គ្រប់​ប្រ​ភេទ ។

លោក​ Christopher Wild នា​យក​ភ្នាក់​ងារ​ IARC​បាន​ថ្លែង​ថា គោល​ដៅ​ចម្បង​គួរ​តែ​ផ្តោត​​លើ​​ការ​​ការ​​ពារ​ ។​ លោក​​បន្ត​​ថា​ ៖«​បន្ទុក​ដ៏​ធ្ងន់​​ធ្ងរ​​បាន​ធ្លាក់​ជា​ពិ​សេស​ទៅ​លើ​បណ្តា​ប្រ​ទេស​ដែល​​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​ ហើយ​បញ្ហា​នេះ​នាំ​​ឱ្យ​យើង​ពិ​បាក​ក្នុង​ការ​​សម្រេច​គោល​ដៅ​
ប្រ​ឆាំង​មហារីក​ ។ សូម្បី​ក្នុង​ប្រ​​ទេស​ដែល​មាន​ប្រាក់​​ចំណូល​​ខ្ពស់​​ក៏​​នៅ​​តែ​​ជួប​​ការ​​លំ​បាក​​ចំពោះ​តម្លៃ​​លើ​​ការ​​ព្យា​​បាល​​និង​​ថែ​រ​ក្សា​ផងដែរ​»​ ។
​កា​ល​ពី​ឆ្នាំ​២០១១ ជំ​ងឺ​មហារីក​បាន​វ៉ា​ដាច់​ជំ​ងឺ​បេះ​ដូង​លើ​តារាង​ចំ​ណាត់​ថ្នាក់​ជំ​ងឺ​ដែល​ផ្តាច់​ជី​វិត​មនុស្ស​បាន​ច្រើន​ជាង​គេ ។

លោក​ Wild​បាន​បន្ថែម​ថា ករណី​ជំ​ងឺ​មហារីក​ថ្មី​ៗ​ទំនង​នឹង​កើន​ដល់​ ១៩,៣​លាននាក់​នៅ​ឆ្នាំ​២០២៥​ជា​មួយ​នឹង​អត្រា​ស្លាប់​ប្រ​មាណ​​១១,៤​លាន​នាក់ ។ ដល់​ឆ្នាំ ២០៣៥​ ករណី​ថ្មី​ៗ​​នៃ​ជំ​ងឺ​មហា​រីក​​នឹង​កើន​​ប្រ​ហែល​ជា ២៤​លាននាក់​ក្នុង​១ឆ្នាំ​ៗ ។

​ចំពោះ​​ភេទ​វិញ របាយ​ការ​ណ៍​បាន​បង្ហាញ​ពី​ភាព​លម្អៀង​ខ្លះ​ៗ​ដោយ​ករណី​កើត​មហារីក​ថ្មី​ៗ​៥៣​ភាគ​​រយ​និង​​ស្លាប់​៥៧​ភាគ​រយ​គឺ​ជា​បុរស ។ សម្រាប់​បុរស ជំ​ងឺ​មហារីក​ភាគ​ច្រើន​បំ​ផុត​វាយ​ប្រ​ហារ​ទៅ​លើ​សួត (១៦,៧​%) ក្រ​ពេញ​ប្រូ​ស្តាត (១៥%)​ ពោះ​វៀន​ (១០​%)  ក្រពះ​(៨,៥%) និង​ថ្លើម(៧,៥%)​​ ។​ ឯ​ស្ត្រី​​វិញ ​ជំ​ងឺ​​មហា​រីក​​ច្រេើន​​កើត​​នៅ​លើ​សុដន់​(២៥,២%)​ ពោះ​​វៀន (៩,២%) សួត(៨,៧%) ស្បូន​(៧,៩%) និង​ក្រពះ​(៤,៨%) ។ ជាង​៦០​ភាគ​រយ​​នៃ​អ្នក​កើត​មហារីក​និង​៧០​ភាគ​រយ​នៃ​អ្នក​ស្លាប់​ដោយ​​ជំ​ងឺ​​មហារីក​​គឺ​​ស្ថិត​​ក្នុង​​តំបន់​ អា​ហ្វ្រិក ​អា​ស៊ី​ អា​មេរិក​​​កណ្តាល​​និង​​ខាង​​ត្បូង ​។​ យ៉ាង​​ណា​ក៏​​ដោយ ​បើ​​គិត​​ទៅ​​លើស​មា​មាត្រ​​​នៃ​ចំ​នួន​ប្រ​ជា​ជន​​​​​បណ្តា​ប្រ​ទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់មាន​ដូចជា អា​មេរិក​ខាង​ជើង អឺរ៉ុប​ខាង​លិច ជប៉ុន កូ​រ៉េ​ខាង​ត្បូង អូ​ស្ត្រា​លី និង​នូ​វែល​សេឡង់​មាន​តួ​លេខ​អ្នក​ស្លាប់​​ដោយ​​ជំ​ងឺ​មហារីក​ខ្ពស់​ជាង​គេ ។​

របាយ​ការ​ណ៍​បាន​បន្ត​ទៀត​ថា បណ្តា​ប្រ​ទេស​ដែល​​មាន​ឧស្សា​ហកម្ម​ជឿន​លឿន​​ភាគ​ច្រើន​កើត​មហារីក​សុដន់ ពោះ​វៀន ​និង​ក្រពេញ​​ប្រូ​ស្តាត​ខណៈ​​ប្រ​ទេស​ក្រី​​ក្រ​កើត​​មហារីក​​ថ្លើម ​ក្រពះ ​និង​​បំ​ពង់​​អា​ហារ ​។ ​ជិត​​ពាក់​​កណ្តាល​​នៃ​ករណី​ថ្មី​ៗ​ដែល​គេ​រក​ឃើញ​កាល​​ឆ្នាំ​២០១២​ ​គឺ​​ស្ថិត​​ក្នុង​​ទ្វីប​​អា​ស៊ី​ ដោយ​​ច្រើន​ជាង​​គេ​​នៅ​​ប្រ​ទេស​​ចិន​ ។​ ​ឯទ្វីប​អឺ​រ៉ុប​​មាន​​ជិត​១/៤​ អា​មេរិក​​ប្រ​ហែល​១/៥​ ខណៈ​​អា​ហ្វ្រិក​​និង​​មជ្ឈិម​​បូព៌ា​មាន​​ជាង​​៨​ភាគ​រយ ។ ប៉ុន្តែ​បើ​ពិនិត្យ​លើ​អត្រា​នៃ​ការ​ស្លាប់​ដោយ​ជំ​ងឺ​នេះ​វិញ​ អា​ស៊ី​បាន​ហក់ឡើង​ខ្ពស់​ជាង​៥០​ភាគ​រយ​ ខណៈ​អា​ហ្វ្រិក​និង​មជ្ឈិម​បូ​ព៌ាមាន​ប្រហែល​​១០​ភាគ​រយ​ប៉ុណ្ណោះ ។ ចំណែក​អា​មេរិក​​មាន​ក្រោម១៦​ភាគ​រយ​ ខណៈ​អឺរ៉ុបមាន​ ២១,៤​ភាគ​​រយ ។

​របាយ​​ការ​ណ៍​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដែល​មាន​ការ​អភិ​វឌ្ឍតិច​តួច​​ជំ​ងឺ​មហារីក​ត្រូវបាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ពេល​​​​ដែល​​វា​វិវឌ្ឍ​​ពេញ​​រូប​​រាង​​ ហើយ​​ស្ថិត​​ក្នុង​​ដំណាក់​កាល​​នេះ ​​ការ​​ព្យា​​បាល​​មិន​​ងាយ​​ស្រួល​​និង​​ទទួល​បាន​​ជោគ​​ជ័យ​​នោះឡើ​យ ​៕