ចង់​ពត់​អ្នក​ដទៃ​ឱ្យ​ត្រង់​ត្រូវ​តម្រង់​ខ្លួនឯង​ជា​មុន​សិន


ពំនោល​អ្នកប្រាជ្ញ​បាន​ពោល​ថា បើ​ចង់​អប់រំ​អ្នក​ដទៃ​ឱ្យ​ដើរ​ក្នុង​ផ្លូវ​ល្អ ផ្លូវ​ត្រឹមត្រូវ បុគ្គល​គួរ​អប់រំ គួរ​ធ្វើ​ខ្លួនឯង​ឱ្យ​បាន​ល្អជា​មុន​សិន ទើប​សម្តី​ដែល​ពោល​ទៅ​នោះ​មាន​ប្រសិទ្ធភាព ។

ពិត​ណាស់​នៅ​ក្នុង​លោក​នេះ​មិន​មាន​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ជាង​យើង​ខ្លួនឯង​ជា​មនុស្ស​ល្អ​ប្រព្រឹត្ត​ធម៌​ស​នោះ​ឡើយ ។ បើ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ជ្រះថ្លា ធ្វើ​សេចក្ដី​ល្អ​ដល់​យើង​នោះ គឺ​យើង​ត្រូវ​ព្យាយាម​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ខ្លួនឯង​ជា​មុន​សិន អំពើ​ជា​កុសល​ហ្នឹងហើយ​ដែល​ទាក់ចិត្ត​អ្នក​ដទៃ​ឱ្យ​ប្រព្រឹត្ត​សុចរិត ឱ្យ​គេ​ជ្រះថ្លា​នឹង​យើង​នោះ ។

អំពើ​ល្អ​ដែល​យើង​សន្សំ​នេះ​ហើយ ឈ្មោះ​ថា​យើង​ជួយ​ខ្លួន​យើង​ឱ្យ​រួច​ចាក​គ្រឿង​សៅហ្មង​ទាំងឡាយ ហើយ​សេចក្តី​ល្អ​នេះ​មាន​អានុភាព​ដល់​ចិត្ត​ជ្រាលជ្រៅ​ណាស់ គឺ​ធ្វើ​ឲ្យ​ចិត្តបាន​សុខ​ស្ងប់ ហើយ កាលបើ​ចិត្ត​មាន​សេចក្តី​ស្ងប់ អ្វី​ៗ​ក៏​រៀបរយ​ល្អ​ដែរ ។

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ