ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុចម្បង​10ចំណុច​ដែល​នាំ​ឱ្យ​លិង្គ​មិន​ងើប​

10 ឆ្នាំ មុន

លិង្គ​មិន​អាច​ងើប​រឹង​អំ​ឡុង​ពេល​​​សកម្ម​ភាព រួមភេទគឺជា​បញ្ហា​ទូទៅមួយ​ដែល​តែង​កើត​​​មាន​ចំពោះបុរស​មានវ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ។ ប៉ុន្តែនៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បញ្ហាលិង្គ​មិន​ងើប​ក៏​បាន​​កើត​មាន​លើ​បណ្តា​បុរស​វ័យ​ក្មេង​ផង ដែរ ។ ​យោង​តាម​អ្នក​ជំ​នាញ​ បញ្ហា​ទាំង​នេះ​អាច​បណ្តាល​មក​ពី​បុព្វ​ហេតុ​មួយ​ចំ​នួន​ក្នុង​នោះ ៖

លិង្គ​មិន​អាច​ងើប​រឹង​អំ​ឡុង​ពេល​​​សកម្ម​ភាព រួមភេទគឺជា​បញ្ហា​ទូទៅមួយ​ដែល​តែង​កើត​​​មាន​ចំពោះបុរស​មានវ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ។ ប៉ុន្តែនៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បញ្ហាលិង្គ​មិន​ងើប​ក៏​បាន​​កើត​មាន​លើ​បណ្តា​បុរស​វ័យ​ក្មេង​ផង ដែរ ។ ​យោង​តាម​អ្នក​ជំ​នាញ​ បញ្ហា​ទាំង​នេះ​អាច​បណ្តាល​មក​ពី​បុព្វ​ហេតុ​មួយ​ចំ​នួន​ក្នុង​នោះ ៖

១- ការផ្គត់ផ្គង់​ឈាមមិន​បាន​គ្រប់​គ្រាន់​ ៖
នេះ​គឺជាបុព្វហេតុ​ចម្បង​​ទី​១ ​ដែល​នាំ​ឱ្យ​លិង្គ​មិន​ងើប​រឹង​​ ។ ការ​ងើប​រឹង​​កើតឡើង​នៅ​ពេល​ដែល​លិង្គ​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ឈាម​គ្រប់​គ្រាន់ ។ បញ្ហាមួយ​ចំ​នួន​ដែល​បង្អាក់​​ដល់​ដំណើរ​ឈាម​រត់​ មាន​ដូច​ជា សម្ពាធ​ឈាមឡើង​ខ្ពស់ កូឡេ​ស្តេ​រ៉ូល​និង​កំណកដុំ​ខ្លាញ់​​ ។

 ២- បញ្ហាអ័រ​ម៉ូន ៖
ការ​ផលិត​អ័រម៉ូន ​testosterone មិន​គ្រប់​គ្រាន់​នៅក្នុងពងស្វាស​ក៏អាច​បណ្តាលឱ្យ​​លិង្គ​មិន​អាច​ងើប​រឹង​បាន​ផងដែរ ​។  ការ​ផលិត​អ័រម៉ូន testosterone ធ្លាក់​ចុះ​គឺ​អាចបណ្តាល​មក​ពី​ការ​បំ​ពេញ​មុខ​ងារ​ក្រ​ពេញ​ pituitary មិន​បាន​ត្រឹម​ត្រូវ​ឬ​ក៏​ប្រ​ព័ន្ធ​ប្រសាទ​មាន​ភាព​ច្របូក​ច្រ​បល់​ ។​

៣-ធ្វើ​លំ​ហាត់​ប្រាណ​ជិះ​កង់ច្រើន​ហួសហេតុ ៖​
ហាត់​ប្រាណ​ដោយ​ជិះ​កង់​ច្រើន​ហួសហេតុ​អាច​នាំ​ឱ្យ​លិង្គ​មិន​ងើប​រឹង​ ពី​ព្រោះ ការ​អង្គុយលើ​កែប​កង់​រយៈ​ពេល​យូរ​ អាច​ធ្វើ​ឱ្យ​មាន​សម្ពាធ​សង្កត់​លើ​សរ​សៃ​ប្រ​សាទ​លិង្គ ។​

 ៤- មាន​អា​រម្មណ៍​អ​ន្ទះសា​ខ្លាំង​ ៖
បណ្តា​បុរស​ដែលអ​ន្ទះសា​ខ្លាំង​​ពី​សកម្ម​ភាព​លើ​គ្រែ​​ ​ឬទំហំ​លិង្គរបស់ខ្លួនក៏អាច​ក្លាយ​ជា​​ជន​រង​គ្រោះនៃអ្នក​ជំងឺលិង្គងាប់ផងដែរ​ ដ្បិត​ការ​អន្ទះ សា​នឹងនាំ​ឱ្យ​​កើត​មាន​ប្រតិកម្ម​សរ​សៃ​ប្រសាទដែល​អាចទប់​ស្កាត់​ការឡើងរឹង​របស់​​លិង្គ​​ ហើយ​បង្កើត​នូវ​ស្ថាន​ការ​ណ៍​អា​ក្រក់​បំ​ផុត ។

 ៥- ការវះកាត់​ឬវះ​កាត់​កែសម្ផស្ស​ ៖
ការ​វះ​កាត់​ប្រ​ភេទ​ណា​មួយ​ធ្វើ​ឡើង​នៅ​ក្បែរ​បរិ​វេណ​លិង្គ​នឹង​អាច​ធ្វើ​ឱ្យ​ដាច់​ឬខូច​បណ្តា​សរសៃ ប្រ​សាទ ​ជា​ពិ​សេស​គឺ​សរសៃ​ផ្គត់​ផ្គង់​ឈាម​​ទៅ​កាន់លិង្គ។

៦-ការ​បាក់​ទឹក​ចិត្ត​ឬ​ភាព​ស្មុគ​ស្មាញ​ក្នុង​ចិត្ត​ ៖
សេចក្តី​ទុក្ខ​ព្រួយ​ឬ​ភាព​ស្មុគស្មាញ​ជា​បន្ត​បន្ទាប់​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ទៅ​លើ​សមត្ថ​ភាព​ផ្លូវ​ភេទ​របស់​បុរស​គ្រប់​វ័យ ។

៧-ការ​ញៀន​គ្រឿងស្រវឹង ៖
ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ច្រើនហួសនិង​ជា​ប្រ​ចាំ​ អាចបណ្តាល​ឱ្យ​​​លិង្គងាប់​បន្តិច​ម្តង​ៗ​​ ។

 ៨- ការជក់បារី ៖
ការជក់បារីអាច​រំ​ខាន​ដល់​សរសៃឈាម កាត់​បន្ថយ​លំ​ហូរ​ឈាម​ទៅ​កាន់លិង្គ​ ហើយ​ទី​បំ​ផុត​បណ្តាល​ឱ្យ​កើត​មាន​ជំ​ងឺ​ងាប់​លិង្គ ។

៩- ផលប៉ះពាល់ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ ៖
ការ​ប្រើ​ប្រាស់​​ថ្នាំ​គ្រាប់​ណា​មួយ​ជា​ប្រ​ចាំ​ក៏​អាច​បណ្តាលឱ្យ​លិង្គ​មិន​ងើប​រឹង​ផងដែរ​ ។​ ថ្នាំ ទាំង​នោះ​មាន​ដូចជា ថ្នាំ​រម្ងាប់​អា​រម្មណ៍​ និង​ពពួក​​ថ្នាំ​កាត់​បន្ថយ​ការ​លើស​ឈាម និង​ថ្នាំ​បេះ​ដូង​ជា​ដើម ។

 ១០-​ ការ​របួស ៖
ការរបួស​ឆ្អឹងខ្នងឬ​ត្រគាក​អាចធ្វើឱ្យខូច សរសៃ​ប្រសាទដែល​ជំរុញឱ្យ​លិង្គ​ងើប​រឹង​ ៕