ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម្រះ​ព្រៅ​ទាំង​ដើម​ទាំង​ឫស​បុក​លាយ​ជា​មួយ​ស្រាស​បិទ​លើ​ក្បាល​ជង្គង់​​អាចព្យាបាល​អាការៈ​ឈឺ​ចុក​ចាប់បាន

10 ឆ្នាំ មុន

បើ​សិន​ជា​លោក​អ្នក​មាន​អាការៈឈឺ​ចុក​ចាប់​ក្បាល​ជង្គង់​ ក្នុង​អំឡុង​ពេល​នេះ​មាន​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប​់​នៅ​ក្នុង​ជង្គង់​ដោយ​ប្រើ​ស្លឹក​ម្រះ​ព្រៅ​ ។

បើ​សិន​ជា​លោក​អ្នក​មាន​អាការៈឈឺ​ចុក​ចាប់​ក្បាល​ជង្គង់​ ក្នុង​អំឡុង​ពេល​នេះ​មាន​វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប​់​នៅ​ក្នុង​ជង្គង់​ដោយ​ប្រើ​ស្លឹក​ម្រះ​ព្រៅ​ ។

ក្បាល​ជង្គង់របស់​យើង​ចាប់​ផ្តើម​ឈឺ​ចុក​ចាប់​ខណៈដែល​សភាព​ឆ្អឹង​ខ្ចី​នៃ​​គន្លះ​ក្បាល​ជង្គង់​សឹក​រេច​រឹល​ និង​ឃ្លាតពី​គ្នា​ រីឯទឹក​រំអិល​នៃ​សន្លាក់​ឆ្អឹង​ក្បាល​ជង្គង់​មាន​ការ​ថយ​ចុះ​ទើប​ជាហេតុ​ធ្វើ​ឱ្យ​សន្លាក់​ក្បាល​ជង្គង់​រលាក​ បណ្តាល​ឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​យើង​ធ្វើ​ចលនា​ ។ ជួន​កាល​ស្រទាប់​ឆ្អឹង​រហែក​នៅ​ពេល​ដែល​ឆ្អឹង​ខ្ចី​សឹក​រេច​រឹល​ដល់​ឆ្អឹង​ចាស់ធ្វើ​ឱ្យ​មាន​អាការៈ​ឈឺ​​ក្បាល​ជង្គង់​នៅ​ពេល​ដែល​ទម្ងន់​ទម្លាក់​នៅ​លើ​ជង្គង់​ក្នុង​ពេល​ដើរ​ ឬ​ឡើង​ចុះ​កាំ​ជណ្តើរ​ ។ មនុស្ស​ទូទៅ​បាន​ដឹង​ពី​គុណ​ប្រ​យោជន៍​ នៃ​ស្លឹក​ម្រះ​ព្រៅ​ ដែល​ជួយ​ក្នុង​ការ​រំលាយ​អាហារ​ កាត់​បន្ថយ​អាការៈចុក​ឆ្អល់​ និង​ណែន​ក្នុង​ពោះ​ ប៉ុន្តែ​ក៏នៅ​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​នេះ​ ពោល​គឺ​អាច​ព្យាបាល​ជំងឺ​សន្លាក់​ជង្គង់​​ថែម​ទៀត​ផង​ ។

ក្នុងការ​ប្រើ​ប្រាស់​គឺ​យើង​យក​ម្រះ​ព្រៅ​ទាំង​ដើម​ដោយ​មិន​ចាច់​កាត់​ឫស​ចោល​ទេ​ បន្ទាប់​មក​យក​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​ បុក​ឱ្យ​ម៉ដ្ឋលាយ​នឹង​ស្រាស​បន្តិច​ច្របល់​ចូល​គ្នា​ រួច​យក​ទៅ​ដាក់​លើ​ចង្ក្រាន​ដាំ​ឱ្យ​ក្តៅ​ និង​រក្សាទុក​ឱ្យ​នៅ​ក្តៅ​ល្មម បន្ទាប់​មក​យក​ទៅ​បិទ​ពីលើ​ក្បាល​ជង្គង់​ដែល​កំពុង​ឈឺ​ចុក​ចាប់​រយៈពេល​ពី​១០​ទៅ​១៥នាទី​ ក្នុងមួយ​ថ្ងៃ​ឱ្យ​បាន​ម្តង​ទៅ​២ដង​នោះ​នឹង​ធ្វើ​ឱ្យ​អាការៈឈឺ​ចុក​ចាប់​មាន​សភាព​ធូរ​ស្រាល​មិន​ខាន​ ៕