ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ស្ត្រី​សម្រាល​កូន​មិន​រួច​មក​ពី​ការ​រួញ​ស្អិត​នៃ​មាត់​ស្បូន​ឬ​ដោយសារ​​ទារក​បង្ហាញ​គូទ​មក​មុន​ចាក់​ថ្នាំ​ឱ្យ​មាត់​ស្បូន​បើក​ឬ​ឈឺ​ពោះ​ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​បញ្ចប់​ជីវិត​មាតា​ និង​ទារក

10 ឆ្នាំ មុន

ស្ត្រី​គ្រប់​រូប​នៅ​ពេល​ដែល​ចាប់​​ផ្តើម​ព​ពោះ​ តាំង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជួប​នូវ​ឧប្បត្តិ​ហេតុ​ច្រើន​ ដូច​ជា​កូន​កើត​មក​មាន​សុខ​ភាព​មិន​សូវ​រឹង​មាំ​ មិនស្រស់​ស្អាត​​ មិន​សូវ​​ឆ្លាត​ ពិសេស​អ្វី​ដែល​ជា​​ក្តី​កង្វល់​ដ៏​ខ្លាំង​បំផុត​នោះ​ គឺ​ខ្លាច​ពិបាក​សម្រាល​ កូន ។ កត្តា​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​ខ្លះ​កើត​វិបត្តិ​ផ្លូវ​ចិត្ត​ ។

ស្ត្រី​គ្រប់​រូប​នៅ​ពេល​ដែល​ចាប់​​ផ្តើម​ព​ពោះ​ តាំង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជួប​នូវ​ឧប្បត្តិ​ហេតុ​ច្រើន​ ដូច​ជា​កូន​កើត​មក​មាន​សុខ​ភាព​មិន​សូវ​រឹង​មាំ​ មិនស្រស់​ស្អាត​​ មិន​សូវ​​ឆ្លាត​ ពិសេស​អ្វី​ដែល​ជា​​ក្តី​កង្វល់​ដ៏​ខ្លាំង​បំផុត​នោះ​ គឺ​ខ្លាច​ពិបាក​សម្រាល​  កូន ។ កត្តា​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​ខ្លះ​កើត​វិបត្តិ​ផ្លូវ​ចិត្ត​ ។

លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត​​ អ៊ូច​ ឌី​ណា គ្រូ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​នៃ​មន្ទីរ​សម្ភព​ និង​សម្រាក​ព្យាបាល​ឥន្ទ្រ​ទេ​វី​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់​ស្ត្រី​គ្រប់​រូប​ដែល​ពពោះ​ត្រៀម​សម្រាល​កូន​ តែ​ង​កើត​មាន​ក្តី​កង្វល់​ខ្លាំង​ ជា​ពិសេស​គឺ​ខ្លាច​ពិបាក​សម្រាល​ ។ ចំពោះ​ មូល​ហេតុ​ដែល​ស្ត្រី​ខ្លះ​សម្រាល​កូន​មិន​រួច​ គឺ​អាច​បណ្តាល​មក​ពី​កត្តា​ម្តាយ​ និង​ទារក​ដូច​ជា​៖

    ១-មូល​ហេតុ​មក​ពី​ម្តាយ​
-ពិបាក​សម្រាល​ដោយ​សារ​មាត់​ស្បូន​បើក​មិន​ប្រក្រតី ៖ បញ្ហា​នេះ​​បណ្តាល​មក​ពី​មាត់​ស្បូន​រឹង​ មិន​ទន់​អាច​បណ្តាល​មក​ពី​ភាព​ស្អិត​នៃ​កោសិកា​មាត់​ស្បូន​ ឬ​មក​ពី​ការ​រួញ​ស្អិត​នៃ​មាត់​ស្បូន​ ។

-ពិបាក​ដោយ​កម្លាំង​កន្ត្រាក់​របស់​សាច់​ដុំ​ស្បូន​មិន​ប្រក្រតី​ ៖ មិន​ប្រក្រតី​នៃ​ការ​កន្ត្រាក់​របស់​សាច់​ដុំ​ស្បូន​ អាច​បណ្តាល​មក​ពី​ស្បូន​ខ្សោយ​ នោះ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ការ​សម្រាល​កូន​ជួប​ឧប​សគ្គ​ ។

-ពិបាក​ដោយ​សារ​មាន​ដុំ​អ្វី​មួយ​នៅ​រាំង​ស្ទះ​ធ្វើ​ឱ្យ​ដំណើរ​សម្រុត​ចុះ​របស់​ទារក​ មាន​បញ្ហា​ ។
-ពិបាក​ដោយ​សារ​ឆ្អឹង​អាង​ត្រគាក​របស់​ម្តាយ​ខុស​ខ្នាត ៖ ម្តាយ​ដែល​មាន​ទម្រង់​ឆ្អឹង​ត្រគាក​តូច​ចង្អៀត​ មិន​អាច​សម្រាល​តាម​បែប​ធម្ម​ជាតិ​បាន​ទេ ត្រូវ​ដោះ​ស្រាយ​ដោយ​ធ្វើ​ការ​វះ​កាត់​ ។

    ២-មូលហេតុ​មក​ពី​ទារក​
-មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​សម្រាល​កូន​មិន​រួច​នោះ​ បណ្តាល​មក​ពី​ទារក​ក្នុង​ផ្ទៃ​បង្ហាញ​ទម្រង់​ខុស​របៀប​ ។
-ការ​សម្រាល​ធម្ម​តា ទារក​ក្នុង​ផ្ទៃ​ត្រូវ​បង្ហាញ​ផ្នែក​ក្បាល​មក​មុន​ ។ ផ្ទុយ​ទៅ​វិញ​ករណី​បង្ហាញ​គូទ​មុន​ (ចំពោះ​អ្នក​កូន​ដំបូង​)​ បង្ហាញ​ថ្ងាស​មក​មុន​ ទារក​ខ្លះ​មាន​ទំហំ​ធំ​ពេក​ ឬ​ក្បាល​ធំ​ពេក​ ទាំង​អស់​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មាតា​​មួយ​ចំនួន​សម្រាល​កូន​មិន​រួច​ ហើយ​តម្រូវ​ឱ្យ​ធ្វើ​ការ​វះ​កាត់​ ដើម្បី​សង្គ្រោះ​ជីវិត​មាតា​និង​ទារក​ ។

លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត​​​ បាន​បញ្ជាក់​ថា​ ស្ត្រី​មួយ​ចំនួន​ដែល​ក្នុង​ពេល​សម្រាល​កូន​ជួប​ឧប​សគ្គ​ ចេះ​តែ​ធ្វើ​សំណូម​ពរ​ឱ្យ​គ្រូ​ពេទ្យ​ចាក់​ថ្នាំ​បើក​ស្បូន​ ជួន​កាល​ខឹង​សម្បា​នឹង​គ្រូ​ពេទ្យ​មិន​ព្រម​ចាក់​ថ្នាំ​ឱ្យ​ ។ ចំពោះ​បញ្ហា​ទាំង​អស់​នេះ​គ្រូ​ពេទ្យ​ទេ​ ដែល​ជា​អ្នក​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ និង​វាយ​តម្លៃ​ទៅ​លើ​បញ្ហា​ទាំង​នោះ​ ។ ការ​ចាក់​ថ្នាំ​ឱ្យ​មាត់​ស្បូន​បើក​ក្តី​ ការ​ចាក់​ថ្នាំ​ឱ្យ​ឈឺ​ពោះ​ក្តី​ វា​អាច​ទទួល​ផល​ល្អ​ លុះ​ត្រា​ណា​ការ​សម្រាល​នោះ​គ្មាន​ឧប​សគ្គ​ ។ ផ្ទុយ​ទៅ​វិញ​ចំពោះ​ស្ត្រី​ឈឺ​ពោះ​សម្រាល​ហើយ​ជួប​បញ្ហា​ដូច​បាន​រៀប​រាប់​ខាង​លើ​ ការ​ចាក់​ថ្នាំ​ឱ្យ​ស្បូន​បើក​ ឬ​ឱ្យ​ឈឺ​ពោះ​នោះ​ ជា​អាវុធ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​បញ្ចប់​ជី​វិត​មា​តា​ និង​ទារក ។

គួរ​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​វ័យ​ពី​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ​ អាច​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ដំណាក់​កាល​សម្រាល​កូន​លើក​​ដំបូង​ ដោយ​សារ​កោ​សិកា​អាង​ត្រគាក​លែង​បើក​ ៕