ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​អ្នកជំងឺ​ប្រញាប់​ពេក​បុក​ផាំង​ដាច់​ផ្ងារ​ថែម​៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ​បំបែក​ជា​បួន​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក​បើក​ដឹក​អ្នកជំងឺ​ប្រញាប់​ពេក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំពាក់ កណ្តាល​ពេញទំហឹង​ដួល​ផ្លោង​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​15​នាទី​យប់ ថ្ងៃ​ទី​6 ខែសីហា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​61​កែង​ផ្លូវ​90…

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឆ្លងផ្លូវ​បំបែក​ជា​បួន​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក​បើក​ដឹក​អ្នកជំងឺ​ប្រញាប់​ពេក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំពាក់
កណ្តាល​ពេញទំហឹង​ដួល​ផ្លោង​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​និង​15​នាទី​យប់ ថ្ងៃ​ទី​6 ខែសីហា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​61​កែង​ផ្លូវ​90 នៅ​ចំណុច​ក្បែរ​នឹង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2017 ពាក់​ផ្លា​ក
លេខ ភ្នំពេញ 1GJ-1094 បើកបរ​តាម​បណ្តោយ​ផ្លូវ​61​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ម៉ូតូ​រង​គ្រោះ​បាន​បើក​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ​ហើយ​ក៏​ស្រាបតែ​មាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​កមួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​12 2-0966 បើកបរ​តាម​បណ្តោយ​ផ្លូវ​90​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ប្រញាប់​ដឹក​អ្នកជំងឺ​ចូល​មន្ទីរពេទ្យ​គន្ធ​បុប្ផា​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំពាក់​កណ្តាល​បណ្តាល​អោយ​ដួល​បាក់ជើង​ស្តាំ​ម្នាក់ និង​បែកក្បាល​សន្លប់​ស្តូកស្តឹង​ម្នាក់ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល ចំនែកឯ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​វិញ​ខូចខាត​ក្រពឹត​អស់​មួយ​កំណាត់​ខាង​មុខ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បង្អែក​បារាយណ៍​បាន​ដឹក​អ្នកជំងឺ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជិះ​ដេញ​ឃាត់​រថយន្ត​បាន​ប្រគល់​ឲ្យ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ