ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​រំជួលចិត្ត​ទោះ​ដង្ហើម​ចុង​ក្រោយ​ក៏​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​នេះ​មិន​ចោល​គ្នា

4 ឆ្នាំ មុន

គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ​នៅ​ទីក្រុង​សិន​ជិន​ប្រទេស​ចិន​កំពុង​ធ្វើ​ឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​រំជួលចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លេច​ចេញ​នូវ​រូបថត និង​វី​ដេ​អូ​ដែល​បង្ហាញ​ពី​ការ​ជួបជុំ​របស់​ពួក​គាត់​នៅ​ក្នុង​បន្ទប់​ផ្នែក ICU របស់​មន្ទីរពេទ្យ ហើយ​ដែល​ប្រហែលជា​លើក​ចុង​ក្រោយ​ផង​ដែរ ។ យោង​តាម​សារព័ត៌មាន​ចិន Weixin តាម​រយៈ World…

គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ​នៅ​ទីក្រុង​សិន​ជិន​ប្រទេស​ចិន​កំពុង​ធ្វើ​ឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​រំជួលចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លេច​ចេញ​នូវ​រូបថត និង​វី​ដេ​អូ​ដែល​បង្ហាញ​ពី​ការ​ជួបជុំ​របស់​ពួក​គាត់​នៅ​ក្នុង​បន្ទប់​ផ្នែក ICU របស់​មន្ទីរពេទ្យ ហើយ​ដែល​ប្រហែលជា​លើក​ចុង​ក្រោយ​ផង​ដែរ ។

យោង​តាម​សារព័ត៌មាន​ចិន Weixin តាម​រយៈ World of Buzz បានឱ្យ​ដឹង​ថា​លោកស្រី Peng និង​ប្តី​របស់​គាត់​ឈ្មោះ Gao ទាំង​ពីរ​នាក់​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​ហុងកុង​-​សិន​ជិន បន្ទាប់​ពី​ប្រពន្ធ​មាន​បញ្ហា​រោគ​ឫសដូងបាត​ដោយ​មាន​ហូរ​ឈាម​កាលពី​ថ្ងៃ​ទី ៨ ខែកក្កដា ហើយ​ប្តី​របស់​គាត់​បាន​កើតរោគ​គាំងបេះដូង​នៅ​ថ្ងៃ​ទី ១៧ ខែកក្កដា ។

នៅ​ថ្ងៃ​ទី ២៧ ខែកក្កដា​លោកស្រី Peng បានដឹង​ខ្លូ​ន​ពី​ការ​វះកាត់​ហើយ​បានដឹង​ថា​ប្តី​របស់​គាត់​ត្រូវ​បាន​គេ​ឱ្យ​ចូល​បន្ទប់ ICU ដែល​ព័ត៌មាន​នេះ​បែកធ្លាយ​ពី​កូនស្រី​របស់​ពួក​គាត់ ហើយ​អ្នកស្រី Peng ដឹង​ថា​ប្តី​របស់​គាត់​ប្រហែលជា​មិន​អាច​សះស្បើយ​ដូច​ដើម​ទេ ។

បន្ទាប់​មក​អ្នកស្រី Peng បាន​ស្នើ​សុំ​ឱ្យ​មន្ទីរពេទ្យ​នាំ​ទៅ​បន្ទប់ ICU ជួប​ប្តី​របស់​គាត់​ដោយ​ដឹង​ថា​នេះ​អាច​ជា​ឱកាស​ចុង​ក្រោយ​ដែល​អ្នកស្រី​អាច​មើលឃើញ​មុខ​ប្តី​ដែល​មាន​អាយុ ៥៧ ឆ្នាំ ។ មន្ទីរពេទ្យ​បាន​យល់ព្រម​តាម​ការ​ស្នើ​សុំ​នេះ​ទោះបី​អ្នកស្រី​មិន​ទាន់​ជា​សះស្បើយ​ពី​ការ​វះកាត់​ក៏​ដោយ ។ បុគ្គលិក​មន្ទីរពេទ្យ​បាន​ជួយ​រុញ​អ្នកស្រី​ទៅ​បន្ទប់​ប្តី​របស់​គាត់​ហើយ​ដាក់​គ្រែ​នៅ​ក្បែរ​គ្នា ។

បន្ទាប់​មក​អ្នកស្រី Peng បាន​កាន់​ដៃ​ប្តី​របស់​គាត់​ថ្នម​ៗ ហើយ​សំឡឹង​មើល​មុខ ។ បន្ទាប់​មក​អ្នកស្រី​បាន​ស្រែកហៅ​ប្តី​របស់​គាត់​ទោះបីជា​ដឹង​ថា​ប្តី​របស់​គាត់​មិន​អាច​បើកភ្នែក​បាន​ក៏​ដោយ ដោយ​ហៅ​ថា «​ប្រុស​ចាស់ ប្រុស​ចាស់​» ។

ទោះជា​យ៉ាងណា​ការ​ជួបជុំ​គ្នា​របស់​ពួក​គាត់​មាន​រយៈពេល​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​ព្រោះ​កូនស្រី​មិន​ចង់​ធ្វើ​ឱ្យ​អ្នកស្រី Peng មាន​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ កូនស្រី​បាន​និយាយ​ថា ដំបូង​ខ្ញុំ​មិន​រំពឹង​ថា​បុគ្គលិក​មន្ទីរពេទ្យ​យល់ព្រម​បញ្ជូន​ម្តាយ​ខ្ញុំ​ទៅ​បន្ទប់ ICU របស់​ឪពុក​ខ្ញុំ​ទេ ។ ខ្ញុំ​ពិតជា​មាន​អំណរ​គុណ​ណាស់​ពីព្រោះ​មិន​ត្រឹមតែ​ពួក​គេ​ព្រម​ធ្វើ​ដូច្នេះ​ទេ តែ​ពួក​គេ​ក៏​បាន​ចាត់វិធានការ​ភ្លាម​ៗ​ផង​ដែរ ។ ពេល​នេះ​ខ្ញុំ​ធូរចិត្ត​ជាង​មុន​ហើយ ព្រោះ​ម៉ាក់​បាន​ជួប​ប៉ា​ជា​លើក​ចុង​ក្រោយ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ